នៅលើពិភពលោកនេះមានស្រ្តីជាម្តាយច្រើនជាង ២ ពាន់លាននាក់ ហើយក្នុងទឹកចិត្តរបស់ពួកគាត់សឹងតែ ១០០ ភាគរយ សុទ្ធសឹងស្រលាញ់កូនៗអស់ពីចិត្ត រហូតពេលខ្លះព្រមទុកដាក់ឲ្យកូនបានសុខស្រួលទោះខ្លួនត្រូវលំបាកក៏ដោយ។
ជាវីរនារីដ៏អស្ចារ្យមួយរូប ដែលកូនៗគ្រប់រូបត្រូវគោរពដឹងគុណដល់ម្តាយ ជាពិសេសពេលកូននៅតូចៗគឺម្តាយបានយកចិត្តទុកដាក់ខ្លាំង ដោយសូម្បីតែស្រមោចវាកាត់ក៏កៀសចេញមិនឲ្យខាំក្រហមសាច់កូននោះដែរ។ យើងបង្ហាញរូបភាពចាក់ដោត ១២ សន្លឹកដូចខាងក្រោម៖
១.ម្តាយអាចព្យាបាលសមាជិកគ្រួសារគ្រប់រូប ទាំងខ្លួនកំពុងឈឺក៏ដោយ
២.ទម្រាំបង្កើតបានកូនមួយរូបៗ រាងកាយម្តាយផ្លាស់ប្តូរអស់ហើយ
៣.ភ្នែកម្តាយស្លក់ ភ្នែកម្តាយខ្មៅ ឲ្យតែកូនបានគេងគ្រប់គ្រាន់
៤.ព្រមឆ្កួត ព្រមឡប់គ្រប់យ៉ាង ឲ្យតែកូនៗព្រមបរិភោគអាហារ
៥.មិនថាកំពុងធ្វើអ្វី ឲ្យតែលឺសំឡេងកូនស្រែកហៅ រួសរាន់ចេញមកអស់ហើយ
៦.ជាជំនួយការមិនដែលប្រកែកនៅពេលយប់ មិនថាម៉ោងប៉ុន្មានក៏ដោយ
៧.ម្តាយតែងតែទទួលយកការសម្រេចចិត្តរបស់យើងគ្រប់បែបយ៉ាង
៨.ពេលខ្លះបោះបង់អ្វីដែលខ្លួនត្រូវការ ក៏ដើម្បីតែក្តីសុខកូនជាអទិភាព
៩.តែងតែរករបស់របរឲ្យកូន ទោះពេលខ្លះកូនធ្វេសប្រហែសរកខ្លួនឯងមិនឃើញ
១០.ម្តាយគ្រប់ស្តាប់គ្រប់យ៉ាងតាមដែលកូនត្រូវការ
១១.ម្តាយពោរពេញដោយការអត់ធ្មត់
១២.ទោះដឹងថាមានកូនតូចលំបាក តែម្តាយមិនខ្លាចនឹងនឿយហត់សារជាថ្មីឡើយ៕
ប្រភព៖ Brightside