ភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ! ៥សំណួរចម្លើយ សម្រាប់អ្នកដែលស្រលាញ់ចូលចិត្តរបស់ប្រេនៗ

មានមនុស្សជាច្រើនណាស់ចូលចិត្តទិញ និងប្រើប្រាស់របស់ប្រេនៗ ដោយរបស់ទាំងនោះត្រូវគេដឹងថាមានតម្លៃថ្លៃខ្លាំងណាស់ តែនៅតែមានអ្នកហ៊ានចំណាយលុយទិញវា។

តោះមកដឹង៥ចំណុចពីរបស់ប្រេនៗ ខាងក្រោមនេះ ៖

១. អ្នកមានប្រើតែរបស់ល្អទេ​​ ហេតុអីបានជាគេមិនទិញផលិតផលមានអក្សរឈ្មោះប្រ៊េននៅលើនោះ?

ចំលើយ:​ ព្រោះខ្លួនគេមិនមែនជាផ្ទាំងផ្សាយពាណិជ្ជកម្មទេ!ដូចនេះ យើងកុំសង្វាតរឿងអក្សរពេញៗធំៗ Chanel Gucci លើអាវ រឺ កាបូបពេក វាគួរអោយចង់សើច ព្រោះយើងមើលទៅដូចជាផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មមានចលនាអញ្ចឹង ហើយយើងផ្សាយអោយគេហ្វ្រីទៀត😂។ ជាទូទៅ គេប្រើផលិតផលដែលមានសញ្ញសំគាល់ម៉ាក រឺ គ្មានសញ្ញាសំគាល់អ្វីទាំងអស់។

10386f8215de37ef78ce402c72651687

២. ហេតុអ្វីបានជាយើងមិនឃើញអ្នកមាននៅថ្ងៃ​ Black Friday និង កន្លែងបញ្ចុះតំលៃផ្សេងៗ?

ចំលើយ: ព្រោះអ្នកមានទិញរបស់ដែលត្រូវទិញ! ទិញរបស់ដែលគេស្រលាញ់បំផុត មិនមែនទិញព្រោះតែគេចុះថ្លៃ រឺ មានរបស់ថែមនោះទេ។​ តែពេលដែលគេទិញអចលនទ្រព្យ គេនិងរងចាំដល់ពេលចុះថ្លៃ រឺ បានតំលៃពិសេសទើបគេទិញ ព្រោះភាពចំនេញឥតខ្ចោះរបស់អចលទ្រព្យ គឺនៅពេលទិញ មិនមែននៅពេលលក់នោះទេ។

៣.​​ អ្នកមានស្លៀកពាក់សាមញ្ញ ចំនែកអ្នកខ្លះទៀតក្រទេពាក់សុទ្ធតែប្រ៊េន

ចំលើយ: ការយល់ឃើញនេះខុសស្រលះ ព្រោះ

-​ ការចូលចិត្តភាពសាមញ្ញ វាជាចំនង់ចំនូលចិត្តរបស់បុគ្គល វាមិនទាក់ទងនិងមាន ឬក្រនោះទេ។ ឧ.Mark Zuckerberg​ និង ប្រពន្ធគាត់ចូលចិត្តតែងខ្លួនបែបសាមញ្ញ។​ ត្បិតតែគាត់ពាក់អាវយឺតរាល់ថ្ងៃ តែកុំភ្លេចថាអាវគាត់តំលៃចន្លោះពី300$-400$ វាមិនមែនសាមញ្ញដូចភ្នែកអ្នកឃើញនោះទេ។

-​ អ្នកមានចូលចិត្តប្រើរបស់គុណភាព ស្អាត ហើយពិសេស។​ នៅចំពោះមុខរាស្ត្រសាមញ្ញគេត្រូវស្លៀកពាក់សាមញ្ញ នេះគេហៅថាយល់កាលៈទេសៈ និងបង្កើតភាពស្និតស្នាល។ តែនៅពេលអ្នកមានជួបអ្នកមាន គ្រាន់តែតំលៃរបស់គេប្រើមួយតួខ្លួនគេ ក៏អាចទិញផ្ទះល្វែងបាន១ដែរ។ កុំព្យាយាមអួតសំភារៈនៅចំពោះមុខអ្នកមានព្រោះអ្នកមានមិនចេះស្រើបស្រាលនឹងរបស់ក្រៅខ្លួនទេ។​ សំរាប់គេគ្រឿងទាំងនោះ គ្រាន់តែជារបស់លំអខ្លួនតែប៉ុណ្ណោះ។ ចំណេះ ភាពវ័យឆ្លាត ភាពស្មោះត្រង់ និងលក្ខណៈពិសេស របស់អ្នកទើបធ្វើអោយអ្នកមានចាប់អារម្មណ៏។

-​ អ្នកចូលចិត្តទិញរបស់ល្អប្រើ ក៏បន្តប្រើទៅ គ្មានទាស់ខុសអីទេ ទោះជីវភាពយើងមធ្យមក៏ដោយ អោយតែយើងអោយលុយគេដល់ដៃ​ នោះយើងនៅតែថ្លៃថ្នូរ។ ចំនែកអ្នកមិនប្រើរបសប្រ៊េមក៏កុំរិះគន់គេអី ព្រោះចំនង់ចំនូលចិត្ត លទ្ធភាព និង ការយល់ឃើញរបស់យើងខុសគ្នា។

63813b88cf9f132838394add8b4532ec

៤. តើគួរប្រើរបស់ប្រ៊េនដែររឺទេ?

***ការពិត ភាគច្រើនអ្នកទិញរបស់ប្រ៊េន មិនមែនដោយសាររបស់នោះជាប្រ៊េនទេ តែដោយសារគេស្រលាញ់ម៉ូត និងគុណភាពតែប៉ុណ្ណោះ។ បើគិតពីចំនេញប្រើរបស់ល្អ ចំនេញជាង ព្រោះប្រើបានយូរមិនងាយហួសម៉ូត ប្រភេទពណ៌​ និង ម៉ូតមានលក្ខណៈពិសេស។​ គុណភាពសាច់ក្រណាត់មិនងាយយារ រឺ បែកព្រុយ។​ ធ្លាប់ទេ​ របស់មានពេញទូរ តែពេលមានកម្មវិធី រកម៉ូតអីស្លៀកអោយប្លែកស្អាត ថ្លៃថ្នូរមិនបាន? នេះព្រោះតែអ្នកមានទំលាប់ទិញ ដោយគ្មានការពិចារណា!

7ad2d683d4bfb48ae9551207a154ae34

៥. នៅក្នុងជីវភាព គេចែកជាអ្នកទាល់ក្រ អ្នកក្រ​ អ្នកមធ្យម អ្នកមាន សេដ្ឋីលំដាប់ប្រទេស និង សេដ្ឋីលំដាប់ពិភពលោក។ អ្នកចាយវាយជាមធ្យម ក្នុង១ខែ៥ពាន់ដុល្លា តើអ្នកគឺជាអ្នកមាន រឺ អ្នកមធ្យម​?

ចំលើយ:

- ប្រសិនបើអ្នកគ្មានចំនូលទាល់តែសោះ​ ក្នុងរយៈពេល២ឆ្នាំ ហើយអ្នកនៅតែមានលុយចំនាយមួយខែ៥ពាន់ដុល្លាដដែល មានន័យថាអ្នកជាអ្នកមាន

-​ ប្រសិនបើក្នុងពេល២ឆ្នាំអ្នកត្រូវលក់ដី​​ រឺ ផ្ទះ រឺ ទ្រព្យផ្សេងៗមានន័យថាអ្នកមធ្យមទេ

- ប្រសិនបើក្នុងពេល២ឆ្នាំអ្នកអស់លុយរលីង ហើយក៏គ្មានទ្រព្យអីលក់បន្តចាយទៀត មានន័យថាអ្នកក្រទេ។

171213131_861754614378007_8983842780244843297_n

*** យល់ពីស្ថានភាពខ្លួនឯងច្បាស់ ធ្វើអោយយើងរៀបចំផែនការជីវិតបានត្រឹមត្រូវ។ ការសន្សំមិនបានធ្វើអោយយើងទាល់ក្រ​ តែក៏មិនអាចធ្វើអោយយើងមានបានដែរ។​ ដូចនេះ ត្រូវរៀនវិនិយោគលើទ្រព្យដែលមានតំលៃ។ កុំនាំគ្នាទៅខ្ចីលុយធនាគាមកទិញផ្ទះ ទិញដី ហើយច្រលំថាអ្នកមានទ្រព្យ ព្រោះពេលខ្លះ ការប្រាក់ធនាគារលូតលឿនជាងតំលៃផ្ទះដែលកើន។ ប្រសិនបើអ្នកមានបំណុល​ ៥០%លើទ្រព្យដែលអ្នកមាន មានន័យថាការសំរេចចិត្តអ្នកខុសហើយ។ ព្យាយាមសន្សំទ្រព្យហើយ រក្សាបំណុលអោយនៅត្រឹម១០%បានហើយ។

នេះជាបទពិសោធន៏ និង ការយល់ឃើញខ្ញុំ ប្រសិនបើមិនឯកភាពទេ គិតតាមការយល់ខ្លួនឯង​ ហើយអ្នកមានដែលខ្ញុំនិយាយនេះ ជាអ្នកមានដោយសម្ថភាពមិនមែន ដោយសារដេកចាយលុយម៉ែឪទេ៕

6d3f275b066ce71241b6f1b54370ca2c

Credit: Na Narita Rita