មិន​ចាំ​បាច់​តែ​ស្អាត​ពេក ពូកែ​ពេក ស្រីៗ​ឲ្យ​តែ​មាន​របស់ ៥ នេះ ធានា​បុរស​ភាគ​ច្រើន​ដក​ចិត្ត​មិន​រួច

ការ​ជ្រើសរើស​គូរ​ស្រករ សម្រាប់​បុរសៗ​ដែល​មើល​ទៅ​លើ​នារី មិន​សុទ្ធ​តែ​សម្លឹង​រក​តែ​ស្អាត​ទាំង​អស់​នោះ​ទេ ពេល​ខ្លះ​នាង​អាច​មាន​ភាព​អំណោយទាន​ពី​ធម្មជាតិ​ឬ​ចំណុច​ល្អ​ណា​ផ្សេង​ទៀត​ក្រៅ​ពី​សម្រស់ ដែល​អាច​អន្ទង​ចិត្ត​បុរសៗ​មិន​ងាយ​នឹង​ឲ្យ​ដក​ចិត្ត​បាន។

ខាង​ក្រោម Knongsrok បង្ហាញ ៥ ចំណុច ប្រសិន​ស្រីៗ​ណា​មាន នោះ​ធានា​ថា​បុរស​ភាគ​ច្រើន​មិន​ងាយ​ដក​ចិត្ត​ពី​នាង​បាន​ឡើយ៖

៥) ស្នាម​ញញឹម​ដ៏​ទាក់ទាញ

11

នរណា​ក៏​ចេះ​ញញឹម​ដែរ តែ​ស្នាម​ញញឹម​ដ៏​ទាក់ទាញ​ពី​ធម្មជាតិ គឺ​ជា​ចំណុច​ដ៏​រសើប​មួយ ដែល​មិន​មែន​សុទ្ធ​តែ​នារី​គ្រប់​គ្នា​អាច​មាន​នោះ​ឡើយ។

ស្រីៗ​ខ្លះ​គ្រាន់​តែ​ញញឹម​ចេញ​មក អាច​ឆក់​យក​បេះដូង​បុរស​ខ្លះ​បាន​បាត់​ទៅ​ហើយ ជាង​នេះ​ស្នាម​ញញឹម​របស់​នាង ហាក់​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​មនុស្ស​ជុំវិញ​ខ្លួន​តែ​ម្តង។

៤) ក្លាហាន​និង​ជឿជាក់

1 HPIU

គេ​ចង់​បាន​បំផុត​គឺ​មនុស្ស​ស្រី​ដែល​មិន​ទន់​ខ្សោយ ​និង​មិន​សូវ​ចេះ​ខ្មាស​អៀន។ ន័យ​នេះ​ចង់​សំដៅ​ដល់​មនុស្ស​ស្រី ដែល​អាច​មាន​ភាព​ក្លាហាន មាន​ជំនឿ​ជឿជាក់​លើ​ខ្លួន​ឯង ដែល​អាច​នាំ​ឲ្យ​បុរស​យល់​ឃើញ​ថា មាន​នាង​នៅ​ក្បែរ​នឹង​មិន​សូវ​ហត់​នោះ​ឡើយ។

មនុស្ស​ស្រី​ប្រភេទ​នេះ បុរស​ភាគ​ច្រើន​រមែង​ឲ្យ​តម្លៃ​លើ​នាង​ខ្ពស់​ខ្លាំង​ណាស់ ហើយ​ពួក​គេ​ក៏​មិន​សូវ​ហ៊ាន​លេង​សើច​ច្រើន ឬ​ធ្វើ​រឿង​ដែល​មិន​គប្បី​មក​លើ​នាង​ដោយ​ងាយៗ​នោះ​ដែរ។

៣) សុភាព​នារី

22

សុភាព​នារី មិន​មាន​ន័យ​ថា នារី​ដែល​ស្ងៀមស្ងាត់​ពេក ដែល​ស្លូតបូត​ពេក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​ន័យ​ថា ជា​នារី​ដែល​ចេះ​ដឹង​រាក់ជ្រៅ ចេះ​ដឹង​ខ្ពស់​ទាប និង​ជា​ពិសេស​គឺ​ចេះ​ឲ្យ​តម្លៃ គោរព​មនុស្ស​ជុំវិញ​ខ្លួន។ នាង​ប្រើប្រាស់​ការ​វាយ​តម្លៃ​ទៅ​លើ​នរណា​ម្នាក់ ដោយ​ប្រើប្រាស់​ចំណេះដឹង ពុំ​មែន​វាយ​តម្លៃ​តែ​លើ​សម្បក​ក្រៅ។

២) រួសរាយ​បែប​កំប្លែង

44

នេះ​ក៏​ជា​ចំណុច​ខ្លាំង​មួយ​ដែរ អ្នក​ធ្លាប់​ឃើញ​ទេ មនុស្ស​ស្រី​ម្នាក់​ដែល​ម៉ត់ចត់ តែ​ក៏​ចេះ​លេង​សើច ដែល​មើល​ទៅ​មាន​លក្ខណៈ​ថ្លៃថ្នូរ​និង​សមរម្យ​អាច​ទទួល​យក​បាន។ មនុស្ស​ស្រី​ប្រភេទ​នេះ​ភាគ​ច្រើន​មាន IQ ខ្ពស់​ណាស់ ព្រោះ​ពាក្យ​ដែល​នាង​និយាយ​ទៅ ល្មម​អាច​ធ្វើ​ឲ្យ​គេ​សើច ឲ្យ​គេ​សប្បាយ​ចិត្ត ហើយ​មិន​ប៉ះពាល់​អារម្មណ៍​គេ​ទេ ព្រោះ​គ្រប់​ពាក្យ​បាន​ឆ្លង​កាត់​ខួរក្បាល​វិនិច្ឆ័យ​ជា​មុន។

១) មនុស្ស​ដែល​ឆាប់​បំភ្លេច

33

មិន​សំដៅ​ដល់​មនុស្ស​ស្រី​ដែល​ភ្លេចភ្លាំង​ច្រើន​ទេ ឆាប់​បំភ្លេច​នេះ​ចង់​មាន​ន័យ​ថា បើ​គេ​ធ្វើ​ខុស​រឿង​តូចតាច​អ្វី ក៏​មិន​ចេះ​គុំ​យូរ​ដែរ ហើយ​បើ​មើល​ឃើញ​ថា គេ​ដឹង​ខុស ចេះ​កែកំហុស​នោះ​ហើយ គឺ​នឹង​បំភ្លេច​ចោល​បាន​ដោយ​ងាយ។

មនុស្ស​ស្រី​គឺ​សំខាន់​ចំណុច​ហ្នឹង ព្រោះ​ស្រ្តី​ខ្លះ បើ​បាន​ឃើញ​គេ​ខុស​ម្តង គឺ​ទន្ទេញ​រាប់​ភ្លេច ហើយ​រមែង​លើក​យក​មក​បន្ទាប់ ឬ​កាច់កុង​នៅ​ពេល​ខាង​មុខ​ណា​មួយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក