កូកាកូឡាជាភេសជ្ជៈដ៏ពេញនិយមមួយទូទាំងសកលលោកដែលត្រូវបានបង្កើតឡើងដោយលោក John S.Pemberton នៅឆ្នាំ ១៨៨៦ ពោលគិតមកទល់ពេលនេះវាមានអាយុកាលលើសពី ១០០ ឆ្នាំទៅហើយ។
គ្រប់បណ្តាប្រទេសទូទាំងសកលលោកមិនថាចាស់ក្មេងគឺនិយមការទទួលទានកូកាកូឡាខ្លាំងបំផុត ទាំងក្នុងពិធីជប់លៀង ឬការទទួលទានអាហារក្នុងកម្មវិធីជួបជុំមិត្តភក្តិផ្សេងៗ។ តើអ្នកដឹងទេមានប្រទេស ២ ក្នុងលោកត្រូវបានហាមផ្តាច់មិនឲ្យលក់កូកាកូឡាដាច់ខាត ពោលមិនអាចចរាចរជាផ្លូវការបានទេ។
នោះគឺប្រទេសកុយបានិងប្រទេសកូរ៉េខាងជើង ដោយនៅកុយបាកាលពីឆ្នាំ ១៩០៦ ក្រុមហ៊ុន Coca-Cola ធ្លាប់ទៅបើករោងចក្រនៅទីនោះទៀតផង លុះចាប់តាំងពីលោក Fidel Castro ចូលមកកាន់កាប់ប្រទេស ស្ថានភាពនយោបាយមានការប៉ះទង្គិចជាមួយសហរដ្ឋអាមេរិក ដែលញាំងឲ្យការជាប់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មរយៈពេលវែងបានធ្លាក់មកលើប្រទេសនេះដូចគ្នា។
មិនខុសពីកូរ៉េខាងជើង ដែលប្រជាជនលែងអនុញ្ញាតឲ្យពិសារកូកាកូឡាបានចាប់តាំងពីឆ្នាំ ១៩៥០ ពេលផ្ទុះសង្រ្គាមកូរ៉េ Korean War តាំងពីពេលនោះតរៀងមក៕
ប្រភព៖ Businessinsider