ចងចាំរឿង ៥យ៉ាង នៅក្នុងជីវិត
១. កុំយំ តូចចិត្តព្រោះខ្លួនឯងក្រ ព្រោះគ្មានអ្នកណាមកអាណិត ឱ្យបាយទឹក ឬឱ្យលុយអ្នកចាយឡេីយ
២. កុំយំ ត្អូញត្អែថាហត់ ព្រោះនឹងគ្មាននរណាមកធ្វេីកិច្ចការណាមួយជំនួសអ្នកឡេីយ
៣. កុំយំ ស្រក់ទឹកភ្នែកបង្ហាញពីភាពសោកសៅ ព្រោះគ្មានអ្នកណាមកខ្វល់ពីទឹកភ្នែកដែលស្រក់ចុះលេីថ្ពាល់អ្នកនោះទេ
៤. កុំចុះចាញ់ ឬអស់សង្ឃឹមឱ្យសោះ ត្រូវចាំថាគ្មានអ្នកណាសប្បាយចិត្តពេលដែលឃេីញអ្នកឈ្នះ ពុះពារឧបសគ្គបាន និងមានភាពជោគជ័យនៅក្នុងជីវិតឡេីយ
៥. កុំទុកចិត្ត ឬចាំតែពឹងផ្អែកទៅលេីនរណាម្នាក់ឱ្យសោះ ព្រោះមានតែអ្នកខ្លួនឯងទេទេីបជាមនុស្សដ៏គួរឱ្យទុកចិត្តខ្លាំងបំផុត ហេីយក៏ជាអ្នកដែលជួយយឹតយោងអ្នកខ្លាំងបំផុតដូចគ្នា!
ឈប់យំទៅ លេបទឹកភ្នែក ជូតទឹកភ្នែកពីថ្ពាល់ឱ្យអស់ ហេីយក្រោកឈរឡេីងវិញជាមួយក្តីសង្ឃឹមវិញមក ត្រូវចាំថាអ្នកណាមិនធ្លាប់ខុស អ្នកណាទៅដែលបានទទួលភាពជោគជ័យងាយស្រួលនោះ...សូមឱ្យកំហុសទាំងឡាយក្លាយជាស្នាមគំនូរលេីក្រដាស-សរបស់អ្នកចុះ ព្រោះថាជីវិតម្នាក់ៗទាល់តែជួបភាពជូរចត់ និងបទពិសោធន៍ខ្លះទេីបជាផ្លូវនាំទៅរកភាពរីកចម្រេីន!
ប្រភព៖ © P I u v i o 🦋
ប្រែសម្រួល #កវីលាក់ស្នេហ៍ប្រលោមលោក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក