ស្រលាញ់​ខ្លាំង​ប៉ុណ្ណា​ តែ​បើ​បាន​លឺ​ពាក្យ​ទាំង​នេះ​ចេញ​មក​ហើយ ស្រីៗ​ប្រាកដ​ជា​ដើរ​ចេញ​ដោយ​មិន​ស្ទាក់ស្ទើរ

ជឿ​ទេ ពាក្យ​សម្តី​អាច​សម្លាប់​ទឹក​ចិត្ត​មនុស្ស​បាន? ក្នុង​ទំនាក់ទំនង​ស្នេហា​ក៏​ដូច​គ្នា បើ​មនុស្ស​ដែល​យើង​ស្រលាញ់ សុខៗ​និយាយ​នូវ​ពាក្យពេចន៍​ដែល​ពិបាក​នឹង​ទទួល​យក​ច្រើន​លើក​ច្រើន​សារ នោះ​យើង​ក៏​ពិបាក​នឹង​បន្ត​ជាមួយ​គេ​ដែរ ហើយ​ផ្លូវ​ចាកចេញ​គឺ​ជា​ជម្រើស​ល្អ​បំផុត ជៀសវាង​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។

សម្រាប់​នារីៗ​ភាគ​ច្រើន​គេ​ជឿ​ថា ប្រសិន​បាន​លឺ​ពាក្យ​ទាំង​នេះ​ពី​បុរស​ដែល​ខ្លួន​ស្រលាញ់ ទោះ​នាង​ស្រលាញ់​ពួក​គេ​ខ្លាំង​ប៉ុណ្ណា ក៏​នឹង​ចាកចេញ​ទៅ​ដោយ​មិន​ស្ទាក់ស្ទើរ​នោះ​ដែរ៖

៤) អ្នក​គ្មាន​តំណែង​អ្វី​ក្នុង​បេះដូង​របស់​ខ្ញុំ​ទៀត​ទេ

04

ពាក្យ​នេះ​ស្មើ​នឹង​គេ​លែង​ស្រលាញ់​អ្នក​ត​ទៅ​ទៀត​ហើយ ការ​ដែល​អ្នក​បន្ត​នៅ ក៏​ប្រៀប​ដូច​ជា​ស្រលាញ់​គេ​តែ​ម្នាក់​ឯង ហើយ​កាន់​តែ​រំខាន​ជីវិត​គេ​អ៊ីចឹង។

៣) សូម​អ្នក​ឈប់​ពាក់ព័ន្ធ​នឹង​ជីវិត​ខ្ញុំ​ទៀត​ទៅ

02

នេះ​ក៏​មាន​ន័យ​ថា គេ​អស់​ការ​អត់ធ្មត់​ជាមួយ​អ្នក គេ​លែង​រាប់​អ្នក​ជា​ចំណែក​នៃ​ជីវិត​របស់​គេ។ ការ​ដែល​បុរស​ម្នាក់​និយាយ​ពាក្យ​នេះ​ចេញ​មក យើង​ជា​នារី ក៏​មិន​គួរ​ទៅ​អង្វរ​គេ​ទៀត​ដែរ បើ​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ផង​នោះ។

២) អ្នក​គ្មាន​អ្វី​សំខាន់​សម្រាប់​ខ្ញុំ​ទេ

03

នេះ​ជា​មនុស្ស​ស្រលាញ់​មើល​ឃើញ​តែ​ប្រយោជន៍ នៅ​ពេល​ដែល​គេ​បាន​របស់​អ្វី​មួយ​ដែល​គេ​ចង់​បាន​ពី​យើង​ហើយ គេ​ក៏​ចាកចេញ​ទៅ។ ពាក្យ​មួយ​ឃ្លា​ចុង​ក្រោយ​ដែល​គេ​បន្សល់​ទុក "អ្នក​គ្មាន​អ្វី​សំខាន់​សម្រាប់​ខ្ញុំ​ទៀត​ទេ" សម​ល្មម​ឲ្យ​យើង​វិនិច្ឆ័យ​បាន​ច្បាស់​ណាស់​ថា​គេ​ជា​មនុស្ស​ប្រុស​បែប​ណា។

១) ខ្ញុំ​មិន​យល់​អ្វី​ទាំង​អស់ ខ្ញុំ​សូម​នៅ​ស្ងប់ស្ងាត់​តែ​ម្នាក់​ឯង

01

ក៏​មាន​ន័យ​ថា គេ​លែង​ចង់​អើពើ គេ​លែង​ចង់​ដោះស្រាយ​អ្វី​ទាំង​អស់ គេ​សុំ​ទុក​រឿង​ហ្នឹង​ចោល ហើយ​ដើរ​ចេញ​ដោយ​ភាព​ស្ងប់ស្ងាត់។ នេះ​ស្តាប់​ទៅ​ដូច​ជា​មនុស្ស​ឈាម​ត្រជាក់ តែ​គ្រាន់​ថា ការ​ដែល​គេ​និយាយ​បែប​នេះ​គឺ​ស្តាប់​ទៅ​រាង​សមរម្យ​ជាង​ ៣ ឃ្លា​ពី​ខាង​លើ​បន្តិច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក