នៅក្នុងរយៈពេលដែលមនុស្សគ្រប់គ្នានៅផ្ទះ ក្រោមការនៅដាច់ដោយឡែកពីសង្គម ដើម្បីការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីត១៩ បានធ្វើឱ្យមនុស្សទំនេរនៅផ្ទះច្រើន។ ដោយការទំនេរនេះ បានធ្វើឱ្យមនុស្សមានភាពធុញទ្រាន់ និងសល់ពេលវេលាច្រើនមិនដឹងធ្វើអ្វី តែក៏មានអ្នកខ្លះបានយកពេលវលេានេះមកអភិវឌ្ឃន៍ខ្លួនឯង រៀនជំនាញបន្ថែម និងបង្កើតអ្វីថ្មីៗជាដើម។
នៅក្នុងនោះលោក Felipe Cavieres គឺជា Designer អាយុ ២៨ ឆ្នាំ ក៏បានយកពេលវេលានេះធ្វើការរៀបចំច្នៃសំលៀកបំពាក់ប្លែកៗតាមរយៈយកលំនាំ Concept ពីម្ហូប ភេសជ្ជៈ និងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនផងដែរ ដោយម៉ូតនីមួយៗសុទ្ធតែទាក់ទាញ ប្លែកខ្លាំង និងឡូយអស់ទាស់តែម្តង។
គួរឱ្យដឹងផងដែរថា ការរចនាសំលៀកបំពាក់នេះ លោកបានយកតាមកញ្ចប់នំ ដបសាប៊ូ និងដបគ្រឿងបរិភោគផ្សេងៗទៀត ដែលមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ តែក៏នាំឱ្យអ្នកទស្សនាហើយអស់សំណើបបង្កប់ដោយភាពរីករាយទៀតផង។
ដើម្បីជ្រាបច្បាស់សូមទស្សនាម៉ូតសំលៀកបំពាក់កែច្នៃទាំង ១៦ម៉ូតខាងក្រោម ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក