នារីៗ​ចាំ​សង្កេត​មើល​ទៅ បើ​បុរស​ចេញ​សញ្ញា ៣ នេះ ស្មើ​នឹង​គេ​អេះអុញ​ចង់​បែក​ហើយ

ការ​ដែល​ចង់​រក្សា​ទំនាក់ទំនង​ស្នេហា​មួយ​ឲ្យ​យូរអង្វែង​គឺ​មិនមែន​ជា​រឿង​ងាយ​ឡើយ។ មនុស្ស​ពីរ​នាក់​នៅ​ក្បែរ​គ្នា យូរ​ទៅ​ក៏​គង់​តែ​មាន​រឿង​ចម្រូងចម្រាស ទាស់​ពាក្យ​ទាស់​សម្តី តែ​អ្វី​ដែល​សំខាន់​គឺ​ចេះ​ផ្សះផ្សា​និង​ទាញ​គ្រប់​យ៉ាង​ឲ្យ​ត្រលប់​មក​ល្អ​ប្រសើរ​វិញ ទើប​អាច​បន្ត​ទៅ​មុខ​ជាមួយ​គ្នា​រួច។

យ៉ាង​ណា​សម្រាប់​នារីៗ បើ​អ្នក​សង្ស័យ​ថា បុរស​ដែល​អ្នក​ស្រលាញ់​គេ​កំពុង​មាន​ចិត្ត​ចង់​បែក ឬ​ចង់​ដក​ចិត្ត​ពី​អ្នក អ្នក​អាច​ចាំ​សង្កេត​មើល ៣ ចំណុច​នេះ​បើ បើ​គេ​​បង្ហាញ​មក​ច្បាស់​ណាស់​អ្នក​ត្រូវ​ត្រៀម​ចិត្ត​ឲ្យ​ហើយ​ទៅ៖

៣) លែង​ផ្ញើ​សារ​សួរនាំ ពេល​ខ្លះ​មិន​ទាំង​ឆ្លើយតប​សារ

123

ជា​ទូទៅ​នៅ​ពេល​មនុស្ស​ប្រុស​ម្នាក់​ស្រលាញ់​អ្នក ដំបូងៗ​គឺ​គេ​រមែង​ផ្ញើ​សារ​សួរនាំ​ឥត​ឈប់ តាំង​ពី​ព្រឹក​ដល់​ព្រលប់។ តែ​បើ​ពេល​គេ​អស់​ចិត្ត​ហើយ មួយ​ថ្ងៃ ២៤ ម៉ោង តែ​សារ ១ មិន​ឃើញ​លោត​ចូល​ទូរសព្ទ​អ្នក​ផង។

ពេល​ខ្លះ​អ្នក​ផ្ញើ​សារ​ទៅ​គេ គេ​លែង​ទាំង Reply ទៀត ហើយ​ហេតុផល​របស់​គេ ប្រាកដ​ជា​លើក​ឡើង​មក​ថា គេ​រវល់ គេ​ភ្លេច​មើល គេ​ទុក​ទូរសព្ទ​ចោល និយាយ​ទៅ​សកម្មភាព​របស់​គេ​ជាមួយ​អ្នក​លែង​អើពើ​ច្រើន​ដូច​មុន។

២) លែង​មាន​ពេល​សម្រាប់​អ្នក

789

យូរ​ទៅ​រក​តែ​ពេល​មក​ជួប​អ្នក​លែង​បាន តែ​បែរ​ជា​មាន​ពេល​ផ្តល់​ឲ្យ​មិត្តភ័ក្ដិ។ រហូត​ដល់​ពេល​មួយ គេ​ហ៊ាន​ទាំង​ទុក​អ្នក​ចោល ហើយ​យក​ពេល​ទៅ​ផឹក​ស៊ី​សប្បាយ​ជាមួយ​មិត្តភ័ក្ដិ​របស់​គេ​វិញ។

បើ​ជួប​បុរស​ប្រភេទ​ហ្នឹង​ហើយ កុំ​ព្យាយាម​ទៅ​តាម​ទ្រ​គេ​ពេក ព្រោះ​ទៅ​មុខ​អ្នក​នឹង​កាន់​តែ​ឈឺចាប់​លើស​ដើម។

១) លែង​ចែករំលែក​រឿង​ឲ្យ​អ្នក​ដឹង​លឺ​ដូច​មុន

456

ពី​ដំបូង​វិញ​ឲ្យ​តែ​មាន​រឿងរ៉ាវ​អី​បន្តិច តែង​តែ​លើក​យក​មក​និយាយ លើក​មក​ពិភាក្សា​ហើយ តែ​ពេល​នេះ​គេ​លែង​ប្រាប់​អ្នក​ដូច​មុន គេ​ចង់​ធ្វើ​អី ជា​សិទ្ធ​របស់​គេ ជា​ការ​សម្រេច​ចិត្ត​របស់​គេ ដោយ​ពុំ​បាន​ឆ្លង​កាត់​យោបល់​របស់​អ្នក​ទៀត​ឡើយ។

សញ្ញា​ទាំង ៣ ខាង​លើ​នេះ​ហើយ​បង្ហាញ​ច្បាស់ៗ​ថា គេ​ហាក់​នឿយហត់​នូវ​ការ​បន្ត​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក ហើយ​បើ​អ្នក​បន្ត​ទៅ​មុខ គឺ​មាន​តែ​ទឹក​ភ្នែក មាន​តែ​ការ​រង​នូវ​អារម្មណ៍​ឈឺចាប់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក