ថាបុរសទៅឲ្យតែឃើញស្រីស្អាត ច្រើនតែលួចវ៉ៃក្រសែភ្នែកសម្លឹងទៅគេ តែតាមពិតនារីៗក៏ដូចគ្នា ហើយសម័យនេះគឺគ្មានអ្វីត្រូវអៀនខ្មាសនោះទេ បើឃើញបុរសសង្ហារហើយ លួចមើលបន្តិចក៏វាមិនទៅខាតបង់អី។
យ៉ាងណាវាជារឿងល្អទៅវិញទេតើ ព្រោះបើតាមរបាយការណ៍ក្រៅស្រុកមួយបានចុះផ្សាយថា ស្រ្តីដែលមានទម្លាប់សម្លឹងមើលបុរសសង្ហារជាប្រចាំ គឺអាចផ្តល់ប្រយោជន៍សំខាន់ ៤ នេះ៖
៥) បង្កើនការចងចាំ
គេសាកល្បងយករូបភាពបុរសសង្ហារដែលភ្ជាប់ជាមួយឈ្មោះប៉ុន្មានសន្លឹក ឲ្យក្មេងស្រីសាកល្បងទន្ទេញ ជាលទ្ធផលគឺលើ ៥០ ភាគរយ ពួកគេអាចចងចាំបានយ៉ាងល្អ។
បែបនេះគេជឿថា ការដែលសម្លឹងទៅមើលបុរសណាម្នាក់ ស្រីៗនឹងព្យាយាមចង់ដឹងពីអត្តសញ្ញាណរបស់គេ ហើយបើបានដឹងហើយគឺរលកសញ្ញាមួយ ចាប់បញ្ជូនទៅខួរក្បាលជំរុញឲ្យស្រ្តីនោះមានការចងចាំបានយូរ និងឆាប់រហ័សបំផុត។
៤) ជួយឲ្យស្បែកស្អាត
មិនត្រឹមតែផ្តល់ប្រយោជន៍ដល់ការចងចាំសម្រាប់ខួរក្បាលប៉ុណ្ណោះទេ ជាងនេះក៏រមែងធ្វើឲ្យស្រ្តីមានការញញឹម និងលួចសើចតែម្នាក់ឯងច្រើន។ សកម្មភាពនេះនាំឲ្យសាច់ដុំមុខលាតសន្ធឹង ជួយបន្តឹងស្បែក ឲ្យប្រែទៅជាសភាពរលោងនិងរឹងមាំជាងមុន។
៣) ជួយដល់ប្រព័ន្ធរំលាយអាហារ
នៅពេលដែលមនុស្សសប្បាយរីករាយ ឬត្រេកអរនឹងរបស់អ្វីមួយ នោះប្រព័ន្ធរំលាយអាហាររមែងតែងតែដំណើរការបានល្អជាងមុន។ វាជួយឲ្យឈាមរត់ស្រួល និងបន្ថែមប្រសិទ្ធភាពដល់មុខងារកម្ចាត់ជាតិពុលក្នុងរាងកាយ ជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានកាន់តែប្រសើរ។
២) កាត់បន្ថយភាពតានតឹង
ជាធម្មតាហើយ នៅពេលមានអារម្មណ៍រីករាយ រំភើបនឹងបានឃើញបុរសសង្ហារ ក៏នាំឲ្យរាងកាយផលិតចេញនូវអរម៉ូនសេរ៉ូតូនីនកាន់តែច្រើន។ ចំណែកនេះជួយឲ្យអារម្មណ៍លែងសូវមានភាពតានតឹង និងការធុញថប់ ហើយនៅពេលមនុស្សមានអារម្មណ៍ល្អ ប្រព័ន្ធភាពសាំរាងកាយក៏កាន់តែរឹងមាំទៅតាមនោះដែរ។
១) ជួយឲ្យអាយុវែង
អ្នកជំនាញក៏បន្ថែមទៀតថា ទម្លាប់មើលបុរសសង្ហារ ប្រៀបបាននឹងទម្លាប់ការធ្វើលំហាត់ប្រាណផ្លូវអារម្មណ៍មួយអ៊ីចឹង បែបហ្នឹងវាធ្វើឲ្យលំហូរឈាមក្នុងរាងកាយដំណើរការទៅបានល្អ។ ជាលទ្ធផលវាក៏ជះឥទ្ធិពល ដល់ការបង្កើនអាយុរបស់យើងម្នាក់ៗផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក