ធម្មជាតិបានកំណត់ឲ្យមនុស្សយើងម្នាក់ៗមានលក្ខណៈខុសប្លែកពីគ្នា ដោយក្រៅពីរូបរាងកាយ ទាំងការនិយាយស្តី អត្តចរិត និងការកំណត់គោលដៅជីវិតក៏មានភាពខុសគ្នាផងដែរ។
ក្នុងអត្ថបទនេះយើងធ្វើតេស្តបែបវិទ្យាសាស្រ្តមួយ ដោយចង់ឲ្យអ្នកអានធ្វើការជ្រើសរើសនូវស៊ុតមាសមួយក្នុងចំណោមស៊ុតទាំង ៣ ដើម្បីទម្លាយនូវចម្លើយថា តើអ្នកជាមនុស្សប្រភេទណាពីកំណើតមក?
ស៊ុតមាសទី ១
អ្នកមានការគិតស្មុគស្មាញបន្តិច ដោយមនុស្សធម្មតាល្មមៗមិនងាយនឹងយល់ពីអ្នកឡើយ។ ប៉ុន្តែការគិតទាំងនោះ គឺវាចេញពីខាងក្នុងហើយអ្នកខ្លួនឯងតែងតែដឹងច្បាស់ថា តើត្រូវធ្វើអ្វីដើម្បីសម្រេចគោលដៅដែលខ្លួនចង់បាន។
យ៉ាងណាអ្នកទៅមើលអ្នកដទៃវិញ គឺអ្នកងាយចាប់បាន និងយល់ពីគេខ្លាំងណាស់ ហើយក៏ងាយនឹងបង្កើតទំនាក់ទំនងជាមួយគេបានដែរ មិនថាក្នុងតំណែងអ្វីនោះទេ។ រហូតដល់រឿងខ្លះអ្នកផ្សេងមើលមកឃើញថា ជាបញ្ហា តែអ្នកមើលឃើញថាវា ជាឱកាស។
ស៊ុតមាសទី ២
អ្នកដែលជ្រើសរើសស៊ុតទី ២ នេះ គឺជាមនុស្សដែលស្មោះត្រង់ ហើយបើនិយាយថាធ្វើអ្វី ចង់ទៅទីណាមួយហើយ គឺត្រង់ទៅទីនោះតែម្តង។
ចំណុចពីធម្មជាតិមួយនេះរបស់អ្នក បានធ្វើឲ្យមនុស្សនៅជុំវិញខ្លួនគេមានអារម្មណ៍កក់ក្តៅ ថានឹងមិនទទួលបានពាក្យកុហក ឬការបោកបញ្ឆោតណាមួយពីអ្នកឡើយ។ អ្នករមែងទទួលបានការគោរព និងឲ្យតម្លៃខ្ពស់ទៅលើអ្វីដែលអ្នកបាននិយាយ មិនថាក្នុងទំនាក់ទំនងជាមិត្តភ័ក្ដិ ឬជាគូស្នេហ៍។
ស៊ុតមាសទី ៣
ស៊ុតទី ៣ នេះប្រាប់ឲ្យយើងដឹងថា អ្នកជាមនុស្សចិត្តទូលាយ បេះដូងធំ រមែងជួយអ្នកតូចទាប ឬអ្នកពិបាកជាងខ្លួនឲ្យឆ្លងផុតទៅកាន់តំបន់សុវត្ថិភាព។
អ្នកមិនអាចឃើញគេលំបាកនៅនឹងមុខបានទេ បើពេលខ្លះត្រូវលះបង់ឲ្យគេ ហើយហត់លំបាកខ្លួនឯង ក៏ហ៊ាននឹងធ្វើដែរ។ នេះសបង្ហាញឲ្យឃើញថា អ្នកដែលបាននៅក្បែរឬនៅជុំវិញអ្នក ពួកគេមានអារម្មណ៍ថាកក់ក្តៅសុវត្ថិភាពបំផុត។
ស៊ុតមាសទី ៤
ជាមនុស្សដែលរមែងមើលឃើញពីបញ្ហាមុននឹងចាប់ផ្តើមធ្វើអ្វីមួយ ឬសម្រេចចិត្តអ្វីមួយ។ ប្រភេទមនុស្សនេះមានការគិតល្អិតល្អន់ និងវិចារណញ្ញាណខ្ពស់ខ្លាំងណាស់។
មុនឈានដល់ការសម្រេចចិត្តណាមួយ គេរមែងគិតឃើញមុនហើយ ថាអាចជួបផលអាក្រក់អ្វី ផលល្អអ្វី ហើយបានផលវិជ្ជមានអ្វីសម្រាប់គេខ្លះ។ រាប់បានជាមនុស្សឆ្លាត មានប្រាជ្ញាខ្ពស់ជាងមនុស្សទូទៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក