អ្នកប្រើទូរស័ព្ទតិចអត់ដឹង! លេខតួម៉ាស៊ីន ១៥ ខ្ទង់នេះ កុំចេះតែចែកឲ្យគេឃើញ ប្រយ័ត្នទឹកភ្នែក

IMEI ឬ​ពាក្យ​ពេញ International Mobile Station Equipment Identity គឺ​ជា​លេខ​សម្គាល់​ដែល​តំណាង​ឲ្យ​ម៉ាស៊ីន​ឧបករណ៍​ចល័ត​នីមួយៗ។ ជា​ទូទៅ​វា​រមែង​មាន​ចំនួន ១៥ ខ្ទង់ ដែល​មាន​បង្កប់​ខាង​ក្នុង​ម៉ាស៊ីន​ឬ​ខ្លះ​លើ​ខ្នង​សំបក​នៃ​ទូរសព្ទ។

4

អ្នក​អាច​ឆែក​មើល​លេខ IMEI ​នៃ​ស្មាតហ្វូន​របស់​ខ្លួន​បាន​មិន​ថា​តែ​ប្រភេទ iPhone ឬ​ស្មាតហ្វូន Android ដទៃ ដោយ​ចូល​ទៅ​កាន់​កម្មវិធី Call ហើយ​វាយ​លេខ *#06# ភ្លាម​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​លេខ​មួយ​ជួរ​ចេញ​មក។

+តើ​ IMEI មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

3

2

ជា​លេខ​សម្គាល់​កំណត់​អត្តសញ្ញាណ​នៃ​ម៉ាស៊ីន​នីមួយៗ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​ទាំង​ស្រុង

ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន​សេវា​ទូរសព្ទ​ក្នុង​ការ​កំណត់​អត្តសញ្ញា​និង​ថត​ទុក​នូវ​ទិន្នន័យ​នៃ​ឧបករណ៍​ណា​មួយ

វា​អាច​ប្រើប្រាស់​សម្រាប់​តាមដាន​ឧបករណ៍​ដែល​បាត់​ថា​កំពុង​ស្ថិត​នៅ​ទីតាំង​ណា

វា​អាច​ប្រើ​សម្រាប់​ចាប់​ទីតាំង​ឧបករណ៍​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាត់បង់​ឬ​ខូចខាត​ដើម្បី​ទទួល​យក​ប័ណ្ណ​ធានា​រ៉ាប់រង។

+ហេតុអ្វី​អ្នក​មិន​ត្រូវ​ចែករំលែក​លេខ IMEI ទៅ​កាន់​អ្នក​ដទៃ?

1

ជា​ទូទៅ​លេខ IMEI ​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលដៅ​ដើម្បី​ធ្វើ​ការ​ប្លុក​ឬ​បិទ​ចោល​ឧបករណ៍​នោះ​ឲ្យ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ។ ប្រសិន​មាន​ការ​រាយការណ៍​ពី​ជន​ខិលខូច​នៅ​ករណី​ពិសេស​ណា​មួយ ទៅ​កាន់​ក្រុមហ៊ុន​ថា​ឧបករណ៍​របស់​អ្នក​ជួប​បញ្ហា នោះ​ទូរសព្ទ​របស់​អ្នក​នឹង​ប្រើ​ការ​លែង​កើត និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​ជាប់ Blacklist។

ចំណុច​នេះ​ហើយ​ទើប​រាល់​ការ​បង្ហោះ​ត្រង់​ផ្នែក About Device ឬ​តួ​ម៉ាស៊ីន​ខ្នង​ក្រោយ​គេ​រមែង​បិទបាំង​លើ​ផ្នែក​លេខ IMEI ដោយ​ដាក់​ជា​បែប​ព្រាល​ឬ​គូស​ឆ្នូត​បិទ​ចោល​លេខ​នោះ​ទាំង​ស្រុង​តែ​ម្តង៕

ប្រភព៖ ​tweaklibrary.com