ត្រឹមជាសង្សារ ឬគូដណ្ដឹង កុំប្រឹងបង្ហោះរូបគូ បង្អួត ស្អិតរមួតខ្លាំងពេក នាំឱ្យញាតិមើលបំណាំ

ជាក់ស្ដែងណាស់ យុវវ័យនៅសម័យនេះ ឆាប់មានស្នេហា ហើយក៏ឆាប់រៀបការផងដែរ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន មានឈ្មោះត្រឹមតែជាសង្សារ ឬគូដណ្ដឹងតែប៉ុណ្ណោះ តែហៅគ្នាសុទ្ធតែប្ដីៗប្រពន្ធៗពេញៗមាត់ បង្ហោះរូបបង្អូតគេពេញបណ្ដាញសង្គមហ្វេសប៊ុគ ស្អិតរមួត ដូចស្ករតាំងម៉ែ។

ទោះបីជាកាយវិការនេះ ចង់បង្ហាញពីសេចក្ដីស្នេហាដ៏ជ្រាលជ្រៅ ឬការស្រឡាញ់រវាងអ្នកទាំងពីរល្អូកល្អើននឹងគ្នាខ្លាំងយ៉ាងណាក៏ដោយ សូមកុំបណ្ដោយឱ្យវាជ្រុលជ្រួស ហួសហេតុខ្លាំងពេក ព្រោះទោះជាយ៉ាងណា អ្នកទាំងពីរនៅត្រឹមតែជាសង្សារ ឬជាគូដណ្ដឹងនឹងគ្នាតែប៉ុណ្ណោះ មិនទាន់ក្លាយជាប្ដីប្រពន្ធក្រាបក្បាលដល់កន្ទេល រៀបការពេញច្បាប់នោះឡើយ។

Ca2fbd4af106036568d9fa58c57ee6d7

ការបង្ហាញពីសេចក្ដីស្នេហា​ ​មិនមែនថាមិនឱ្យអ្នកទាំងពីរបង្ហោះរូបគូ ឬនិយាយពាក្យល្អៗដាក់គ្នានោះទេ តែយ៉ាងណាមិញ សូមរក្សាអាថ៌កំបាំងខ្លះក៏ល្អដែរ បង្អួតគេពេក ផ្អែមល្ហែម ស្អិតរមួតពេក ខ្លាចថាស្នេហានេះវាមិនបានគង់វង្សយូរអង្វែង ក្រែងលោបែកបាក់គ្នាទៅ នាំឱ្យញាតិមិត្តសើចចំអក អាក្រក់មើលណាស់។

សូមកុំភ្លេចថា អ្នកខ្លះ ក្លាយជាប្ដីប្រពន្ធពេញច្បាប់យ់ាងម៉េច គេនៅតែមិនដឹងថាដៃគូនោះល្អកម្រិតណាឡើយ ហើយប្ដីប្រពន្ធខ្លះ រៀបការមានដល់ទៅកូនក៏ដោយ ក៏នៅតែលែងលះ បែកបាក់គ្នាក៏មានដែរ ដូច្នេះ ត្រឹមជាគូស្នេហ៍ គូសង្សារ ឬជាគូដណ្ដឹង សូមរក្សាកិត្តិយសឱ្យខ្លួនឯងឱ្យបានច្រើនផង ជាពិសេសសម្រាប់ស្រីៗ មិនគួរណា​ប្ដីៗពេញៗមាត់ ទាំងដែលឪពុកម្ដាយមិនទាន់នឹងដឹងឮ ឬត្រឹមតែភ្ជាប់ពាក្យនឹងគ្នាតែប៉ុណ្ណោះ។

2ebc1b1a50b165b2d4a970513b3da365

ដៃគូយើងល្អ ក៏ទុកថាយើងមានសំណាងបានជួបមនុស្សល្អហើយ តែការសរសើរ លើកតម្កើងហួសហេតុខ្លាំងពេក បង្ហោះរូបស្អិតរមួតខ្លាំងពេក វានឹងក្លាយជាទៅជារឿងគួរឱ្យជ្រេញ វាមិនល្អសម្រាប់អ្នកទៅវិញទេ។

ម្យ៉ាងវិញទៀត មនុស្សពីរនាក់ដែលស្រឡាញ់គ្នាពិតប្រាកដ គេមិនសូវចេះបង្ហោះរូបបង្អួតគេឡើយ ព្រោះក្ដីស្រឡាញ់គេមានចំពោះគ្នាមិនមែនជាការសម្ដែង ដើម្បីបានរូបបង្ហោះឱ្យអ្នកដទៃច្រណែន ឬសរសើរនោះទេ គេស្រឡាញ់គ្នាបែបស្ងៀមស្ងាត់ ដឹងត្រឹមថា មនុស្សពីរនាក់ល្អនឹងគ្នាពិតប្រាកដ នោះហើយជាស្នេហាពិត៕

2666e976548079e25e89e523f2a6f503

អត្ថបទ ៖​ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: