តាមអ្វីដែលពួកយើងបានសង្កេតក្នុងចំណងអាពាហ៍ពិពាហ៍ ឱ្យតែប្រកាន់ថាអ្នកណាខុសអ្នកណាត្រូវ គឺមិនសូវទទួលបានសុភមង្គលប៉ុន្មានទេ យ៉ាងណានៅក្នុងរឿងស្នេហានេះទៀតសោត យើងរាល់គ្នាចេះតែទទួចចង់ឱ្យដៃគូរបស់យើងធ្វើការកែប្រែ តែចំពោះខ្លួនឯងវិញមិនព្រមកែប្រែអ្វីសោះ ដោយយល់ថាខ្លួនគ្មានអ្វីខុសទេ។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកពីចំណុចមួយចំនួនរបស់សាស្រ្តចារម្នាក់ ដែលគាត់បានប្រាប់ពីវិធីដើម្បីឱ្យចំណងអាពាហ៍ពិពាហ៍នេះដើរបានយ៉ាងរហូន។
ចំណុចដែលមើលមិនឃើញនៅក្នុងអាពាហ៍ពិពាហ៍ ៖ “មិនមែនជាកំហុសខ្ញុំទេ សុទ្ធតែជាកំហុសរបស់អ្នក”
មានសាស្រ្តចារមួយរូបបានលើកមូលហេតុ៣ឡើងមក ព្រោះតែមនុស្សរាល់គ្នាមិនចង់កែប្រែ ហើយចេះតែទាមទារដៃគូឱ្យធ្វើការកែប្រែទៅវិញ។
១. ខ្លួនគ្មានកំហុសទេ ជាកំហុសរបស់គេ ដូច្នេះគេចាំបាច់ត្រូវកែប្រែ!
២. ខ្ញុំគឺជាមនុស្សបែបនេះ បើសិនជាកែប្រែគឺលែងជាខ្ញុំហើយ!
៣. ការកែប្រែពិតជាពិបាកណាស់!
តាមពិតយើងយល់ច្បាស់ណាស់ បើខ្លួនអ្នកជាអ្នកកែប្រែ គឺឆាប់ជាង ប៉ុន្តែបែរជាជ្រើសរើសឱ្យអ្នកដទៃកែប្រែទៅវិញ។ ការប្រែប្រែខ្លួនឯងមិនមែនជាការអត់ធ្មត់ឡើយ តែគឺជាការផ្លាស់ប្តូរពីរបៀបទំនាក់ទំនង និងកែប្រែភាសាក្នុងការនិយាយ។ ពេលដែលរបៀបនៃការប្រាស្រ័យទាក់ទងរបស់អ្នកបានកែប្រែហើយ ទំនាក់ទំនងប្រាកដជាប្រែទៅតាមនោះដែរ។
អ្នកសាកគិតមើល បើយើងយកការឈ្លោះគ្នាមកនិយាយ ប្រសិនបើជាមានម្ខាងទន់ ម៉េចនឹងអាចឈ្លោះគ្នាកើតទៅ ? ព្រោះតែយើងចង់យកឈ្នះរាងខ្លួន មិនចង់ឱ្យដៃគូអ្នកឃើញពីសភាពទន់ខ្សោយរបស់អ្នក តាមពិតទៅសភាពទន់ខ្សោយនេះ បញ្ជាក់ថាអ្នកកាន់តែចាស់ទុំ ហើយយល់ថាការឈ្លោះគ្នាគ្រាន់តែជាអារម្មណ៍ គ្មានប្រយោជន៍អ្វីឡើយ។
ឱ្យតែទំនាក់ទំនងនឹងប្រែទៅជាល្អ អ្នកណាកែមិនសំខាន់ឡើយ គោលដៅនៃការរៀនចេះទៅប្រាស្រ័យទាក់ទងគឺអ្វីទៅ? មិនមែនដើម្បីកែប្រែដៃគូយើងទេ តែដើម្បីទៅកែប្រែទំនាក់ទំនងរបស់អ្នកទាំងពីឱ្យកាន់តែប្រសើរ បើមនុស្សពីរនាក់អាចថយរៀងខ្លួន រឿងរ៉ាវទើបប្រែទៅជាល្អបាន។
បើអ្នកទាំងអស់គ្នាសុទ្ធតែប្រកាន់គោលជំហររបស់ខ្លួន ហើយមិនព្រមទៅគិតដល់អ្នកម្ខាងទៀតទេ នោះនឹងរឹតតែធ្លាក់ចូលទៅក្នុងស្ថានភាពយ៉ាប់យ៉ឹន លទ្ធផលដែលមិនចេះអាធ្យាស្រ័យឱ្យគ្នា មានតែមួយទេ គឺឈានទៅដល់ការបែកបាក់ ឬលែងលះ ព្រោះគ្មានមធ្យោបាយដែលល្អជាងនេះឡើយ។ ប៉ុន្តែការរៀបការមិនមែនដើម្បីការលែងលះនោះទេ បើដៃគូគ្មានកំហុសអ្វីធំដុំផង មិនគួរជ្រើសរើសផ្លូវមួយហ្នឹងឡើយ។
ឱ្យតែទំនាក់ទំនងអាចប្រែទៅជាល្អ អ្នកមកកែប្រែមុនតើមានអ្វីទាល់ខុសទៅ? បើប្រែទៅជាកាន់តែល្អនោះ ដៃគូអ្នកនៅតែមិនផ្លាស់ប្តូរអ្វីទៀតនោះ គឺអ្នកអាចបោះបង់ក៏មិនហួសពេលដែរ យ៉ាងហោចណាស់អ្នកបានប្រឹងប្រែងបំពេញអ្វីដែលជាកាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អទៅបានហើយ។
ពេលដែលអ្នកស្តីបន្តោសឱ្យដៃគូអ្នក ដៃគូអ្នករឹតតែមិនអាចកែប្រែ ពេលដែលអ្នកកំពុងស្តីបន្តោស ដៃគូម្ខាងទៀតគ្រាន់តែចង់ការពារខ្លួនប៉ុណ្ណោះ គេនឹងអាចយល់ថា “ អ្នកទេទើបមានបញ្ហា”។
ការស្តាប់ និងការប្រាស្រ័យទាក់ទងនៃទិសដៅត្រឹមត្រូវ ទើបអាចកែប្រែដៃគូយើងបាន មិនត្រូវស្តីបន្ទោសដល់ដៃគូរបស់យើងដោយលើកយករឿងមិនសមហេតុផល ឬរឿងដែលមិនបានទាក់ទងនឹងគាត់ ឬរឿងដែលបានកន្លងហួសយកមករំឭក និងនិយាយដដែលៗនោះឡើយ គឺអ្នកគ្រាន់តែសង្កត់ធ្ងន់លើអ្វីដែលខ្លួន "ចង់បាន"។
ពេលដែលអ្នកប្រើវីធីស្តីបន្ទោស អ្នកនឹងចាប់អារម្មណ៍ថាដៃគូអ្នកចេះតែបឈ្ឈឺ ឬផ្គើនអ្នកម្តងហើយម្តងទៀត លើកក្រោយនៅតែធ្វើបែបនេះទៀត។ ពីព្រោះនៅក្នុងចិត្តរបស់គេបានបដិសេធ និងប្រឆាំងរួចទៅហើយ ដោយយល់ថាអ្នកកំពុងតែបន្ទោសគេ គេរឹតតែមិនព្រមកែ នៅក្នុងគំនិតគេគិតថាទោះជាធ្វើអ្វីក៏ដោយ អ្នកនៅតែមិនចូលចិត្តដែរ។
#ចំណុចក្រើនរំឭក
១. កុំចេះតែចង់ឱ្យដៃគូយើងកែប្រែធ្វើអ្វី មានតែកែប្រែចាប់ពីខ្លួនឯងទៅទេ ទើបលឿន អ្នកកែប្រែបានហើយ ទើបគេអាចកែប្រែតាមអ្នកបាន។២. ឈប់ប្រើការស្តីបន្ទោសមកប្រាស្រ័យទាក់ទងគ្នាទៀតទៅ កុំនិយាយផ្នែកដែលខ្លួនមិនចង់បានអី តែត្រូវសង្កត់ធ្ងន់ទៅលើអ្វីដែលអ្នកចង់បាន។
៣. ដែលហៅថាស្គាល់ចិត្តថ្លើមគ្នា គឺគ្រាន់តែប្រើចិត្តទៅស្តាប់ ពេលដែលស្តាប់ចប់ហើយ អ្នកគ្រាន់តែនិយាយម្តងទៀតនូវអ្វីបានអ្នកបានស្តាប់ បែបនេះនឹងមានប្រយោជន៍ចំពោះដៃគូរបស់អ្នកណាស់ គេនឹងយល់ថាអ្នកទុកគេជាមនុស្សសំខាន់។
៤. ការរៀនសូត្រទៅប្រាស្រ័យទាក់ទងមិនមែនដើម្បីកែប្រែអ្នកដទៃឡើយ គឺដើម្បីឱ្យទំនាក់ទំនងកាន់តែរីកចម្រើន៕
ប្រភព ៖ whitecherry2019.com / ប្រែសម្រួល ៖ Mythical Bird