មនុស្សយើងម្នាក់ៗរមែងមានបាតដៃនៅទម្រង់ផ្សេងពីគ្នា ហើយទម្រង់ម្រាមដៃក៏អ៊ីចឹងដែរ ខ្លះមានម្រាមដៃវែង ខ្លះខ្លី ហើយទាំងអស់នោះក៏ជាសញ្ញាអាចបង្ហាញពីចរិតលក្ខណៈរបស់អ្នកបានផងដែរ។
ថ្ងៃនេះយើងមកទស្សន៍ទាយតាមរយៈបាតដៃវិញម្តង ដោយអ្នកសាកល្បងលើកបាតដៃមើល ហើយសង្កេតមើលតើអ្នកស្ថិតក្នុងធាតុមួយណា?
១) ធាតុដី
ជាប្រភេទបាតដៃដែលមានទំហំធំវែង និងក្រាស់ ហើយម្រាមដៃក៏មានកម្រាស់រាងក្រាស់ដែរ។ តាមការសម្គាល់ ប្រភេទមនុស្សនេះជា មនុស្សមានហេតុផល ហើយមិនងាយបោះបង់ក្តីស្រមៃរបស់ពួកគេនោះទេ។
រាល់ការងារ ឬអ្វីដែលពួកគេធ្វើគឺរមែងមានទំនួលខុសត្រូវខ្ពស់ ជាមួយនឹងភាពក្លាហាន ប្រាជ្ញាវាងវៃ ហើយធ្វើអ្វីមួយមិនចូលចិត្តពឹងផ្អែកអ្នកដទៃឡើយ។ ភាពស្មោះត្រង់គឺជាចំណុចខ្លាំងរបស់មនុស្សដែលមានបាតដៃធាតុដី។
២) ធាតុភ្លើង
ជាប្រភេទបាតដៃធំ តែមានម្រាមខ្លី ដោយប្រភេទមនុស្សនេះ រាងមានភាពចចេសរឹងរូសបន្តិច ហើយមិនសូវចេះទ្រ ឬទទួលឥទ្ធិពលពីនរណាម្នាក់បានដោយងាយៗឡើយ។
បើពួកគេជ្រើសរើសដើរផ្លូវណាមួយហើយ ទោះមានការណែនាំពីមាត់អ្នកដទៃ ក៏ពួកគេមិនងាយត្រលប់ថយក្រោយវិញដែរ ស៊ូដើរដល់ទាល់លែងទៅមុខបាន ទើបព្រមបញ្ចប់រឿងនោះ។ មនុស្សប្រភេទនេះ ធ្វើការសម្រេចចិត្តលើរឿងរ៉ាវអ្វីមួយគឺរហ័ស មិនសូវចេះអែអង់យូរ។
៣) ធាតុខ្យល់
ជាប្រភេទបាតដៃវែង ហើយមានម្រាមតូច ដោយបុគ្គលិកលក្ខណៈរបស់មនុស្សប្រភេទនេះ គឺរមែងជាមនុស្សដែលមានរូបសម្បត្តិពីធម្មជាតិអំណោយទាន ជាពិសេសគឺសម្រស់របស់ពួកគេតែមត្ង។
ពួកគេចូលចិត្តមានមិត្តភក្តិច្រើន ចូលចិត្តភាពអ៊ូអរ មិនចូលចិត្តភាពស្ងប់ស្ងាត់ទេ និយាយទៅគឺខ្លាចការរស់នៅក្នុងភាពឯកាខ្លាំងណាស់។
៤) ធាតុទឹក
ទម្រង់ដៃទី ៤ នេះ គឺស្រដៀងនឹងធាតុខ្យល់ គ្រាន់តែមានទម្រង់រាងវែងជាងបន្តិច។ ពួកគេជាមនុស្សមានភាពរំជើបរំជួលលឿន ហើយជាមនុស្សមានបេះដូងធំ និងចិត្តទូលាយ។
ក៏ជាមនុស្សដែលប្រើប្រាស់អារម្មណ៍ខ្ពស់ ចេះយោគយល់ ចេះដឹងទុក្ខលំបាកអ្នកដទៃ រហូតដល់ពេលខ្លះជួយគេ ដល់ភ្លេចជួយខ្លួនឯង។ និយាយទៅឲ្យតែបានឃើញអ្នកដទៃមានក្តីសុខ ខ្លួនឯងក៏មានក្តីសុខដែរហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក