មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ ទោះខឹងនឹងអ្នកខ្លាំងយ៉ាងណា ក៏មិនហ៊ានធ្វើរឿងទាំង៣នេះដែរ

មានពាក្យមួយនិយាយបានល្អណាស់ “ចង់ដឹងថាគេស្រលាញ់អ្នកប៉ុនណានោះ មិនមែនគេចេះរ៉ូមែនទិក ឬល្អចំពោះអ្នកនោះទេ តែនៅពេលដែលគេខឹង តើគេធ្វើដាក់អ្នកយ៉ាងណាខ្លះចំពោះអ្នក?” ទំនាក់ទំនងរបស់មនុស្សពីរនាក់ មានរឿងរ៉ាវឈ្លោះប្រកែកដែលមិនអាចចៀសវាងបាន ឈ្លោះគ្នា ខឹងគ្នា គឺជារឿងធម្មតាទៅហើយ។

តែមនុស្សដែលស្រលាញ់អ្នកពិត ទោះជាខឹងយ៉ាងណាក៏ដោយ ក៏ដាច់ខាតមិនអាចធ្វើរឿងទាំង៣នេះចំពោះអ្នកនោះដែរ។

១. ទោះជាខឹងយ៉ាងណា ក៏មិនអាចនិយាយពាក្យធ្ងន់ធ្វើឱ្យអ្នករបួសចិត្តដែរ

0e3a6d823d2e1d2f52cc85ff4b2f57c4

ខ្ញុំសូមលើកយកឈុតឆាកនៅក្នុងខ្សែភាពយន្តជាឧទាហរណ៍ ៖ មាននារីម្នាក់ជាគ្រូពេទ្យ ក្នុងអាជីពការងាររវល់ជាខ្លាំង តែប្តីរបស់នាងនៅតែស្តីបន្ទោសឱ្យនាងទៀត រវាងអ្នកទាំងពីរមានវិវាទមិនឈប់។

មានម្តងនោះ នាងបាននាំប្តីរបស់នាងទៅមើលផ្ទះថ្មី តែមិនបានប្រាប់រឿងនេះទៅប្តីរបស់នាងមុនទេ ក៏បានធ្វើឱ្យអ្នកទាំងពីរឈ្លោះគ្នាយ៉ាងខ្លាំង។ ប្តីនាងនិយាយថា៖ “នាងមិនចេះគោរពខ្ញុំជាប្តីទាល់តែសោះ រឿងលាឈប់ និងប្តូរផ្ទះថ្មីសុទ្ធតែមិនបានពិភាក្សាជាមួយខ្ញុំ”

ប្តីនាងនៅនិយាយទៀតថា ៖ “ខ្លួនគេបានលះបង់ចំពោះគ្រួសារនេះច្រើនណាស់ បែរជាមិនដែលស្តាប់ឮពាក្យអរគុណរបស់ប្រពន្ធទាល់តែសោះ។ ពេលដែលនាងស្តាប់ហើយ ក៏ទប់ទឹកភ្នែកមិនជាប់រួចនិយាយថា ៖ អរគុណអ្នកហើយ ដែលឱ្យខ្ញុំបង្កើតបានកូនពីរនាក់ បែរជាមិនធ្លាប់ប្តូរខោទឹកនោមកូនសូម្បីតែម្តង។

អរគុណអ្នកហើយ នៅពេលដែលខ្ញុំចង់និយាយរឿងអ្វីជាមួយអ្នក អ្នកចេះតែធុញទ្រាន់នឹងខ្ញុំ ហើយបដិសេធនឹងខ្ញុំ។ ដល់ថ្ងៃនេះហើយ ពួកយើងក៏មិនបាច់ប្តូរផ្ទះថ្មីដែរ អ្នកប្តូរប្រពន្ធថ្មីចុះ”

មនុស្សដែលកាន់តែនៅជិតស្និទ្ធនឹងអ្នក កាន់តែដឹងថាកាំបិតអាចចាក់ទៅត្រង់ណាទើបឈឺជាងគេ។ ពាក្យសម្ដីដែលកំពុងតែខឹង ងាយនឹងអាចក្លាយទៅជាកាំបិតដ៏មុតស្រួចកាត់ផ្តាច់ទំនាក់ទំនងណាស់។

មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ ទោះបីជាខឹងយ៉ាងណា មុនពេលដែលគេនិយាយក៏ពិចារណាសិនដែរ មិនអាចដាច់ចិត្តប្រើពាក្យមកធ្វើឱ្យរបួសដល់មនុស្សដែលខ្លួនស្រលាញ់នោះទេ។

