ជារៀងរាល់ខែស្រ្តីគ្រប់រូប រមែងជួបបញ្ហាសុខភាព ដែលយើងហៅថា "មករដូវ" ហើយវាពិតជាធុញទ្រាន់ណាស់សម្រាប់ពួកគេ ដោយក្រៅពីត្រូវប្រឈមការឈឺចុកចាប់ ជាងនេះក៏ត្រូវប្រឡាក់របស់មួយចំនួនទៀត។
តួយ៉ាងដូចជាការគេងនៅលើពូក ខែខ្លះសុខៗងើបមកក៏ប្រឡាក់ស្នាមឈាមរដូវនៅជាប់កម្រាលពូក ហើយអ្នកខ្លះពុំបានសម្អាតដិតដល់ និងមិនដឹងពីវិធីសម្អាត ក៏ធ្វេសប្រហែសទុកចោលដល់ជាប់ស្នាមខូចកំរាលតែម្តង។
យ៉ាងណាក្នុងអត្ថបទនេះ Knongsrok សូមចែករំលែកវិធីងាយៗ ដែលស្រ្តីគ្រប់រូបឈប់បារម្ភទៀតទៅអំពីបញ្ហាខាងលើ ហើយប្រសិនជួបបញ្ហាប្រឡាក់ស្នាមឈាមរដូវនៅជាប់កម្រាល គឺត្រូវប្រញាប់អនុវត្តតាមវិធីខាងក្រោមភ្លាម និងចាយពេលតែ ២ នាទីគឺទទួលបានលទ្ធផល៖
អ្នកគ្រាន់តែយកទឹកកកមួយដុំតូច (អាចយកពីទូទឹកកក) ឬប្រភេទទឹកកកអនាម័យ
មកដុះជូតនៅលើផ្ទៃក្រណាត់ដែលប្រឡាក់
រួចទុកវាចោលដល់វារលាយក្លាយជាទឹក ប្រហែល ២ នាទី នោះស្នាមប្រឡាក់នឹងបាត់ទៅអស់ហើយ
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក