ធ្លាយលក្ខណៈពិសេសរបស់ Oppo K9 5G នៅក្នុងការចុះបញ្ជីជាផ្លូវការមុនការចេញលក់

ក្រុមហ៊ុន Oppo នឹងប្រកាសពីស្មាតហ្វូនថ្មីម៉ូដែល K9 5G នៅថ្ងៃទី ៦ ខែឧសភាខាងមុខនេះ នៅប្រទេសចិនហើយក្រុមហ៊ុននេះក៏បានបញ្ជាក់រួចហើយថាស្មាតហ្វូននេះនឹងភ្ជាប់មកជាមួយនូវឈីប Snapdragon 768G SoC  កាមេរ៉ាទំហំ ៣៤ មេហ្គាភិចស៊ែល និងកម្លាំងសាកថ្មបាន 65W។ ហើយឥលូវនេះយើងអាចស្វែងយល់បន្ថែមអំពី K9 5G នៅពេលដែលស្មាតហ្វូននេះត្រូវបានចុះបញ្ជីនៅលើគេហទំព័រចិនរបស់ Oppo ។

Screen Shot 2021 04 27 At 4.41.22 PM

ងាកមកមើលកាមេរ៉ាគោលវិញ វាភ្ជាប់មកជាមួយស៊េនស័រទំហំ ៦៤ មេហ្គាភិចសែល នៅផ្នែកខាងក្រោយ នឹងត្រូវបានភ្ជាប់មកជាមួយនូវស៊េនស័រទំហំ ៨ មេហ្គាភិចស៊ែល សម្រាប់ថតរូបភាពបែប ultrawide ហើយកាមេរ៉ាទី ៣ ទំនងជាប្រភេទស៊េនស័រសម្រាប់ថតរូបបែប Depth ឬ​ Macro ផងដែរ។

ស្មាតហ្វូននេះនឹងមានថាមពលថ្ម 4,300 mAh ដែលនឹងប្រើពេលវេលាសាកថ្មឱ្យពេញរហូតដល់ ១០០% ក្នុងរយៈពេល ៣៥ នាទីប៉ុណ្ណោះ នៅពេលសាកជាមួយឆ្នាំងសាកដែលមានកម្លាំង 65W។

1

ស្មាតហ្វូន Oppo K9 5G នឹងមានជំរើសពីរពណ៌ ហើយ JD.com បានបង្ហាញថាវានឹងភ្ជាប់មកជាមួយនូវការតំឡើងមេម៉ូរីចំនួនពីរគឺ 8GB/128GB និង 8GB/256GB ។

ចំណែកឯតម្លៃរបស់ K9 5G វិញមិនទាន់លេចធ្លាយនៅឡើយទេ ប៉ុន្តែយើងនឹងអាចដឹងកាន់តែច្បាស់នៅពេលឆាប់ៗខាងមុខ ឬនៅថ្ងៃចេញផ្សាយនោះតែម្ដង។