ចង់ក្លាយជាអ្នកមាន ជំហានដំបូងគឺត្រូវធ្វើរឿង៣នេះឱ្យបានល្អជាមុនសិន

ភាគច្រើនមនុស្សគ្រប់រូបតែងតែមានក្តីស្រមៃចង់អោយខ្លួនឯងក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀរ រស់នៅដោយសុខស្រួលអស់មួយជីវិត។ តែពួកគាត់ផាគច្រើនមើលរំលងនូវកត្តាដំបូង៣យ៉ាង ដែលពួកគាត់ត្រូវធ្វើឱ្យល្អមុនសិន មុននឹងចង់ក្លាយជាអ្នកមាន។ ព្រោះរឿង៣យ៉ាងនេះនឹងក្លាយជាស្ពានអាចជួយចម្លងគាត់ទៅកាន់គោលដៅធំបានយ៉ាងងាយស្រួល៖

១.មានសុខភាពល្អ៖ មនុស្សជាច្រើនតែងតែងាកទៅរកអ្វីដែលអាចនាំឱ្យពួកគេរីករាយក្នុងរយៈពេលខ្លី ដូចជាគ្រឿងស្រវឹង ដើម្បីរំងាប់ទុក្ខសោករបស់ពួកគេ។ ប៉ុន្តែនេះមិនអាចដោះស្រាយអ្វីបានទេ មានតែបង្កើតបន្ទុកលើរាងកាយថែម។ បុគ្គលដែលចង់មានជីវិតល្អ ត្រូវតែប្រព្រឹត្តអំពើត្រឹមត្រូវ នោះគឺមានរបបអាហារសមរម្យ ការងារ និងការសម្រាកដ៏ត្រឹមត្រូវ។ ការថែរក្សាសុខភាពរបស់អ្នកគឺជាទំនួលខុសត្រូវជាមូលដ្ឋានបំផុតសម្រាប់ខ្លួនអ្នក ហើយក៏ជាការបង្ហាញពីទំនួលខុសត្រូវចំពោះអ្នកដែលយកចិត្តទុកដាក់ និងស្រលាញ់ខ្លួនឯងផងដែរ។ ថែរក្សាសុខភាពរបស់អ្នកជាមុនសិន ហើយចំណាំមើលទៅថាមនុស្សដែលមានសុខភាពល្អមិនដែលអនុញ្ញាតឱ្យជីវិតរបស់គាត់ធ្លាក់ចូលទៅក្នុងភាពវឹកវរនោះទេ ដូច្នេះវាបង្ហាញថាគាត់សក្តិសមនឹងទទួលបានភាពជោគជ័យនាពេលក្រោយ។

Photo_2025 01 30_12 51 06

២.បង្កើនសមត្ថភាពរបស់អ្នក៖ វាត្រូវបានគេនិយាយថាតម្លៃនិងឋានៈសង្គមរបស់មនុស្សម្នាក់គឺសមាមាត្រដោយផ្ទាល់ទៅនឹងភាពមិនអាចជំនួសបាន។ មនុស្សជាច្រើនត្អូញត្អែរថា វាសនាអយុត្តិធម៌ ដោយគិតថាខ្លួនកើតមកក្រ ទើបគ្មានឱកាស។ ប៉ុន្តែតាមពិតវាមកពីសមត្ថភាពខ្សោយរបស់ខ្លួនឯងផ្ទាល់ ព្រោះការងារនីមួយៗមានតម្លៃរបស់វា អ្នកគួរតែប្រកាន់យកការងារបច្ចុប្បន្នរបស់អ្នកឲ្យបានច្បាស់លាស់ ខិតខំបង្កើនសមត្ថភាពរបស់អ្នក នោះថ្ងៃឌណាមួយអ្នកនឹងដឹងថាការងារទាំងនោះវាក៏អាចជាជំហានឆ្ពោះទៅរកភាពជោគជ័យផងដែរ។

Photo_2025 01 30_12 51 06 (2)

៣.ស្រឡាញ់មនុស្សជុំវិញអ្នក៖ មនុស្សមួយចំនួននឹងចែករំលែកភាពរីករាយរបស់ពួកគេជាមួយនឹងមនុស្សជុំវិញខ្លួន ប៉ុន្តែមនុស្សមួយចំនួនមិនអាចចែករំលែកការលំបាករបស់ពួកគេបានទេ។ មានមនុស្សមិនច្រើនទេដែលអាចឈរក្បែរអ្នកតាមរយៈភាពឡើងចុះនៃជីវិត។ ជួបមនុស្សបែបនេះពិតជាសំណាងណាស់ ជីវិតនេះប្រៀបដូចជាដំណើរមួយ មនុស្សគ្រប់រូបដែលបង្ហាញខ្លួនក្នុងដំណើរនោះគឺសុទ្ធតែមានអត្ថន័យជាក់លាក់។ បើមនុស្សល្អផ្តល់ភាពកក់ក្តៅដល់យើង មានន័យថាមនុស្សនោះនឹងផ្តល់មេរៀនដ៏មានតម្លៃដល់យើងដូចគ្នា៕

Photo_2025 01 30_12 51 06 (3)