វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បើ​ចង់បាន​ឆ្អឹង​តាន់​ ​និង​មាន​រាង​ខ្ពស់​ ​គប្បី​ហាត់ប្រាណ​ក្នុង​វ័យ​នេះ​!

ការ​ធ្វើ​លំ​ហាត់ប្រាណ​ ​គឺជា​សកម្មភាព​រាងកាយ​ណាមួយ​ដែល​ជួយ​ពង្រឹង​ឬ​ថែរក្សា​សុខភាព​រាងកាយ​និង​សុខ​ភាពទូទៅ​បាន​ល្អ​ប្រសើរ​។​ ​ការ​ធ្វើ​ហាត់ប្រាណ​ត្រូវ​បាន​គេ​អនុវត្ត​ក្រោម​ហេតុផល​ផ្សេងៗ​ ​ដើម្បី​ជំនួយ​ដល់​ការលូតលាស់​និង​ការ​បង្កើន​កម្លាំង​ ​ការ​ការពារ​ភាព​ចាស់​ ​ការលូតលាស់​សាច់ដុំ​និង​ប្រព័ន្ធ​សរសៃឈាម​បេះដូង​ ​ការ​សម្រក​ទម្ងន់​ ​និង​សម្រាប់​ភាព​រីករាយ​ផង​ដែរ​។​

​តាម​ការ​កត់​សម្គាល់​ ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មាន​ច្រើន​ប្រភេទ​ ​សូម្បី​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ជាទូទៅ​ ​ក៏មាន​លំ​ហាត់ប្រាណ​ផង​ដែរ​ ​ដូចជា​តាមរយៈ​កម្មវិធី​កីឡា​ហែលទឹក​និង​រត់​ជាដើម​។​ ​

ការ​ដើរទៅ​ផ្សារ​ ​ការ​ឡើងជណ្ដើរ​ ​ការ​ពត់​ខ្លួនប្រាណ​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ចាត់ទុកថា​ ​ជា​សកម្មភាព​ហាត់ប្រាណ​សម្រាប់​កាយសម្បទា​ទូទៅ​ ​ព្រោះ​វា​សុទ្ធតែ​ដើម្បី​យឺតសរសៃ​សរ​សូង​ ​និង​ដើម្បី​បណ្ដេញ​ជាតិពុល​ពី​សារពាង្គ​កាយ​ ​ជាពិសេស​ការ​បណ្ដេញ​ជាតិពុល​កា​បូ​ន​ឌី​អុក​ស៊ី​ត​ចេញ​តាម​ស្បែក​ ​និង​ជាតិពុល​ផ្សេងទៀត​តាម​លាមក​។​

​ទោះ​យ៉ាងណា​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​បែងចែក​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​៤​ប្រភេទ​។​ ​ការ​ហែលទឹក​ ​ការ​ជិះកង់​ ​និង​ការ​រត់​ ​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប​អា​រ៉ូ​ប៊ី​ស៍ (​A​e​rob​i​cs ​Exercise​)​។​ ​

លោក​វេជ្ជបណ្ឌិត​មានប្រសាសន៍ថា​ ​អា​រ៉ូ​ប៊ី​ស៍ ​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ចលនា​អុក​ស៊ី​សែន​ដក​ចេញចូល​ ​ពោល​គឺ​ការដកដង្ហើម​និង​ចង្វាក់​បេះដូង​កើន​ឡើង​ក្នុងកំលុង​ពេល​ធ្វើសកម្មភាព​ហាត់ប្រាណ​។​ ​ការ​ធ្វើ​ហាត់ប្រាណ​ប្រភេទ​នេះ​ ​គឺ​ល្អ​បំផុត​សម្រាប់​បេះដូង​និង​ឈាម​ដំណើរការ​ល្អ​។​

​មួយទៀត​ ​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប​កម្លាំង​ (​Strengthen​in​g​ ​Exercise​) ​គឺ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដោយមាន​សកម្មភាព​ ​ដូចជា​ការ​លើក​អា​ល់ទែ ​ការ​ទាញ​ចុះឡើង​ ​ឬ​ការ​រុញ​ទាញ​ដោយ​កម្លាំង​ ​ដើម្បី​បញ្ចេញ​ជាតិពុល​ ​ប្រទាញ​កោសិកា​សាច់ដុំ​ទទឹង​ឡើង​ ​ព្រមទាំង​ដុតរំលាយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​។​ ​

ចំណែក​ការ​ធ្វើ​លំ​ហាត់ប្រាណ​ពីរ​ប្រភេទ​ទៀត​ ​គឺ​ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប​ B​a​l​an​c​in​g​ ​Exercise​ ​ដូចជា​ការ​ពត់​ជើង​ពត់​ដៃ​ ​ឬ​ដូចជា​ហាត់​យ៉ូហ្កា​ជាដើម​ ​និង​ចុងក្រោយ​ ​គឺជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប​ ​Stretch​in​g​ ​Exercise​ ​ដើម្បី​សាច់ដុំ​រីក​ទទឹង​ឡើង​។​

​អ្នកមាន​ដឹង​ទេ​ថា​ការ​ហាត់ប្រាណ​បាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើនលើស​លប់​ដល់​សុខភាព​ ​មិនថា​ក្មេង​ឬ​មនុស្សចាស់​ឡើយ​។​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អះអាង​ថា​ ​ប្រសិនបើ​នរណា​ម្នាក់​ចង់បាន​ឆ្អឹង​តាន់​និង​មាន​ក​ម្ពស់​ខ្ពស់​សង្ហា​គួរគប្បី​ធ្វើ​លំ​ហាត់ប្រាណ​នៅ​កំលុងពេល​ឆ្អឹង​កំពុង​លូតលាស់​ ​ពោល​គឺ​នៅ​ក្រោម​អាយុ​ពេញវ័យ​ (​មិនទាន់​ពេញ​កំលោះ​ឬ​មិនទាន់​ពេញក្រមុំ​) ​ព្រោះ​វា​ជា​ពេល​ដែល​ឆ្អឹង​កំពុង​លូតលាស់​ខ្លាំង​។​ ​

ដូច្នេះ​មិនថា​ស្រី​ឬ​ប្រុស​នោះ​ទេ​ ​ប្រសិនបើ​ចង់បាន​ឆ្អឹង​រឹង​មាំ​និង​មាន​រាង​ក​ម្ពស់​ខ្ពស់​គប្បី​ហាត់ប្រាណ​នៅ​ក្នុងកំលុង​វ័យ​នេះ​ ​ដោយមាន​ការ​រួមផ្សំ​ជាមួយនឹង​ការ​ទទួលទាន​ម្ហូបអាហារ​បាន​គ្រប់​ជីវជាតិ​ ​ព្រមទាំង​ផឹក​ទឹកដោះគោ​ស្រស់​បាន​គ្រប់គ្រាន់​ផង​នោះ​ ​អ្នក​នឹង​ទទួល​បាន​វា​ជាក់​ជាមិនខាន​ ​គឺ​ទទួល​បាន​ទាំង​ប្រព័ន្ធ​ការពារ​មេរោគ​ដ៏​រឹង​មាំ​ថែមទៀត​ផង​។​ ​រីឯ​ការ​ហាត់ប្រាណ​ចំពោះ​មនុស្សចាស់​វិញ​ ​គឺ​ជួយ​ពន្យឺត​សរសៃ​ ​ពង្រឹង​ភាព​តាន់​នៃ​ឆ្អឹង​ ​ផ្ដល់​ភាព​រហ័សរហួន​ ​ដែល​មិន​ងាយ​ថ្លោះ​គ្រេច​។​

​ផ្ទុយទៅវិញ​ចំពោះ​មនុស្សចាស់​ដែល​មិន​ហាត់ប្រាណ​ដូច​យើង​ឃើញស្រាប់​ហើយ​ ​ភាគច្រើន​ពួកគាត់​ងាយ​ថ្លោះ​គ្រេច​ ​ជាប់​ចង្កេះ​ ​ឬ​គាប​សរសៃ​ជាដើម​ ​ហើយ​ប្រសិនបើ​គាត់​ដួល​ ​គឺ​មាន​បញ្ហា​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ ​ជាពិសេស​អាច​ប៉ះទង្គិច​ដល់​ឆ្អឹង​រ៉ាំរ៉ៃ​ ​បាក់​ស្រុត​ទឹកចិត្ត​ ​និង​ទ្រុឌទ្រោម​សុខភាព​ទៅ​ទាំងព្រម​។​ ​ដូច្នេះ​គេ​ប្រុងប្រយ័ត្ន​ខ្លាំង​ណាស់​ចំពោះ​ចាស់ៗ​ ​ជាពិសេស​គឺ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ដួល​នេះ​តែម្ដង​។​

​ជា​ការពិត​ណាស់​ ​រាងកាយ​មនុស្ស​ទាំងមូល​ ​គឺ​ពឹងផ្អែក​លើ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ទាំងស្រុង​ដើម្បី​ទទួល​បានសុខ​ភាព​រឹង​មាំ​។​ ​អត្ថប្រយោជន៍​នៅ​ក្នុង​នោះ​ ​គឺ​ហាត់​ដើម្បី​សម្រក​ភាព​ធាត់​លើស​ទម្ងន់​ជ្រុល​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​លើកឡើង​ថា​ ​បើ​មនុស្សយើង​រស់នៅ​គ្រាន់តែ​ញ៉ាំ​គេង​ៗ​ដោយ​មិន​ធ្វើសកម្មភាព​ ​ជាទូទៅ​មនុស្ស​ច្បាស់ជា​មាន​អាយុ​មិន​វែង​ឡើយ​។​ ​

លោក​ពន្យល់​ថា​ ​មនុស្ស​ដែល​ញ៉ាំ​គេង​ៗ​ដោយ​គ្មាន​សកម្មភាព​ ​គឺ​ធ្វើ​ឱ្យ​កាឡូ​រី​ដែល​ផ្ដល់​ថាមពល​ដោយ​អាហារ​មានការ​ស្ដុ​ប​ទុក​កាន់តែ​ច្រើន​ ​ព្រោះ​អាហារ​ទាំងអស់​សុទ្ធតែ​ផ្ទុក​ទៅ​ដោយ​កាឡូ​រី​។​ ​

ជាង​នេះ​ទៅទៀត​ជាតិពុល​នានា​នៅ​ក្នុង​ខ្លួន​ ​មាន​កា​បូ​ន​ឌី​អុក​ស៊ី​ត​ជាដើម​ ​ក៏​មិន​អាច​បញ្ចេញ​មក​ខាងក្រៅ​បាន​ល្អ​ផង​ដែរ​ ​ប្រសិនបើ​យើង​មិន​ហាត់ប្រាណ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ ​«​បើ​មនុស្ស​មានការ​ហាត់ប្រាណ​ធ្វើ​ឱ្យ​សរសៃ​សរ​សូង​សាច់ដុំ​ដំណើរការ​ល្អ​ ​បត់ជើង​មក​ស្រួល​ ​ធ្វើ​ឱ្យ​ផ្លូវ​ដង្ហើម​ដំណើរការ​ស្រួល​ ​ធ្វើ​ឱ្យ​កោសិកា​ដំណើរការ​ស្រួល​។​ ​

ទាំង​អស់ហ្នឹង​ធ្វើ​ឱ្យ​យើង​អាយុវែង​។​ ​ទាំងនេះ​ ​គឺ​ត្រូវ​ប្រើ​កម្លាំង​ ​ហើយ​កម្លាំង​ទាំងអស់​ ​គឺ​យក​កាឡូ​រី​ដែល​ស្ដុក​ទុក​មក​ប្រើ​ដូច​គេ​យក​ប្រេងម៉ាស៊ីន​មក​ប្រើ​អ៊ីចឹង​ដែរ​។​ ​

នេះ​គេ​ហៅថា​ ​Exercise​ ​មួយ​ដែល​ជួយ​ដល់​បេះដូង​យើង​ ​ហើយ​វា​បញ្ចុះ​គីឡូ​ធ្វើ​ឱ្យ​គីឡូ​ថេរ​។​ ​ជា​ធម្មតា​ ​កាលណា​គីឡូ​ថេរ​ធ្វើ​ឱ្យ​បេះដូង​និង​សរសៃឈាម​ដំណើរការ​ល្អ​ ​សរសៃ​ខួរក្បាល​មិន​ស្ទះ​ ​អ្វីៗ​ដំណើរការ​ដោយ​ស្រួល​»​។​

​លោក​វេជ្ជបណ្ឌិត​បន្ត​ថា​ ​ការ​ហាត់ប្រាណ​ ​គឺជា​ប់​ពាក់ព័ន្ធ​នឹង​ ​Metabolism​ ​ក្នុង​ន័យ​ថា​ ​ប្រព័ន្ធ​រាងកាយ​ទាំងអស់​ដែល​ធ្វើ​ឱ្យ​មាន​ចលនា​ដើរ​ ​គឺ​ដោយសារតែ​ ​Metabolism​ ​ដំណើរការ​។​ ​

ប្រសិនបើ​មិន​ដំណើរ​ទេ​ ​វា​ធ្វើ​ឱ្យ​កើតមាន​ជំងឺ​ធាត់​លើស​ទម្ងន់​ ​ជំងឺ​ឡើង​សម្ពាធ​ឈាម​ ​ជំងឺបេះដូង​ ​និង​ជំងឺ​ទឹកនោម​ផ្អែម​។​ ​ជំងឺ​ទាំងនេះ​ ​វា​នឹង​កើតមានឡើង​ប្រសិនបើ​យើង​មិន​ហាត់ប្រាណ​ ​ឬ​អាច​និយាយ​បាន​ថា​ ​ជំងឺ​ទាំងនេះ​កើតមានឡើង​ដោយសារ​ ​Metabolism​ ​របស់យើង​មិន​ដំណើរការ​ ​ដោយសារ​យើង​មិន​ធ្វើ​លំ​ហាត់ប្រាណ​។​ ​

ពេល​យើង​ហាត់ប្រាណ​ ​ប្រព័ន្ធ​ទាំងអស់​នេះ​នឹង​ដំណើរការ​ ​ហើយ​វា​នឹង​កាត់បន្ថយ​ទឹកនោម​ផ្អែម​ ​ការ​ឡើង​សម្ពាធ​ឈាម​ ​រោគ​បេះដូង​ ​និង​កាត់បន្ថយ​ធាត់​លើស​ទម្ងន់​ដែល​ភាសា​បច្ចេកទេស​គេ​ហៅថា​ ​ជំងឺ​ ​obesity​។​ ​ជំងឺ​ធាត់​លើស​ទម្ងន់​ជ្រុល​ ​ជា​ជំងឺ​មួយ​ដែល​ពិបាក​ព្យាបាល​បំផុត​។​ ​អ្នក​ដែល​កើតជំងឺ​នេះ​ ​គឺ​មាន​ជំងឺ​ ​Metabolism​ ​ជាប់​មក​ជាមួយ​។​

​អត្ថប្រយោជន៍​ផ្សេងទៀត​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ​ ​គឺ​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ ​សាច់ឈាម​ស្រស់​ថ្លា​ ​បាត់បង់​ភាព​មួម៉ៅ​ ​លែង​មាន​ភាព​ស្លន់ស្លោ​ត​ ​មិន​បាក់ទឹកចិត្ត​ ​លែង​តក់ស្លុត​ ​ពោល​គឺ​ធ្វើ​ឱ្យ​មនុស្ស​មាន​ភាព​ក្លាហាន​ ​មានទំនុក​ចិត្ត​ ​និយាយ​ជា​រួម​ទៅ​ធ្វើ​ឱ្យ​មនុស្សប្លែក​មួយ​ជា​ពីរ​ខុស​ពី​មនុស្ស​ដែល​មិន​ហាត់ប្រាណ​។​ ​

មនុស្ស​មិន​ហាត់ប្រាណ​ភាគច្រើន​ជា​មនុស្ស​ស្ទក់​ ​ទុយមុយ​ ​ស្ងៀមស្ងាត់​ ​ឆាប់​ចាញ់ច្រាប​គេ​ ​ងាយ​បាត់​ស្បាត​ ​មិន​ស្វាហាប់​។​ ​ផ្ទុយទៅវិញ​ ​ការ​ហាត់ប្រាណ​បាន​ផ្ដល់​មក​នូវ​កម្លាំង​ថា​ម​វ​័ន្ត​ពេញ​ខ្លួន​ ​គេងលក់​ស្ងប់​ ​អារម្មណ៍​ផ្លូវ​ភេទ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​ ​

ដូច្នេះ​ហើយ​បានជា​គេ​តែងតែ​និយាយ​ថា​ ​បុគ្គល​ដែល​មាន​លំ​ហាត់ប្រាណ​ ​ជីវិត​នៅ​ក្នុង​ផ្លូវ​អារម្មណ៍​របស់​គេ​គ្មាន​បញ្ហា​។​ ​បុរស​នារី​ដែល​មិន​មានការ​ហាត់ប្រាណ​មិន​ត្រឹមតែ​ឆាប់​បាត់​ចំណង់​អារម្មណ៍​ផ្លូវ​ភេទ​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​លែង​ដំណើរការ​ចំណង់​ផ្លូវ​ភេទ​ផង​ក៏មាន​ ​ហើយ​ចាប់ផ្ដើម​កើតមាន​ជំងឺ​ ​Metabolism​ ​។​

​ម្យ៉ាងទៀត​ ​ប្រសិនបើ​យើង​មិន​ហាត់ប្រាណ​ទេ​ ​គឺ​បង្ក​បញ្ហា​ជាច្រើន​ដល់​បេះដូង​ ​ដូចជា​ការ​កក​ខ្លាញ់​ក្នុង​សរសៃឈាម​ដែល​បណ្ដាលមកពី​ខ្លាញ់​ក្នុង​សរសៃឈាម​អត់​ទ​ធាត់​។​ ​

កាលណា​វា​មិន​ទធាក់​ ​ខ្លាញ់​ក្នុង​សរសៃឈាម​នឹង​កក​កាន់តែ​ច្រើន​ ​ហើយ​ពេល​វាក​ក់​យូរ​ៗ​ទៅ​អាច​ទៅ​នឹងជា​គាំង​ស្ទះ​ក្នុង​សរសៃឈាម​។​ ​ប្រសិន​បើ​ស្ទះ​នៅត្រង់​កំភួនជើង​ធ្វើ​ឱ្យ​យើង​ចុកជើង​ ​ប្រសិនបើ​ស្ទះ​នៅកន្លែង​បេះដូង​ធ្វើ​ឱ្យ​យើង​គាំងបេះដូង​ ​ហើយ​ប្រសិនបើ​ស្ទះ​នៅនឹង​ខួរក្បាល​ធ្វើ​ឱ្យ​យើង​ស្ត្រូ​ក​ (​Stroke​)​។​ ​

ព្រោះតែ​យ៉ាង​ដូច្នេះ​ហើយ​ទើបបាន​ជា​គេ​ធ្វើ​លំ​ហាត់ប្រាណ​ជារឿយៗ​ ​ដើម្បី​ឱ្យ​ឈាម​ធាក់​ដំណើរការ​ល្អ​។​ ​បើ​ពុំ​ដូច្នោះ​ទេ​ ​នៅ​ពេល​យើង​ជួប​រឿង​ភ័យ​ស្លន់ស្លោ​កើតឡើង​ធ្វើ​ឱ្យ​បេះដូង​យើង​នឹង​កន្ត្រាក់​ខ្លាំង​អាច​ស្ទះ​គាំង​ភ្លាម​ៗ​មួយ​រំពេ​ក​។​ ​ជាមួយនឹង​គ្នា​នេះ​ ​ការ​ហាត់ប្រាណ​ក៏បាន​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ព្រមទាំង​ជាតិ​អ៊ី​ន​ស៊ុ​យ​លីន​ (​In​su​l​in​) ​ដំណើរការ​ល្អ​ផង​ដែរ​។​

​ប្រសិនបើ​ក្នុង​ខ្លួន​យើង​មាន​ជាតិ​ខ្លាញ់​ច្រើន​ ​វា​នឹង​រារាំង​អ៊ី​ន​ស៊ុ​យ​លីន​ចាប់​យកជាតិ​ស្ករ​ទៅ​ប្រើប្រាស់​។​ ​ក្នុងកំលុង​ពេល​នោះ​លំពែង​នៅតែ​បន្ត​ផលិត​អ៊ី​ន​ស៊ុ​យ​លីន​ ​ដើម្បី​ចាប់​យកជាតិ​ស្ករ​នោះ​រហូត​ទាល់តែ​ផលិត​លែងកើត​។​ ​

