កម្មវិធីជំនួយក្នុងការថត និងកែរូបភាព ដ៏ល្អបំផុតសម្រាប់​ iPhone

ការថតរូបជារឿងដែលមនុស្សទូទៅពេញនិយម មិនថា​យុវវ័យ ឬ​វ័យកណ្ដាលឡើយ។ ទោះបីជាមាន ស្មាតហ្វូនដែលមានតម្លៃថ្លៃ និង​មានមុខងារ ភ្ជាប់មកជាមួយកាមេរ៉ាល្អប៉ុនណាក៏ដោយ ក៏មិនមែនមានន័យថា អ្នកអាចផ្ដិតយករូបភាពស្រស់ស្អាតតាមអ្វីដែលអ្នកចង់បាននោះទេ។

ការថតរូបជាមួយកម្មវិធីដើមរបស់​ iPhone ពិតជាមានមុខងារច្រើន ប៉ុន្តែអត្ថបទនេះ​ នឹងបង្ហាញជូននូវកម្មវិធី ប៉ុន្មានផ្សេងទៀត ដែលផ្ដល់ឱ្យអ្នកនូវកម្មវិធីមួយចំនួន​ ដែលជួយសម្រួលដល់ការផ្ដិតយករូបភាព កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ប្រៀបដូចជាការថតរូបតាមកាមេរ៉ា DSLR អ៊ីចឹង។

កម្មវិធី Camera+2 ($4)

Camera+ 2 ផ្ដល់ជូននូវមុខងារទំនើបៗ ដែលមានដូចជា wider range of exposure controls និងមុខងារជាច្រើនផ្សេងទៀតដូចជា ការកំណត់ទៅលើ Flash 6x digital Zoom​ ការកំណត់ម៉ោងឱ្យថតដោយខ្លួនឯង និង Filter ស្រស់ស្អាតមកជាមួយ។

កម្មវិធីនេះទើបតែត្រូវបានកែច្នៃឡើងវិញ ដែលមានរួមបញ្ចូលនូវមុខងារជាច្រើនសម្រាប់ជំនួយដល់ការថតរូបដូចជា មុខងារថតរូបព្រាលកាន់តែស្រស់ស្អាតជាមួយ កាមេរ៉ា 2គ្រាប់របស់ iPhone ការថតរូបជា​ Raw file ផងដែរ។

ការ Update ថ្មីៗបានបន្ថែមសមត្ថភាពក្នុងការកែសម្រួលរូបថតច្រើនក្នុងពេលតែមួយ ដោយការ Copy & Paste ការកែទាំងនោះទៅដាក់លើរូបថតផ្សេងទៀត។

1

Polarr (Free)

Polarr គឺជាកម្មវិធីកែរូបថតគួរឱ្យចាប់អារម្មណ៍បំផុតមួយដែលអ្នកនឹងពេញចិត្តជាមួយនឹងជម្រើសដ៏ច្រើនរបស់វាដែលផ្តល់ជូនទាំងអ្នកចាប់ផ្តើមដំបូងនិងអ្នកជំនាញកែសម្រួលវាពិបាកជឿថាអ្នកអាចប្រើវាដោយឥតគិតថ្លៃ។

អ្នកអាចទិញមុខងារបន្ថែមនៅក្នុងកម្មវិធីនេះ ឬក៏អាចប្រើប្រាស់ Tools ជាច្រើនដើម្បីកែច្នៃរូបភាពផងដែរ។ លើសពីនេះទៅទៀត Polarr ផ្ដល់ឱ្យអ្នកប្រើប្រាស់ក្នុងការទាញយក Preset ស្រាប់ដើម្បីកែច្នៃពណ៌រូបភាពឱ្យកាន់តែស្អាត។

2

Adobe Photoshop Express (Free)

បើនិយាយពីកម្មវិធីកែរូប គ្មានកម្មវិធីណាអាចធ្វើបានល្អជាងកម្មវិធីរបស់ Adobe ទេ ហើយកម្មវិធីលើទូរស័ព្ទដៃរបស់ Adobe មួយនេះផ្ដល់ឱ្យអ្នកនូវលក្ខណៈពិសេសយ៉ាងច្រើន ដូចជាការប្រើប្រាស់ Layer ការ Select នៅទីតាំងនៃរូប (selection tools) ការកែច្នៃ បន្ថែមអក្សរបានយ៉ាងស្រស់ស្អាតទៀតផង។

ប៉ុន្តែទោះជាយ៉ាងណាក្ដី កម្មវិធីនេះនៅតែមានការដាក់លក់មុខងារបន្ថែមមួយចំនួនទៀតដែលអ្នកប្រើប្រាស់អាចទិញវាបាននៅក្នុងកម្មវិធីផ្ទាល់ ដើម្បីកែច្នៃរូបភាពរស់អ្នកឱ្យកាន់តែស្រស់ស្អាត។

