ក្តីស្រលាញ់ចំពោះគូស្នេហ៍ និងប្តីប្រពន្ធមានការបង្ហាញចេញខុសៗគ្នា ជាពិសេសស្វាមីល្អដែលស្រលាញ់ប្រពន្ធតែងតែប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដើម្បីភរិយាខ្លួនមានក្តីសុខ និងសប្បាយចិត្ត នេះហើយជាស្វាមីដែលនារីជាច្រើនប្រាថ្នា។
ជាក់ស្តែងថ្មីៗនេះទោះបីជាប្រទេសស្ថិតនៅក្នុងវិបត្តិកូវីត១៩ ត្រូវបិទខ្ទប់យ៉ាងណាក៏ដោយ មាននារីម្នាក់បានរៀបរាប់ពីទឹកចិត្តស្វាមីរបស់ខ្លួនខំសន្ធំលុយទិញ កងដៃមាសមួយខ្សែ និងលុយ ៣៥០ដុល្លារ ជាកាដូដល់ប្រពន្ធផង និងទុកប្រើប្រាស់ពេលសម្រាលកូនទឿតផងពិតជាគួរឱ្យសរសើរខ្លាំងណាស់។
តានរយៈគណនីហ្វេសប៊ុក Zemrah Love Fikri បានរៀបរាប់ថា៖ «លោកប្ដីសម្លាញ់ sob pray ប្រពន្ធ ជូនកាដូរប្រពន្ធអត់ព្រមយកអោយផ្ទាល់ដៃទេ គឺឆាតមកប្រាប់អោយបើកទូរមើលខ្លួនឯង តែពេលបើកឃើញគឺញញឹមបិទមាត់អត់ជិតទេ ប្ដីលួចទិញអោយស្ងាត់ៗ សំខាន់ប្ដីពូកែរើសម៉ូតទៀតណាគឺពេញចិត្តប្រពន្ធស្តូកហ្មង អរគុណសំណព្វចិត្តអូន ស្រលាញ់បងខ្លាំងណាស់ ហើយក៏ស្រលាញ់បែបនេះរហូតទៅ » ។ ៕