២. ទោះខឹងយ៉ាងណា ក៏មិនអាចប្រើដៃជើងដាក់អ្នកដែរ

53cb38159d9c3f4a48dfa8bd7eaf832d

ការឈ្លោះគ្នាគ្មានអ្វីចម្លែកទេ ប៉ុន្តែពេលដែលឈ្លោះគ្នាអ្នកដែលប្រើដៃជើងដាក់អ្នក ដាច់ខាតត្រូវឆាប់ចាកចេញពីគេ។ ខ្ញុំធ្លាប់មើលព័ត៌មានមួយ មាននារីម្នាក់នៅខាងមុខឡានមួយគ្រឿង ដែលចតនៅចិញ្ចើមផ្លូវ ត្រូវបានសង្សាររបស់នាងវៃយ៉ាងដំណំ នេះមិនមែនជាលើកទីមួយទេដែលសង្សាររបស់នាងប្រើហិង្សាលើនាង សឹងតែកាលពីកន្លងទៅនៅគម្រាមកំហែងដល់អាយុជីវិតរបស់នាងទៀតផង នេះក៏ព្រោះតែនាងសុំបែកគ្នា ប្រុសម្នាក់នោះខឹងយ៉ាងខ្លាំងក៏បានប្រើទង្វើដ៏ព្រៃផ្សៃវាយដំលើនាងតែម្តង។

មនុស្សពីរនាក់ឈ្លោះគ្នា ប្រហែលជាអាចដោយសារតែទសន្សៈមិនដូចគ្នា មានអ្នកខ្លះជ្រើសរើសប្រើកម្លាំងបាយ ប្រាកដណាស់ គេពិតជាមនុស្សដែលមានបញ្ហាហើយ។ មនុស្សដែលប្រើការវាយដំ ច្រំធាក់ទៅលើមនុស្សដែលខ្លួនស្រលាញ់ ទោះជាក្រោយមកគេសុំទោសអ្នកយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃឱ្យអ្នកអភ័យទោសនោះដែរ។

មនុស្សដែលស្រលាញ់អ្នកពិត គឺមិនដាច់ចិត្តឱ្យអ្នករងការឈឺចាប់បន្តិចណាឡើយ រឹតតែមិនអាចឱ្យខ្លួនក្លាយទៅជា “អ្នកបង្កបួសស្នាម” ម្នាក់ទៀត។ ឈ្លោះគ្នាដឹងឈ្លោះគ្នា ខឹងដឹងខឹង មនុស្សដែលស្រលាញ់អ្នក ដាច់ខាតមិនអាចប្រើហិង្សាលើអ្នកឡើយ។

៣. ទោះជាខឹងយ៉ាងណា ក៏មិនអាចមិននិយាយរកអ្នកយូរដែរ

F4e547e9bd3907df17bb276c906760c4

ការប្រកែកគ្នាចុះឡើង កាន់តែបន្ថែមភ្លើងទៅក្នុងមនោសញ្ចេតនានោះ ម្នាក់ៗស្ងាត់ស្ងៀមរៀងខ្លួន បែរជាងាយសម្លាប់ស្នេហាមួយនេះទៅវិញ។ មនុស្សពីរនាក់ឈ្លោះគ្នា មិននិយាយរកគ្នារយៈពេលយូរ គ្រាន់តែធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែសោះកក្រោះ ដល់ទីបញ្ចប់បង្ករឿងឈានដល់ផ្លូវបែកគ្នា។

ដោយពេលខ្លះអ្នកតែងគិតថា “អ្នកណាឱនក្បាលមុនគឺចាញ់គេហើយ” តាមពិតទៅ នៅក្នុងរឿងស្នេហាគឺគ្មានការចាញ់ឈ្នះឡើយ។

មនុស្សប្រុសដែលស្រលាញ់អ្នក ទោះជាខឹងយ៉ាងណា ក៏មិនដាច់ចិត្តមិននិយាយរកអ្នកយូរពេកនោះដែរ។ គេតែងមកស្រុះស្រួលជាមួយអ្នកមុន តែមិនមែនការចុះចាញ់ឡើយ បើប្រៀបនឹងការត្រូវ និងខុស និយាយចំពោះគេ គឺអ្នកមានសារៈសំខាន់ណាស់។

ស្នេហាដ៏ល្អមួយ គឺ ជេរមិនទៅណា ឈ្លោះគ្នានៅតែមិនបែកគ្នា មានឧបសគ្គ បែរជាអាចដើរបានកាន់តែឆ្ងាយ។

តែចូរចងចាំថា ៖ មិនមែនឱ្យតែខាងប្រុសសុំទោសយើងមុន បានន័យថា សុទ្ធតែគេខុសនោះទេ  នោះមកពីគេស្រលាញ់អ្នក មិនចង់ឃើញអ្នកមិនសប្បាយចិត្ត តែយើងជានារីដែលគេស្រលាញ់ ក៏ត្រូវចេះមើលកាលៈទេសៈដែរ មិនមែនឱ្យតែគេលួងយើងចេះតែបានចិត្តនោះទេ ដូច្នេះត្រូវចេះឳបក្រសោបបុរសដែលស្រលាញ់យើងផង៕

ប្រភព ៖ http://www.christinatan703.com/ ប្រែសម្រួល ៖ Mythical Bird