3

Obscura 2 ($5)

កម្មវិធីនេះបង្កើតឡើងដោយ Ben McCarthy វាផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ដូចជា ការថតរូបបានជាប្រភេទ RAW file HEIC JPEG Live Photo និងរូបភាពព្រាលផ្ទៃខាងក្រោយផងដែរ។

លក្ខណៈពិសេសល្អបំផុតមួយរបស់កម្មវិធីនេះ គឺការប្រើប្រាស់ទៅលើ gesture ដែលធ្វើឱ្យកម្មវិធីមានភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។

4

Adobe Lightroom CC (Free)

Lightroom ជាកម្មវិធីដ៏ល្បីមួយនៅលើកុំព្យូទ័រដែលអ្នកកែរូបភាពបែប Professional ប្រើប្រាស់វាជាប្រចាំ។ ទោះបីបានកែច្នៃជាកម្មវិធីនៅលើ Smart Phone ដែលមានទ្រង់ទាយតូចជាមុនមែន ប៉ុន្តែ Lightroom នៅតែផ្ដល់ឱ្យអ្នកប្រើប្រាស់នូវមុខងារសម្បូរបែបបដែល ដូចជាការកែពណ៌រូបភាព កំណត់ពន្លឺ និងការចម្លងការកែរូបភាពរួចរាល់ទៅដាក់លើរូបភាពផ្សេងទៀត បានយ៉ាងងាយផងដែរ។

កម្មវិធីនេះក៏ផ្ដល់លទ្ធភាពដល់អ្នកប្រើប្រាស់ក្នុងការកែរូបផ្ទាល់ពីទូរស័ព្ទ និងកែច្នៃរូបពីកាមេរ៉ា DSLR ប្រភេទ RAW file ផងដែរ។

5

VSCO (Free)

VSCO គឺជាកម្មវិធីតែមួយគត់ដែលត្រូវបានបង្កើតឡើងជាពិសេសជាមួយនឹងការកែច្នៃ តម្រូវទៅនឹងសីតុណ្ហភាពពណ៌ កម្រិតពន្លឺ និងមុខងារជាច្រើនទៀត។

VSCO ក៏មានបណ្តុំនៃពណ៌បែប Preset ដែលតម្រូវឱ្យអ្នកប្រើប្រាស់ទិញយក ដើម្បីកែច្នៃរូបកាន់តែស្រស់ស្អាតផងដែរ។ ​VSCO ជាកម្មវិធីដ៏ពេញនិយមមួយដែលដែលអ្នកប្រើប្រាស់ជាច្រើនទាញយកដើម្បីកែច្នៃរូបភាពតាមតម្រូវការ ជាមួយមុខងារដ៏សម្បូរបែប។

6

Instagram (Free)

ដូចដែលយើងដឹងហើយថា Instagram ជាកម្មវិធីដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់ជាប្រចាំ ហើយមុខងារដ៏ពិសេសរបស់កម្មវិធីនេះ គឺ filter ដែលចាប់ផ្ដើមតាំងពីបង្កើតដំបូងម៉្លេះ ខណៈពេលនោះមិនទាន់មានកម្មវិធីដែលមាន Filter ច្នៃរូបច្រើនដូចបច្ចុប្បន្នឡើយ។ ទោះយ៉ាងណា Instagram នៅតែផ្ដល់នូវជម្រើសកែច្នៃរូបថត និងថតរូបអមជាមួយ Filter របស់វាដល់អ្នកប្រើប្រាស់ដដែល។

7

ProCamera ($8)

ProCamera ដាក់លក់ក្នុង​ Appstore ក្នុងតម្លៃ $8 ដែលមានកម្មវិធីបន្ថែមយ៉ាងច្រើនរួមមានការជំនួយទាំងផ្នែកថតរូបភាព និងវីដេអូ។ កម្មវិធីនេះផ្ដល់មុខងារពិសេសក្នុងការកំណត់ក្នុងការថតដោយផ្ទាល់ដៃ (Manual) និងជម្រើសក្នុងការកែរូបភាពផងដែរ។ លក្ខណៈពិសេសផ្សេងទៀតរបស់ ProCamera គឺមានជម្រើសសម្រាប់កំណត់ Perspective correctioning និង​​ Exposure bracketing។

វាក៏ជំនួយបន្ថែមទៅលើការប្រើប្រាស់ Lens ទាំងពីរគ្រាប់របស់​ iPhone ផងដែរ និងមានមុខងារសម្រាប់ជួយទៅដល់ការថតរូបបែប ព្រាល​ផ្ទៃខាងក្រោយ (Potrait Mode) ទៀតផង។ ProCamera ក៏មានផ្ដល់ជូននូវ Filter & Effect ស្រស់ស្អាតសម្រាប់អ្នកដែលបានទិញវា ដែលក្នុងនោះមានរហូតទៅដល់ជាង 70 filter & effect ឯណោះ។

8