ថ្មីៗនេះអ្នកម៉ាក់មួយរូប បានចេញមុខមកចែករំលែកបទពិសោធន៍ជីវិតរបស់ខ្លួន ដោយសារតែការធ្វេសប្រហែស ស្ទើរតែបាត់បង់កូនជាទីស្រលាញ់ដោយនឹកស្មានមិនដល់។
តាមរយៈគណនីហ្វេសប៊ុក Sopanha Bou បានរៀបរាប់ថា៖ « #ការធ្វេសប្រហែសរបស់ម្ដាយតែ1នាទី
តែមួយប៉ព្រិចភ្នែកខ្ញុំប៊ិះនឹងបាត់បង់កូនស្រីជាទីស្រលាញ់ស្មើនឹងកែវភ្នែក 😔 ប្រយ័ត្នយ៉ាងណានៅតែភ្លាត់ស្នៀត ប្រសិនបើពេលនឹងគាត់អត់រត់មករកអោយម៉ាក់ៗ និង ម៉ាក់យាយជួយទេ ប្រហែលជាខ្ញុំត្រូវមានវិប្បដិសារីមួយជីវិតហើយ 😔
ព្រឹកមិញខ្ញុំបានយកម្កុដដែលធ្លាប់ទិញអោយគាត់ពាក់ យកមកអោយគាត់លេងទាំងភ្លេចខ្លួនថា កូនខ្លួនឯងពូកែរឿងខាំ រឿងឆ្កិះឆ្គាលហើយយកដាក់មាត់ណាស់ 😖 ពេលនោះគាត់លេងតែឯង មិនមាននរណារម្នាក់នៅជិតគាត់ដឹងថាគាត់កំពុងលេងអីផ្សេង ឬ ក៏រើសអីផ្សេងដាក់មាត់ដែរឬអត់ទេ មួយរំពេចក្រោយមកគាត់រត់មករកអោយជួយទាំងស្រែកមិនរួច បានត្រឹមធ្វើខឹកៗដូចមានអីជាប់នឹងក ស្រាប់តែភ្លាមៗនោះគាត់ក៏ស្លឺភ្នែក បាត់មាត់បាត់ក និង ឡើងស្លេក ពេលនោះខ្ញុំ និង ម៉ាក់យាយភ័យណាស់ស្លន់ណាស់ មិនដឹងថាត្រូវជួយគាត់តាមវិធីណា គិតតែពីស្រែកយំ បានប៉ាគាត់អត់ស្លន់ ក៏ជួយកូនបាន តែវត្ថុនោះត្រូវគាត់លេបចូល ហើយគាត់ក៏ស្រែកយំឡើងវិញ 😩
ទោះជាយ៉ាងណាក៏មិនបង្អង់យូរ យកគាត់ទៅពេទ្យថត X-ray ដើម្បីអោយដឹងច្បាស់ថាវាដូចការសង្ស័យឬក៏អត់ ហើយយើងត្រូវជួយគាត់តាមវិធីណាបន្តទៀត ប្រសិនបើវាមានហានិភ័យ អាចធ្លាក់ទៅបំពង់ខ្យល់ ឬក៏ទើត្រឹមសរីរាង្គខាងក្នុងត្រង់កន្លែងណាមួយ ដែលមិនអាចបត់ជើងចេញមកវិញ! ដូច្នេះ អីឡូវនេះកំពុងបន្តការតាមដានអាការរបស់គាត់អំពីរោគសញ្ញាស្ទះពោះវៀន ព្រោះ X-ray ថតហើយមើលមិនឃើញមានអីទេ ព្រោះវាជាប្លាស្ទិក (តាមការសង្ស័យ គឺលេបត្បូងនៅលើម្កុដនោះ) និង តាមដានលាមកគាត់ប្រសិនបើវាចេញមកតាមលាមក បានគាត់ផុតគ្រោះថ្នាក់ 100% 🙏
ជារួមមកវិញ សារនេះ សូមចែករំលែកបទពិសោធន៍ជូនដល់ប៉ាម៉ាក់គ្រប់រូប ដែលមានកូនអាយុក្រោម 2-3 ឆ្នាំដែលមិនទាន់ និយាយស្ដាប់គ្នាបាន មិនត្រូវបណ្ដោយអោយគាត់លេងអ្វីតែឯងនោះឡើយ ជៀសវាងមានហានិភ័យកើតឡើងជាយថាហេតុដូចកូនខ្ញុំ ជាពិសេសរឿងទិញរបស់លេងអោយគាត់លេង ត្រូវពិនិត្យ និង វិភាគអោយបានល្អិតល្អន់អោយមែនទែនថារបស់លេងនឹងគាត់លេបបានអត់? គាត់ខាំដាច់អត់? គាត់មួលដោះខ្ចៅខ្ចងបានអត់? ព្រោះកូនខ្ញុំបើដៃគាត់ដោះមិនបាន គឺគាត់ប្រើមាត់ និង ធ្មេញគាត់ខាំកកេរទាល់តែបាន 😑
អីឡូវនេះ គាត់លេង គាត់ញាំធម្មតាវិញហើយ សង្ឃឹមថាគាត់បានបត់ជើងចេញវត្ថុដែលគាត់លេបនឹងមកវិញឆាប់ៗផងចុះ 🙏🙏🙏#បទពិសោធន៍28មេសា2021 »។
នេះជាបទពិសោធន៍មួយដែលម៉ាក់ៗទាំងអស់ត្រូវតែយកជាបទពិសោធន៍ និងធ្វើការប្រយ័ត្នប្រយែងចំពោះកូនៗរបស់ខ្លួន៕