មនុស្សប្រុសល្អមិននិយាយដើមសង្សារ ឬប្រពន្ធខ្លួនឯង ជាពិសេសមិននិយាយដើមមនុស្សស្រីដែលលែងជាអ្វីនឹងគ្នា

ជាគូសង្សារ ឬប្តីប្រពន្ធនឹងគ្នា មិនមែនមានតែរឿងផ្អែមល្ហែម​ល្អូ្ល្អើនរហូតទេ ចានក្នុងរាវរមែងមានការប៉ះទង្គិច រកាំរកូសជារឿងធម្មតា។

តែព្រោះតែភាគីមិនថាប្តី ឬប្រពន្ធរបស់អ្នកទេ សុទ្ធតែជាមនុស្សដែលអ្នកស្រលាញ់ និងរួមរស់ជាមួយ កុំធ្វើឱ្យកំហឹងមួយពេល ធ្វើឱ្យអ្នកប្រែជានិយាយពាក្យសម្តីមិនល្អ ឬនិយាយដើមប្តី ឬប្រពន្ធអ្នកជាដើម ដែលនាំឱ្យមានការស្តាយក្រោយពេលដែលអ្នកត្រូវគ្នាវិញ។

តែក្នុងករណីអ្នកឈ្លោះប្រកែកខ្លាំង រហូតដល់បែកបាក់លែងលះគ្នាគ្នានោះ​មនុស្សប្រុសល្អរឹតតែមិននិយាយដើមមនុស្សស្រី ជាពិសេសមនុស្សដែលលែងជាអ្វីនឹងគ្នា។

83904f2dd035762e78de4fc4dc63d975

ដូច្នេះមកតាមដានរឿងខ្លីខាងក្រោមដែលអប់រំថាប្តីល្អមិននិយាយដើមប្រពន្ធខ្លួននោះទេ។

#រឿងខ្លីអប់រំ

ថ្ងៃមួយបុរសម្នាក់ចង់លែងលះប្រពន្ធខ្លួន​ គាត់ក៏បានទៅជួបមេភូមិ ​។ ពេលត្រលប់មកវិញ​ អ្នកភូមិនាំគ្នាសួរគាត់​ថា ហេតុអ្វីបានជាចង់លែងលះគ្នា ? គាត់ឆ្លេីយថា​ «មនុស្សប្រុសមិននិយាយដេីមប្រពន្ធខ្លួនឯងទេ»។

លុះក្រោយលែងលះគ្នារួច​ ពួកគេសួរគាត់ម្ដងទៀតថា​ ហេតុអ្វីបានជាលែងលះគ្នា ? គាត់ឆ្លេីយថា​ «មនុស្សដែលមិនត្រូវជាអ្វីនឹងគ្នា​ផង រឹតតែមិនគួរនិយាយដេីមគ្នា»។

171016886_860693597817442_8757498603392548075_n

នេះបានបង្ហាញថា​ ក្នុងពេលជាប្ដីប្រពន្ធ​ គាត់បានការពារកិត្តិយសប្រពន្ធ​គាត់​ ហេីយទោះបីជាលែងលះគ្នារួច​ ក៏គាត់នៅតែរក្សាកេរ្តិ៍ឈ្មោះរបស់នាង ។

រហូតដល់ថ្ងៃគាត់ស្លាប់​ គ្មាននរណាបានដឹងពីអាថ៌កំបាំងនៅពីក្រោយ នៃការលែងលះប្ដីប្រពន្ធគាត់ឡេីយ។

សរុបជារូមមក​ មិនថាក្នុងនាមប្តីប្រពន្ធ​ គូស្នេហ៍​ ឬក្លាយជាអតីតទៅហេីយ​ គ្រប់គ្នាត្រូវចេះរក្សាកិត្តិយសឱ្យគ្នាទៅវិញទៅមក​ ព្រោះម្នាក់ៗយ៉ាងហោចក៏ជាមនុស្សដែលខ្លួនស្រលាញ់​ ធ្លាប់ស្រលាញ់​ និងធ្លាប់រួមខ្នេីយរួមគ្នាដែរ!៕

7979d117eb28c9d7b7042bec1e89ab91