ចំពោះរឿងស្នេហា ច្បាស់ណាស់គ្មានអ្នកណាសមប្រាកដគ្រប់រឿងទេ ហើយក៏គ្មានអ្នកណាគ្រប់១០ដូចដែលយើងចង់បានដែរ។ ពេលខ្លះយើងស្រលាញ់គេ តែគេមិនស្រលាញ់វិញ ពេលខ្លះគេស្រលាញ់យើងតែយើងបែរជាគ្មានអារម្មណ៍ គ្មាននិស្ស័យជាមួយទាំងដែលគេជាមនុស្សល្អគ្រប់១០។ ធ្វើម៉េចទេនេះជាអារម្មណ៍មិនអាចបង្ខំបាន ហើយវាក៏ជាការជ្រើសរើសដ៏ស្មុគស្មាញបំផុតដែរ។
ចុះបេីសិនជាអ្នក តេីអ្នកនឹងយកបុរសម្នាក់ណាក្នុងចំណោមបុរសទាំង២នេះ?
-មនុស្សដែលអ្នកស្រលាញ់ : ជាមនុស្សដែល ស្រលាញ់អ្នកតែមាត់ ហេីយក៏កុហកអ្នកជារឿយៗ ក្បត់ចិត្តអ្នកម្តងហេីយម្តងទៀត តែមិនប្រលែងអ្នកឱ្យអ្នកណា មិនដោះលែងអ្នកអោយមានសេរីភាព ទោះបីជាគេខុស យ៉ាងណាក៏ដោយ។ គេស្រលាញ់អ្នកតែគេមិនអាចលះបង់តម្រូវការគេបាន ។
-មនុស្សដែលគេស្រលាញ់អ្នក : ជាមនុស្សដែលម្នាក់ដែលគេ មិនដែលភ្លេចអ្នក គេស្រលាញ់អ្នកទោះបីដឹងថាអ្នកមានអ្នកណាក្នុងចិត្តហេីយក៏ដោយ ទោះបីគេនិស្ស័យមិនល្អក្នងភ្នែកអ្នកតែគេក៏ជាមនុស្សតែម្នាក់គត់ដែលស្រលាញ់នឹងនៅក្បែរអ្នកគ្រប់ពេល មិនថាសុខឬទុក្ខ ក៏មិនដែលធ្លាប់ចង់បោះបង់ ធ្លាប់ក្បត់ឬក៏មានបំណងចង់ចាកចេញពីអ្នកដែរ ។ គេស្រលាញ់អ្នក ដោយគេសុខចិត្តពិបាកចិត្តក៏ដោយអោយតែអ្នកមានសេចក្តីសុខ។
សម្រាប់ខ្ញុំចំពោះមនុស្ស២នាក់នេះមានចំណុចល្អ និងមិនល្អរៀងៗខ្លួន សំខាន់សួរបេះដូងខ្លួនឯងសិនថា តើអ្នកណាម្នាក់ដែលអាចផ្តល់សេចក្តីសុខដល់អ្នកបាន ហើយជាជម្រើសល្អបំផុតសម្រាប់អនាគត និងជីវិតអ្នក!
កែសម្រួលប្រភព៖ FB Gech Gech
អត្ថបទ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក