បើ​បាន​ជួប​បុរស​ធ្វើ​រឿង ៩ យ៉ាង​នេះ ចូរ​ថែ​រក្សា​គេ​ឲ្យ​ល្អ អ្នក​ជា​មនុស្ស​ស្រី​សំណាង​បំផុត​ហើយ

បើ​បាន​ជួប​បុរស​ដែល​ល្អ​បំផុត​ហើយ ចូរ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ផង ព្រោះ​ប្រភេទ​មនុស្ស​ប្រុស​បែប​ហ្នឹង​ពិបាក​រក​ណាស់។

ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ​សកម្មភាព​ទាំង ៩ យ៉ាង ប្រសិន​ណា​បុរស​បង្ហាញ​មក​ហើយ មាន​ន័យ​ថា​គេ​ជា​មនុស្ស​ដែល​ស្រលាញ់​អ្នក​ខ្លាំង​បំផុត ហើយ​យើង​ជា​នារី​គួរ​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​គេ កុំ​ឲ្យ​គេ​របូត​ពី​ដៃ​បាន៖

៩) គេ​ព្រម​ផ្លាស់ប្តូរ​ដើម្បី​អ្នក

101

មនុស្ស​ប្រុស​ខ្លះ​ប្រកាន់​គោលជំហរ​របស់​គេ ឲ្យ​តែ​ចរិត​ពី​ដើម​របស់​គេ​បែប​ណា គឺ​គេ​នៅ​តែ​បែប​ហ្នឹង​ជា​រៀង​រហូត។ ប៉ុន្តែ​បើ​គេ​អាច​ផ្លាស់ប្តូរ ដើម្បី​សម្រប​តាម​អ្នក ដើម្បី​ក្តីសុខ​របស់​អ្នក នោះ​មាន​ន័យ​ថា​គេ​ស្រលាញ់​អ្នក​ខ្លាំង​ហើយ។

៨) គេ​ទម្លាយ​រឿង​គ្រប់​យ៉ាង​ឲ្យ​អ្នក​ដឹង

ស្តាប់​ទៅ​មាន​អារម្មណ៍​ថា​ជឿជាក់​ខ្លាំង​ណាស់ ហើយ​គ្មាន​អ្វី​ត្រូវ​លាក់បាំង​គ្នា​ទេ។ ពិត​ហើយ​បើ​គេ​ព្រម​ប្រាប់​មក​យើង​គ្រប់​យ៉ាង មិន​ថា​រឿង​ផ្ទាល់​ខ្លួន ឬ​ផែនការណ៍​ជីវិត​អី​នោះ គឺ​រាប់​ថា​គេ​ជា​បុរស​ស្មោះត្រង់​ដែល​យើង​អាច​ទុកចិត្ត​បាន។

៧) គេ​បំពេញ​ឲ្យ​អ្នក​គ្រប់គ្រាន់​មុន

456(1)

មិន​ថា​តែ​របស់​ប្រើប្រាស់ របស់​ហូបចុក បើ​គេ​សុខ​ចិត្ត​ឲ្យ​អ្នក​ឆ្អែត ហើយ​គេ​ចាំ​រក​តាម​ក្រោយ​នោះ ក៏​រាប់​ថា​ជា​បុរស​ល្អ​ម្នាក់​ដែរ។ ជា​ឧទាហរណ៍​សាមញ្ញ​ពី​របស់​ប្រើប្រាស់ បើ​គេ​ស៊ូ​ប្រើ​របស់​អន់ ហើយ​ឲ្យ​យើង​ប្រើ​របស់​ទំនើប ដើម្បី​យើង​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ក៏​ពិបាក​រក​បុរស​បែប​ហ្នឹង​ដែរ។

