ការបញ្ឆេះភ្លើងស្នេហ៍ក្លាយជាទំនាក់ទំនងស្នេហាមួយ មិនមែនចេះតែធ្វើតាមចិត្តចង់នោះទេ ដោយអ្នកត្រូវតែប្រុងប្រយ័ត្ន និងសើបប្រវត្តិគេឲ្យបានដិតដល់ជាមុនសិន បើមិនចង់ជួបរឿងឈឺចាប់និងស្រក់ទឹកភ្នែកតែម្នាក់ឯងទៅថ្ងៃខាងមុខ។
ជាពិសេសគឺនារីៗ កុំចេះតែឃើញបុរសនោះគេប្រើពាក្យផ្អែម គេយកចិត្តយើងបន្តិច ហើយប្រគល់បេះដូងឲ្យគេ ពោលគឺត្រូវសួរនាំឲ្យគេឲ្យច្បាស់ពីចំណុច ៤ នេះសិន ហើយប្រសិនចម្លើយចេញមកគួរឲ្យទុកចិត្ត នោះសឹមចាំចាប់ផ្តើមទំនាក់ទំនងរបស់អ្នកក៏មិនយឺតពេលដែរ។
៤) តើគេពិតជានៅលាវមែនឬអត់?
ប្រុសៗខ្លះគ្រាន់ចង់បានអ្នកទីបីមកកំដរអារម្មណ៍មួយពេល ឬចង់លួចលាក់ជាមួយអ្នកទីបី បែរជាមិនប្រាប់យើងត្រង់ៗនោះទេថាគេមានសង្សារ ឬភរិយាហើយ។
យើងជាមនុស្សស្រី ត្រូវតែប្រយ័ត្ន ហើយសង្កេតមើលគេឲ្យបានច្បាស់ ជៀសវាងធ្លាក់ក្នុងអន្លង់ស្នេហ៍គេហើយ តែជាប់ឈ្មោះជាមនុស្សទី ៣ ឬជាអ្នកដណ្តើមរបស់គេទាំងមិនដឹងខ្លួន។
៣) Background របស់គេ
ជ្រើសរើសគូស្នេហ៍ មិនខុសពីក្រុមហ៊ុនមួយជ្រើសរើសបុគ្គលិកនោះទេ។ កុំមើលតែសំបកក្រៅ ឬបច្ចុប្បន្នកាលរយៈពេលខ្លីរបស់គេ អ្នកគួរតែសើបប្រវត្តិគេសិន ថាពីមុនមកគេជាមនុស្សបែបណា ធ្លាប់បង្ករឿងរ៉ាវជាមួយនរណាឬអត់ ធ្លាប់ជាប់វាក់វិននឹងរឿងអាស្រូវណាឬអត់ ព្រោះរឿងខ្លះវាអាចនឹងផ្ទុះឡើងមកវិញ ក្រោយពេលអ្នកបានគ្នាជាដៃគូ។
២) Ex របស់គេ
កម្រណាស់នឹងជួបមនុស្សប្រុសដែលមិនធ្លាប់មានស្នេហាពីមុនមក ហើយបើជួបហើយក៏ត្រូវតែច្បាស់លាស់ជាមួយគេដែរ ថាគេបានដាច់សព្វគ្រប់ជាមួយអ្នកចាស់ ឬ Ex នោះហើយឬនៅ? ពេលខ្លះគេមិនទាន់ចប់គ្នាស្រួលបួលផង អ៊ីចឹងយើងត្រឹមតែជាអ្នកកំដរ ឬកង់សាកួររបស់គេនៅរយៈពេលខ្លី។
១) តើគេស្រលាញ់អ្នកត្រង់ណា?
ក្តីស្រលាញ់ខ្លះ កើតឡើងដោយសារអារម្មណ៍លេងសើច កើតឡើងដោយសារតម្រូវការតណ្ហា កើតឡើងដោយសារការចង់បញ្ឈឺនរណាម្នាក់។ រឿងនេះបើយើងមិនដឹងមុន វានឹងធ្វើឲ្យយើងខូចអារម្មណ៍ទៅថ្ងៃក្រោយ ព្រោះបុរសដែលយើងបានដាក់ចិត្តស្រលាញ់ គេពុំបានស្រលាញ់យើងពិតប្រាកដ ហើយក៏ពុំបានគិតទៅមុខវែងឆ្ងាយជាមួយយើងនោះដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក