តិចនិក​ទទួល​ទាន​បាយ ៣ ប្រភេទ ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

ការ​ទទួល​ទាន​បាយ គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​ប្រជាជន​នៅ​តំបន់​អាស៊ី ដែល​វា​ជា​អាហារ​ប្រចាំ​ថ្ងៃ​ខ្វះ​ពុំ​បាន។ ប៉ុន្តែ​ការ​ទទួល​ទាន​ដែល​មិន​ត្រឹមត្រូវ ក៏​ជា​ដើមហេតុ​នាំ​ឲ្យ​យើង​ឡើង​ទម្ងន់​ ឬ​ពិបាក​ក្នុង​ការ​សម្រក​ទម្ងន់​ផង​ដែរ។

តាម​ការ​ស្រាវជ្រាវ​ពី​គេហទំព័រ​បរទេស យើង​សូម​ចែករំលែក​តិចនិក ៣ ក្នុង​ការ​ទទួល​ទាន​បាយ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ដែល​គួរ​តែ​យក​ទៅ​អនុវត្ត​តាម៖

៣) ត្រូវ​ជ្រើសរើស​ការ​ទទួល​ទាន​អង្ករ​មិន​ទាន់​កែច្នៃ

113

នៅ​លើ​ទីផ្សារ​យើង គឺ​រមែង​លក់​នៅ​អង្ករ​ដែល​កែច្នៃ​ជា​ផលិតផល​សម្រេច​ហើយ ព្រោះ​វា​អាច​រក្សា​ទុក​បាន​យូរ។

យ៉ាង​ណា​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ទទួល​បាន​ផល​លឿន​បំផុត គួរ​ជ្រើសរើស​យក​គ្រាប់​ស្រូវ​ដែល​មិន​ទាន់​កែច្នៃ​មក​ទទួល​ទាន ឬ​យើង​និយម​ស្គាល់​ថា ជា​អង្ករ​សម្រូប។ ប្រភេទ​គ្រាប់​អង្ករ​នេះ​ជួយ​ឲ្យ​រាងកាយ​ឆាប់​ទទួល​បាន​ភាព​ឆ្អែត​លឿន​ជាង​អង្ករ​ធម្មតា។

២) ទទួល​ទាន​នៅ​បរិមាណ​កំណត់ និង​ធ្វើ​សកម្មភាព​ក្រោយ​ពេល​ទទួល​ទាន

11

វា​ជា​រឿង​ដែល​ត្រូវ​តែ​ធ្វើ នៅ​ពេល​ទទួល​ទាន អ្នក​គួរ​កំណត់​នៅ​បរិមាណ​សមស្រប​ជា​ទម្លាប់​ប្រចាំ​មួយ។ ល្អ​បំផុត​គួរ​ជ្រើសរើស​បរិភោគ​ដោយ​ប្រើប្រាស់​ចាន​ជាមួយ​ចង្កឹះ ជា​ជាង​ការ​ប្រើប្រាស់​ស្លាប​ព្រា ព្រោះ​ការ​លំបាក​នៃ​ការ​ចាប់​គ្រាប់​បាយ​ដោយ​ប្រើប្រាស់​ចង្កឹះ នឹង​ទម្លាប់​ឲ្យ​អ្នក​មិន​សូវ​បរិភោគ​ច្រើន​ឡើយ។

មួយ​ផ្សេង​ទៀត​ក្រោយ​បរិភោគ​រួច ចូរ​កុំ​ទម្លាប់​អង្គុយ​មួយ​កន្លែង អ្នក​គួរ​ធ្វើ​សកម្មភាព​ស្រាលៗ​មួយ​ចំនួន ដូច​ជា​ការ​ដើរ​ទៅ​នេះ​ទៅ​នោះ ការ​លើក​ដៃ​លើក​ជើង កុំ​ស្ពឹក​នៅ​មួយ​កន្លែង​នាំ​ឲ្យ​បាយ​ដែល​យើង​ទទួល​ទាន​ទៅ​វា​រំលាយ​មិន​បាន​ល្អ ហើយ​ឆាប់​នាំ​ឲ្យ​ឡើង​ទម្ងន់។

១) កុំ​ទទួល​ទាន​បាយ​យប់ ឬ​មុន​ចូល​ដំណេក

33

ព្រឹក​និង​ថ្ងៃ អ្នក​អាច​ទទួល​ទាន​បាន តែ​ពេល​យប់​គួរ​តែ​ជៀសវាង ពោល​គឺ​អាហារ​ពេល​ល្ងាច​តែ​ម្តង។ អ្នក​អាច​ជំនួស​ពី​ការ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ តែ​ត្រូវ​កាត់បន្ថយ​ការ​ទទួល​ទាន​បាយ ព្រោះ​វា​នឹង​មិន​រំលាយ​បាន​ល្អ​នោះ​ទេ ក្រោយ​អ្នក​ចូល​ដំណេក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក