ជាទូទៅមនុស្សគ្រប់រូបតែងគិតថា ការបរិភោគបន្លែច្រើនគឺល្អចំពោះសុខភាព ដោយជួយឲ្យស្បែកស្អាត ការគិតបានល្អ និងមានប្រយោជន៍ជាច្រើនទៀត។
យ៉ាងណាមិនសុទ្ធតែល្អទាំងអស់នោះទេ ដោយបន្លែឆៅ ៥ ប្រភេទនេះ បើអ្នកបរិភោគច្រើនអាចនាំជាតិពុលចូលរាងកាយទៅវិញ៖
៥) សណ្តែកបណ្តុះ
ជាបន្លែពេញនិយមមួយ ដែលមនុស្សភាគច្រើនយកមកបរិភោគទាំងនៅស្រស់។ ការបរិភោគសណ្តែកបណ្តុះទាំងនៅឆៅ គឺអាចប្រតិកម្មជាមួយសារធាតុមួយចំនួន ដែលអាចនាំឲ្យកើតមានការក្អួតចង្អោរ និងឈឺពោះ និយាយទៅល្អបំផុតគួរតែយកវាមកស្រុះចម្អិនឲ្យបានល្អសិន។
៤) ស្ពៃក្ដោប
ស្ពៃក្ដោបឆៅមានផ្ទុកនូវជាតិពុលម្យ៉ាងឲ្យឈ្មោះថា Goibrogen ដែលវារារាំងក្រពេញទីរ៉ូអ៊ីតមិនឲ្យផ្សារភ្ជាប់ទៅនឹងអ៊ីយ៉ូដដើម្បីផលិតចេញអរម៉ូនទីរ៉ូអ៊ីត។ អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត មិនត្រូវបានណែនាំឲ្យបរិភោគស្ពៃក្ដោបនោះទេ ហើយមនុស្សទូទៅបើចង់បរិភោគក៏គួរតែចម្អិនវាឲ្យបានល្អសិន។
៣) ទំពាំង
ទំពាំងឆៅមានផ្ទុកនូវសារធាតុដែលអាចបម្លែងទៅជាជាតិពុលស៊ីយ៉ាត ដោយមុនពេលបរិភោគអ្នកគួរតែចម្អិនវាក្នុងទឹកពុះរយៈពេល ១០ នាទីសិន ទើបអាចទទួលទានដោយមានសុវត្ថិភាពបំផុត។ អ្នកទម្លាប់ទទួលទានវាទាំងឆៅ ក្នុងបរិមាណច្រើន យូរទៅនឹងធ្វើឲ្យចុះខ្សោយសាច់ដុំ។
២) ដំឡូងមី
ដំឡូងមីឆៅមានផ្ទុកនូវសារធាតុម្យ៉ាងឲ្យឈ្មោះថា Linamarin ដែលវារារាំងដល់ដំណើរការដកដង្ហើមរបស់កោសិកា។ ការរាំងស្ទះនេះ ក៏នឹងអាចឲ្យអ្នកបាត់បង់ជីវិតក្នុងរយៈពេលខ្លី បែបនេះត្រូវតែយកវាមកចម្អិនឲ្យបានឆ្អិនសិន និយាយទៅហាមបរិភោគឆៅដាច់ខាត។
១) សណ្ដែកកួរ
ការទទួលទានសណ្ដែកកួរឆៅ នៅបរិមាណច្រើនអាចនាំឲ្យអ្នកមានលំហូរជាតិពុល Glycoproteins ចូលទៅក្នុងខ្លួន ដែលវាអាចបណ្តាលឲ្យមានការក្អួតចង្អោរ និងរាគក្រោយពេលបរិភោគប្រមាណ ៣ ម៉ោង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក