ជ្រើសរើស​គោម​វេទមន្ត​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​អ្នក​ពេល​នេះ

ជីវិត​មនុស្ស​មាន​ឡើង​មាន​ចុះ​ជា​រឿង​ធម្មតា តែ​យ៉ាង​ណា​សូម​អ្នក​កុំ​បោះបង់ ហើយ​ដរាប​ណា​ព្រះអាទិត្យ​នៅ​តែ​រះ ក្តី​សង្ឃឹម​របស់​យើង​ក៏​នៅ​តែ​មាន។ ពេល​ខ្លះ​ស្មុគស្មាញ ធុញថប់​ខ្លាំង​ណាស់ មិន​ដឹង​ដើរ​ទៅ​ផ្លូវ​ណា​ទៀត​ទេ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ អ្នក​នឹង​ទទួល​បាន​សារ​ណែនាំ​ដែល​ជា​ការ​ចែករំលែក​ដ៏​ល្អ​មួយ។

តាម​រយៈ​ការ​ធ្វើ​តេស្ត​បែប​វិទ្យាសាស្រ្ត ចូរ​អ្នក​ជ្រើសរើស​គោម​វេទមន្ត​មួយ​ក្នុង​ចំណោម​គោម​ទាំង ៣ ដើម្បី​ទទួល​បាន​សារ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​នៅ​ពេល​នេះ៖

គោម​ទី ១

1

នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​មាន​ការ​ប្រែប្រួល​ល្អ​ជាង​មុន ដោយ​អាច​ជា​មាន​ភាព​ល្អ​ប្រសើរ​តាម​រយៈ​ការងារ ឬ​ការ​រកស៊ី​របស់​អ្នក។

កុំ​បណ្តោយ​ឲ្យ​ភាព​អវិជ្ជមាន ដោយ​ការ​គិត​មិន​ល្អ ឬ​ពាក្យ​របស់​គេ​មក​រារាំង​ការ​ចាប់ផ្តើម​ណា​មួយ​របស់​អ្នក​ឲ្យ​សោះ។ ប្រសិន​អ្នក​គិត​ច្បាស់​ល្អិតល្អន់​ថា​ចង់​ធ្វើ​អ្វី​ហើយ គួរ​តែ​វិវត្ត​ទៅ​រក​ចំណុច​ចាប់ផ្តើម​ទៅ។

គោម​ទី ២

2

ត្រូវ​ប្រយ័ត្ន​និង​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់​បន្តិច ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់ និង​មនុស្ស​ជិតស្និទ្ធ​ជុំវិញ​ខ្លួន។ ទោះ​បី​រឿង​ខ្លះ​អ្នក​មិន​ចូលចិត្ត តែ​ត្រូវ​ដឹង​ថា គ្មាន​នរណា​មក​អាច​សម្រប​តាម​អ្នក​គ្រប់​យ៉ាង​នោះ​ឡើយ។

រឿង​ខ្លះ​កុំ​ប្រញាប់​ពេក កុំ​តក់ក្រហល់​ពេក ចូរ​ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​ដោះស្រាយ​ខ្លះ​ទៅ។ ពេល​នេះ​ល្អ​បំផុត ចូរ​សម្រាក​បន្តិច ស្តាប់​តន្រ្តី​នាំ​ឲ្យ​អារម្មណ៍​ល្អៗ​ត្រលប់​មក​វិញ មុន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

គោម​ទី ៣

3

ដល់​ពេល​ដែល​អ្នក​ត្រូវ​បើក​បេះដូង បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​រឿង​ថ្មី ឬ​អ្នក​ថ្មី​ណា​ម្នាក់​មក​ក្នុង​ជីវិត​ហើយ។

វា​ជា​ពេល​វេលា​ដ៏​សក្តិសម​បំផុត​សម្រាប់​អ្នក​ក្នុង​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់ បែប​នេះ​កុំ​បោះបង់​ពេលវេលា​នេះ​ឲ្យ​សោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក