ដៃគូអ្នកលួចមានក្រៅ សុទ្ធតែមានចំណុចដើមហេតុនៃការចាប់ផ្ដើមហើយ

ការគេចផុតពីភាពសង្ស័យ មិនមែនដាច់ខាតមិនអាចលួចមានក្រៅនោះទេ ប៉ុន្តែមនុស្សដែលមិនលួចមានក្រៅ ដាច់ខាតគេចេះគេចផុតពីភាពសង្ស័យ។

មនុស្សដែលមានសង្សាររួច រហូតដល់រៀបការរួច “ ការគេចពីភាពសង្ស័យ ” នេះ ខ្ញុំយល់ថាគឺជាចំណុចដែលសំខាន់បំផុត ម្យ៉ាងទៀត គឺជាមេរៀនដែលចាំបាច់ត្រូវតែរៀនសូត្រ។ មនុស្សគឺជាសត្វថ្នាក់ខ្ពស់ ដែលសម្បូរទៅដោយមនោសញ្ចេតនា ដូច្នេះហើយ មនុស្សជាច្រើនដែលលួចស៊ីក្រៅ ឬ មានអ្នកទី៣ ប្រហែលតាំងពីដំបូង គឺមិនបាននឹកស្មានទាល់តែសោះថាខ្លួនឯងអាចដើរមកដល់ចំណុចមួយនេះ។

ច្បាស់ណាស់ពីដំបូង គ្រាន់តែយល់ថាមនុស្សម្នាក់នេះមើលទៅគឺចូលភ្នែកខ្លាំងណាស់ ចាំថាគ្រាដំបូងបំផុតរបស់គេ គ្រាន់តែជាមិត្តភក្តិម្នាក់ដែលមានវោហារស័ព្ទជជែកគ្នាយ៉ាងស៊ីសង្វាក់ប៉ុណ្ណោះ។ អ្នកណាទៅដឹងថា មើលចុះមើលឡើងឆាតចុះឆាតឡើង ចុងក្រោយឡើងលើគ្រែដោយមិនដឹងខ្លួន។

Screenshot 2024 01 20 At 1.12.32 At Night

ការគេចពីភាពសង្ស័យ មិនមែនឱ្យអ្នកបដិសេធជាមួយនឹងភេទផ្ទុយគ្នា ហើយធ្វើយ៉ាងម៉េចឃ្លាតឱ្យឆ្ងាយពីពួកគេនោះទេ តែទំនាក់ទំនងរវាងប្រុស និងស្រី ត្រូវមានការបែងចែកឱ្យច្បាស់លាស់ពីគម្លាតឆ្ងាយជិត។ មិនអាចចេះតែយកពាក្យទាំងនេះមកនិយាយឡើយ ដូចជា ៖ “ គ្មានអ្វីទេ! សុទ្ធតែគ្នាឯងទេ ” ឬ កុំនិយាយពាក្យថា “ អ្នកស្គាល់គ្នាតាំងពីតូចដល់ធំ ” ហើយភ្លេចរក្សាគម្លាតជាមួយមនុស្សផ្ទុយភេទឱ្យសោះ។ ប្រសិនពេលនេះអ្នកជាសង្សាររបស់អ្នកណាម្នាក់នោះ ឬក៏ជាប្តី ឬប្រពន្ធរបស់អ្នកណាម្នាក់នោះ “សូមកុំងាយភ្លេចពីអត្តសញ្ញណរបស់ខ្លួនឯង” រឹតតែត្រូវបែងចែកឱ្យច្បាស់លាស់ ពីមិត្តភាព ភាពអាណិតអាសូរ ស្នេហា និងភាពធ្ងន់ស្រាលលើមនោសញ្ចេតនា ដោយសារទំនាក់ទំនងមនោសញ្ចេតនាទាំងនេះ គឺមិនអាចយកមកលាយឡំបញ្ជូលគ្នាបានឡើយ។

ចំពោះទង្វើដែលត្រូវធ្វើទៅកាន់គេវិញ ក៏មិនអាចយកមកលាយឡំបញ្ចូលគ្នាដែរ មិនដូច្នេះទេ គឺជាអ្នកកំពុងប្រឡែងលេងនឹងភ្លើង គឺកំពុងតែផ្តល់ផលលំបាកដល់ខ្លួនឱ្យគេឆក់ឳកាសបាន។ អ្នកមិនអាចយកភាពទន់ភ្លន់ និងការយកចិត្តទុកដាក់ដែលធ្វើដាក់សង្សារ ឬប្រពន្ធខ្លួន យកទៅធ្វើដាក់លើនារីផ្សេងទេ រឹតតែមិនត្រូវយកភាពរួសរាយ និងការយកចិត្តទុកដាក់ដែលធ្វើដាក់ប្តីរបស់ខ្លួន យកទៅធ្វើដាក់បុរសដទៃផ្សេងដែរ។

93a9b3cb7bef0f0072c480048e87d7b4

ហើយអ្វីដែលយើងតែងតែស្តាប់ទៅគួរឱ្យអស់សំណើចនោះគឺ “នាងជាមិត្តល្អរបស់បង ថ្មីៗនេះនាងគួរឱ្យអាណិតណាស់ នាងត្រូវការជំនួយ” តើនេះជាហេតុផលទេ? អ្នកពិតជាមិនចាំបាច់ ក៏គ្មានកាតព្វកិច្ចជ្រុសហួសហេតុទៅយកចិត្តទុកដាក់ និងជួយនារីដទៃនោះដែរ។ និយាយឱ្យសាមញ្ញាជាងនេះ រឿងរបស់ពួកនាង ទាក់ទងអ្វីនឹងអ្នកទៅ? អ្វីទៅដែលគ្រាន់តែអាណិតដល់នាង គ្រាន់តែជាបងប្អូនធម៌ គ្រាន់តែជាមិត្តភក្តិ គ្រាន់តែជាមិត្តរួមការងារ គ្រាន់តែសិស្សច្បងសិស្សប្អូនកាលពីមុននោះ តាមពិតជាការយកលេស ឬសម្ដីដែលបោកប្រាស់គេតែប៉ុណ្ណោះ។ ទោះថាអ្នកមានមូលហេតុដែលមើលទៅហាក់ដូចជាសមហេតុផលច្រើនយ៉ាងណា ក៏មិនបាច់ទៅចេះដឹងរឿងរបស់គេពេកដែរ ព្រោះអ្នករកពេលស្រលាញ់ និងមើលថែដៃគូជីវិតរបស់អ្នកមិនគ្រប់ផង។

“ហេតុអ្វីអ្នកត្រូវល្អចំពោះពួកនាង ជាងសង្សារ និងប្រពន្ធអ្នក?”

“ហេតុអ្វីបានជាអ្នកយកចិត្តទុកដាក់ពួកនាង ជាងសង្សារ និងប្រពន្ធរបស់អ្នក?”

080f24300793a6fbe39aeef1b483d23b

ក្នុងនាមជាមនុស្សត្រូវចេះគេចពីភាពសង្ស័យ ពីព្រោះ “ ក្នុងរឿងនិទានស្នេហា ឱ្យតែគ្មានការចាប់ផ្តើម គឺសរសេរមិនទៅមុខឡើយ។ ” អ្នកផ្តល់សង្ឃឹមដល់គេ គឺដូចផ្តល់ឳកាសឱ្យគេដូចគ្នា អ្នកកុំយល់ថាបានរក្សាគន្លាតជាមួយនឹងភេទផ្ទុយគ្នា ហើយយល់ថាខ្លួនគ្មានការគួរសម ឬចូលជាមួយគេមិនចុះនោះ។ ព្រោះអ្នកមិនមែនធ្វើការងារសប្បុរសធម៌ ឬទៅធ្វើទង្វើឱ្យហួសពីព្រំដែនខ្លួនដែរ អ្នកក៏មិនអាចមើលខុសត្រូវទាំងស្រុង និងតាមចិត្តមនុស្សរាល់គ្នានៅក្បែរខ្លួនអ្នកដូចគ្នា។

ប្រសិនបើមិត្តភក្តិផ្ទុយភេទត្រូវការអ្នក សូមអ្នកកុំភ្លេចឱ្យសោះថា “ សង្សារ ឬ ប្រពន្ធ/ប្តី” របស់អ្នក រឹតតែត្រូវការអ្នក។ ចំពោះការជ្រើសរើសនេះ ខ្ញុំគិតថាមិនពិបាកនោះទេ លុះត្រាតែចិត្តរបស់អ្នក ពីដើមមកមិនបានស្រលាញ់ “សង្សារ ឬ ប្រពន្ធ/ប្តី” របស់អ្នក។

ចំពោះ “ មិត្តភក្តិដែលនៅលីវ ” បើគេពិតជាជួបនឹងការលំបាកត្រូវការជំនួយមែននោះ ច្បាស់ជាមាន “ មិត្តភក្តិដែលនៅលីវ ”ដូចគ្នាអាចជួយពួកគេបាន។

70d27e69c65c6d321c4228f0550b3367

រឿងតែមួយគត់ដែលអ្នកត្រូវធ្វើគឺ ត្រូវទៅថែរក្សាដៃគូដែលនៅក្បែរអ្នកឱ្យបានល្អ។ ហើយអ្នកកុំជឿជាក់ទៅលើភាពនឹងធឹងរបស់ខ្លួនឯងពេក បើមិនចេះទៅរក្សាគន្លាតជាមួយនឹងមនុស្សផ្ទុយភេទទេ ដល់ពេលយូរៗទៅ កើតមានមនោញ្ចេតនាហើយនោះ ទោះចង់ទប់ចិត្តក៏ទប់មិនជាប់ដែរ។ អ្នកដែលលួចមានក្រៅ ឬមានអ្នកទី៣ សុទ្ធតែពីដំបូងគឺគ្រាន់តែចាត់ទុកគេជាគ្នាឯង មិត្តល្អ មិត្តរួមការងារតែប៉ុណ្ណោះ។ អ្នកណាទៅដឹងថា ការយកចិត្តទុកដាក់តែបន្តិចសោះ បែរជាបាក់ចិត្តស្រលាញ់ដោយមិនដឹងខ្លួន មិនប្រយ័ត្នឡើងលើគ្រែរបស់គេក៏ថាបាន។

“ អ្នកចាត់ទុកគេជាមិត្តភក្តិ គេមិនត្រឹមតែចង់ធ្វើជាមិត្តរបស់អ្នកទេ! ”

“ អ្នកមិនចាប់អារម្មណ៍លើគេ តែគេវិញបែរជាចាប់អារម្មណ៍ចំពោះអ្នកជាខ្លាំង ”

“ មិនបាច់ទន់ភ្លន់ដាក់នារីដទៃពេកទេ ព្រោះដូចជាអ្នកកំពុងធ្វើបាបដល់នារីដែលអ្នកស្រលាញ់យ៉ាងព្រៃផ្សៃ។ ”

“ កុំទៅធ្វើល្អចំពោះបុរសដទៃពេក ព្រោះដូចជាអ្នកបានធ្វើឱ្យបុរសដែលអ្នកស្រលាញ់អស់ចិត្តដោយមិនដឹងខ្លួន។ ”

សូមចាំថា ការគេចពីភាពសង្ស័យ មិនមែនដាច់ខាត គឺមិនចេះទៅលួចមានក្រៅនោះទេ ប៉ុន្តែអ្នកដែលមិនលួចមានក្រៅដាច់ខាតចេះទៅគេចឱ្យផុតពីភាពសង្ស័យទាំងឡាយ៕

ប្រភព ៖ .lovestorynet.com / ប្រែសម្រួល ៖ Mythical Bird