នៅ​ពេល​គ្មាន​អ៊ី​ន​ស៊ុ​យ​លីន​ចាប់​យកជាតិ​ស្ករ​ទេ​ ​គឺ​បង្ក​ទៅជា​កើតជំងឺ​ទឹកនោម​ផ្អែម​។​ ​ដូច្នេះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​មនុស្សយើង​។​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ពី​អត្ថប្រយោជន៍​បន្ថែម​យ៉ាង​ដូច្នេះ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ថែម​ទៀត​ថា​ ​អ្នកមាន​លំ​ហាត់ប្រាណ​ពិតប្រាកដ​ ​ជាទូទៅ​គឺ​នឿយណាយ​នឹង​ការ​ជក់បារី​ ​ហើយ​ការ​ហាត់ប្រាណ​ក៏​អាច​ទប់ទល់​ជាតិ​ស្រា​បាន​ប្រសើរ​ផង​ដែរ​ ​ប្រសិនបើ​ការ​ទទួលទាន​ក្នុង​ក​ម្រិ​ត​សម​ល្មម​។​ ​ចំណែក​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​ ​គឺ​ឆាប់​នឹង​ឡើង​ធាត់​លើស​ទម្ងន់​ ​ងាយ​ដុះ​ក្បាលពោះ​ ​បើ​ទោះបីជា​គាត់​ទទួលទាន​ក្នុង​ក​ម្រិ​ត​តិចតួច​ក៏ដោយ​។​ ​

ជា​ការពិត​ណាស់​ ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​ ​គឺ​មិនសូវ​ទទួលទានទឹក​ឡើយ​។​ ​ចំពោះ​អ្នក​ដែល​មិន​ទទួលទាន​ ​ការណ៍​នេះ​គឺ​រឹងរឹត​តែ​ឡើង​ធាត់​លើស​ទម្ងន់​ថែមទៀត​។​ ​ជាក់ស្ដែង​អ្នក​ដែល​ឡើង​ធាត់​លើស​ទម្ងន់​ ​ជាទូទៅ​មិន​ចូលចិត្ត​ទទួលទាន​សាច់​ប៉ុន្មាន​ទេ​ ​ព្រោះ​ខ្លាច​កាន់តែ​ឡើង​ធាត់​។​

​នេះ​ជា​មូលហេតុ​មួយ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​គាត់​ខ្វះ​ប្រូតេអ៊ីន​ ​និង​ខ្វះ​ថាមពល​សម្រាប់​ដំណើរការ​ស​រី​រាងកាយ​ប៉ុណ្ណោះ​ទេ​ ​តែ​ធ្វើ​ឱ្យ​គាត់​រឹត​តែ​ឡើង​ធាត់​លើស​ទម្ងន់​ថែមទៀត​។​ ​យើង​ត្រូវ​ដឹង​ថា​ ​ទឹក​និង​សាច់​ ​គឺជា​សារធាតុ​ពីរ​​​ដែល​ធ្វើ​ឱ្យ​យើង​មានកម្លាំង​កំហែង​ ​ព្រមទាំង​រក្សា​លំនឹង​ទម្ងន់​បាន​ល្អ​បំផុត​។​ ​ក្រៅពី​នេះ​ ​ការ​ធ្វើ​លំ​ហាត់ប្រាណ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ ​ជាពិសេស​ការ​ហាត់ប្រាណ​បាន​ជំនួយ​ដល់​ខួរក្បាល​នូវ​ការ​គិត​វិនិច្ឆ័យ​រហ័ស​ស្របតាម​ចំណេះ​ដឹង​និង​បញ្ញា​ដែល​ភ្លឺស្វាង​របស់យើង​។​

​សរុប​សេចក្ដី​មក​ ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ផ្ដល់​ផល​យ៉ាង​សន្ធឹកសន្ធាប់​ ​ទោះ​យើង​ជ្រើសរើស​យក​ការ​ហាត់ប្រាណ​ប្រភេទ​ណាមួយ​ក៏ដោយ​ ​គឺ​សុទ្ធតែ​ទទួល​បានផល​ល្អ​សម្រាប់​សុខភាព​។​ ​

ជាពិសេស​ហាត់​ដើម្បី​ការលូតលាស់​និង​ការ​បង្កើន​កម្លាំង​ ​ការ​ការពារ​ភាព​ចាស់​ ​ការលូតលាស់​សាច់ដុំ​និង​ប្រព័ន្ធ​សរសៃឈាម​បេះដូង​ ​ការ​សម្រក​ទម្ងន់​ ​សម្រាប់​ភាព​រីករាយ​ ​និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដូច​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​បញ្ជាក់​យ៉ាង​ក្បោះក្បាយ​មកពី​លើ​។​ ​ដូច្នេះ​អ្នក​គួរ​ជ្រើសរើស​យក​របៀប​ហាត់ប្រាណ​ណាមួយ​ ​ដែល​យល់ថា​ស័ក្តិសម​នឹង​ស្ថានភាព​របស់​អ្នក​៕​ ប្រភព៖ interconrooster