៦) គេ​មើល​ថែ​អ្នក​បាន​ដិត​ដល់

គេ​ដឹង​ថា​អ្នក​ចូលចិត្ត​អ្វី ចំណូលចិត្ត​របស់​អ្នក​គឺ​អ្វី ហើយ​ដើរ​ទៅ​ណា​មក​ណា ក៏​គេ​ដឹង​ច្បាស់​ពី​អ្នក​ជាង​នរណា​បង្អស់​ដែរ។ ឧទាហរណ៍៖ គេ​ដឹង​ថា​អ្នក​ឧស្សាហ៍​ប៉ះ​នេះ​ប៉ះ​នោះ​ ត្រូវ​ដៃ​ជើង​ណាស់ មិន​សូវ​ប្រយ័ត្ន​ទេ គ្រប់​ពេល​គេ​ក៏​តែងតែ​ត្រៀម​ប្រេង​ខ្យល់ ប្រេង​ក្រឡា ​ដើម្បី​ទុក​ចាំ​លាប​ឲ្យ​អ្នក។

៥) គេ​ផ្តល់​ឱកាស​ឲ្យ​អ្នក

789

មនុស្ស​មិនមែន​ថា​មិន​ចេះ​ខុស​នោះ​ទេ តែ​បើ​យើង​ខុស​ហើយ​គេ​នៅ​ផ្តល់​ឱកាស​ឲ្យ គេ​នៅ​និយាយ​ថា មិន​អី​ទេ លើក​ក្រោយ​កុំ​ឲ្យ​បែប​ហ្នឹង​ទៀត នោះ​មាន​ន័យ​ថា​គេ​ត្រូវ​ការ​យើង​ខ្លាំង​ណាស់ ហើយ​ក៏​មិន​បោះបង់​យើង​ដោយ​ងាយ​ដែរ។

៤) នៅ​ក្បែរ​អ្នក​គ្រប់​ពេល​រីករាយ​និង​លំបាក

123(1)

គេ​ស្តាប់​អ្នក​គ្រប់​យ៉ាង មិន​ថា​ពេល​អ្នក​សប្បាយ​ឬ​កើត​ទុក្ខ ហើយ​គេ​តែងតែ​នៅ​ចាំ​ផ្តល់​យោបល់ ចាំ​លើក​ទឹក​ចិត្ត នោះ​ក៏​ជា​បុរស​ដែល​សំខាន់​បំផុត​ដែរ។

៣) គេ​មិន​បង្កើត​រឿង​គួរ​ឲ្យ​សង្ស័យ​

គ្រប់​រឿង​មើល​ទៅ​មិន​ល្អ​ត្រង់​ណា ឬ​លាក់បាំង​ត្រង់​ណា គេ​មិន​លាក់​ទុក​នាំ​ឲ្យ​អ្នក​សៅហ្មង​ចិត្ត​នោះ​ទេ ដោយ​គេ​នឹង​បកស្រាយ​ប្រាប់​អ្នក​មុន​អ្នក​សួរ​គេ​ទៅ​ទៀត។

២) គេ​ទុក​អ្នក​ដូច​ជា​សមាជិក​គ្រួសារ

ពាក្យ​ថា​ចាត់​ទុក​ដូច​ជា​សមាជិក​គ្រួសារ គឺ​មាន​ន័យ​ណាស់ ដោយ​ក្រៅ​ពី​ផ្តល់​ក្តី​ស្រលាញ់ ក៏​ផ្តល់​ទាំង​ភាព​កក់ក្តៅ ផ្តល់​ទាំង​តម្លៃ ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​សុវត្ថិភាព​គ្រប់​ពេល។

១) ជា​មិត្តភ័ក្ដិ​ដ៏​ល្អ​ម្នាក់

456

គូស្នេហ៍​ខ្លះ​អាច​បង្កើត​ស្នេហា​បាន តែ​មិន​អាច​បង្កើត​មិត្តភាព។ នេះ​មាន​ន័យ​ថា ​គេ​អាច​ប្រើប្រាស់​អារម្មណ៍​បែប​មិត្តភ័ក្ដិ មិន​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ទើសទាល់​ឬ​អៀន​ច្រើន​នោះ​ទេ ដោយ​តាម​ពិត​ទៅ​គេ​អាច​ទាំង​ប្តូរ​ជា​អារម្មណ៍​មិត្តភ័ក្ដិ ជា​បង​ស្រី ជា​ប៉ា ជា​ម៉ាក់ ផ្អែក​ទៅ​តាម​ស្ថានការណ៍​នីមួយៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក