តាមក្បួនហុងស៊ុយនិងជំនឿចាស់ៗពីបុរាណ តែងតែនិយាយថា មនុស្សទាំងឡាយមិនគួរទុករបស់ ៤ ខាងក្រោមនេះ នៅលើក្បាលដំណេក ឬជាប់ក្បាលដំណេកនោះទេ ព្រោះអាចនាំសំណាងមិនល្អ និងរឿងអាក្រក់ចូលមកក្នុងជីវិត៖
៤) ដាក់រូបថតអ្នកស្លាប់
មនុស្សជាច្រើនយល់ឃើញថា ការដាក់រូបថតរបស់អ្នកស្លាប់ឬសមាជិកគ្រួសារដែលបានចែកឋានទៅនៅក្បាលដំណេក គឺបង្ហាញពីការគោរព។ តែតាមជំនឿគឺមិនល្អទេ នោះអាចនាំឲ្យអ្នកគេងមិនសូវលក់ ហើយនាំរឿងអាក្រក់ទៅវិញ។
ល្អបំផុតត្រូវយករូបថតនោះទៅដាក់នៅបន្ទប់ដាច់ដោយឡែកមួយ ឬទីតាំងធ្នើរអាសនៈដ៏សមរម្យណាមួយខុសពីកន្លែងគេង។
៣) កញ្ចក់
គិតថាការដាក់កញ្ចក់នៅក្នុងបន្ទប់គេងគឺងាយស្រួលក្នុងការប្រើប្រាស់ តែយ៉ាងណាមិនមែនល្អទាំងស្រុងនោះទេ។ ដោយតាមក្បួនហុងស៊ុយ ការដែលដាក់កញ្ចក់នៅក្បាលដំណេក គឺនឹងនាំភាពខ្សោយឬសុខភាពមិនល្អមកដល់អ្នក ហើយនៅពេលយប់ងើបមកឃើញខ្លួនឯងក្នុងកញ្ចក់ក៏អាចនាំឲ្យខ្លួនឯងភ្ញាក់ខ្លួនឯងដែរ យូរទៅមានបញ្ហាផ្លូវចិត្តក៏ថាបាន។
២) រូបព្រះពុទ្ធ
អ្នកគិតថាដាក់រូបសំណាកព្រះពុទ្ធក្នុងបន្ទប់គេង ដើម្បីលើកលាភលើកហុងស៊ុយក្នុងការរកស៊ី ឬកិច្ចការងារផ្សេងៗ។ ផ្ទុយស្រឡះពីការគិតនេះ ដោយវាជាទម្លាប់មិនល្អ ហើយរាប់ចូលជាការមិនគោរពទៅវិញ។ ល្អបំផុតគឺត្រូវរៀបចំជាធ្នើរអាសនៈដ៏សមរម្យមួយ។
១) កាំបិត
គេជឿថា ដាក់កាំបិតក្នុងថតតុក្បាលដំណេក ឬលើទីតាំងណាមួយក្បែរក្បាលដំណេក ទោះអ្នកទុកវាប្រយ័ត្នប្រយែងប៉ុណ្ណា ក៏នាំឲ្យអ្នករមែងមានអាការៈឈឺក្បាល ពិបាកក្នុងការគេង។
ជាងនេះជំនឿជឿទៀតថា ការដាក់របស់ស្រួចៗបែបហ្នឹងក្នុងបន្ទប់គេង នឹងនាំជួបសំណាងមិនល្អនៅការរកស៊ី ឬប្រកបកិច្ចការងារនានា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក