វិធីកំណត់កម្មវិធីចាក់តន្ត្រីដែលអ្នកពេញចិត្តនៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 14.5

ជាមួយនឹងការចេញផ្សាយជាផ្លូវការរបស់ប្រព័ន្ធប្របត្តិការណ៍ iOS 14.5 ក្រុមហ៊ុន Apple បានណែនាំអំពីមុខងារមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសសេវាកម្មតន្រ្តីជាក់លាក់ដើម្បីប្រើជាមួយ Siri ដោយមានជម្រើសរួមមានសេវាកម្មភាគីទីបី (Third-party services) ដូចជា Spotify បន្ថែមលើ Apple Music ។

1

នៅពេលដែលមុខងារនេះលេចចេញជាដំបូងនៅក្នុងកំណែBeta នៃ iOS 14.5 របាយការណ៍ដំបូងជាច្រើនបានបកស្រាយថា Apple អនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសសេវាកម្មចាក់តន្ត្រីលំនាំដើមដូចគ្នានឹងវិធីដែលអនុញ្ញាតឱ្យកម្មវិធីអ៊ីមែលក្រៅពីកម្មវិធិដើមរបស់ Apple អាចជ្រើសរើសជាប្រព័ន្ធលំនាំដើម។

ដើម្បីកំណត់​ Siri ឱ្យជ្រើសយក​កម្មវិធីចាក់តន្ត្រី នៅក្នុង iOS 14.5 នោះអ្នកគ្រាន់តែអនុវត្តន៍តាមវិធីងាយៗខាងក្រោម៖

1. ស្នើឱ្យ Siri ចាក់បទចម្រៀង ឬអាល់ប៊ុមដែលមានសំណើដូចជា "Hey Sriri, Play Taylor Swift" ។

2. Siriនឹងបង្ហាញបញ្ជីកម្មវិធីតន្រ្តីទាំងអស់ដែលអ្នកបានដំឡើងហើយនឹងសួរថា "តើអ្នកចង់ប្រើកម្មវិធីមួយណា?"

3. ជ្រើសរើសកម្មវិធីតន្ត្រីដែលអ្នកចូលចិត្តពីបញ្ជីដែល​ Siri បានបង្ហាញ។

4. ជួនកាល Siri អាចនឹងស្នើសុំបញ្ជាក់ ដើម្បី Siri អាចទទួលបានទិន្នន័យពីកម្មវិធីតន្រ្តីរបស់អ្នក។

5. ក្រោយជំហានខាងលើ Siri នឹងដំណើរការបទចម្រៀងដែលអ្នកស្នើសុំ ពីកម្មវិធីដេលអ្នកបានជ្រើសរើស។ ឧទាហរណ៍ប្រសិនបើអ្នកជ្រើសរើស Spotify ឧទាហរណ៍មាតិកាតន្ត្រីនឹងចាក់នៅក្នុង Spotify ។

2

នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់មុនអ្នកអាចាក់បទចម្រៀងពីកម្មវិធីចាក់បទចម្រៀងផ្សេងៗដោយបញ្ជាក់ពីសេវាកម្មណាមួយដែលអ្នកចង់ប្រើ នឹងចងចាំជម្រើសតន្ត្រីរបស់អ្នកដូច្នេះពាក្យបញ្ជាសាមញ្ញដូចជា "Hey Siri, Play music on Spotify" ប៉ុន្តែកំណែថ្មីនេះ បានផ្លាស់ប្ដូរ ដើម្បីឱ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការស្ដាប់បទចម្រៀង ខណៈពេលដែលកាលពីមុន បើអ្នកបញ្ជាវាឱ្យ ចាក់បទចម្រៀង នោះកម្មវិធីដែលនឹងដំណើរការដោយស្វ័យប្រវត្តិទៅលើកម្មវិធី Apple Music។