នៅឆ្នេរសមុទ្រអាចមានអត្ថប្រយោជន៍ណាស់សម្រាប់យើងទាំងផ្លូវចិត្តនិងរាងកាយ។ វាជាការព្យាបាលដ៏ល្អបំផុតនៅពេលដែលយើងមានអារម្មណ៍ខឹង ថប់បារម្ភ ឬតានតឹង។ ក្រៅពីធ្វើឱ្យសុខភាពផ្លូវចិត្តទូទៅរបស់យើងល្អប្រសើរជាងមុនវាក៏អាចព្យាបាលជំងឺស្បែក និងថែមទាំងជួយឱ្យយើងដុតបំផ្លាញកាឡូរីបានមួយចំនួនផងដែរ។
ហើយអត្ថបទខាងក្រោមនេះនឹងពន្យល់ជូនប្រិយមិត្តពីគុណសម្បត្តិដែលឆ្នេរសមុទ្រផ្តល់ដល់សុខភាពរបស់យើង។
ទឹកសមុទ្រសំបូរទៅដោយជាតិរ៉ែជាច្រើនដែលអាចជួយព្យាបាលជំងឺស្បែកផងដែរ ហើយទឹកសមុទ្រវក៏អាចជួយអ្វីៗដូចជាលាង ការរលាកភ្នាសរន្ធច្រមុះ និងក្តៅខ្លួនខ្លាំង។ វាក៏អាចបង្កើនការបញ្ចេញអរម៉ូនអារម្មណ៍ល្អផងដែរដូចជាដូប៉ាមីន និងសេរ៉ូតូនីន។
ការហែលទឹកសមុទ្រគឺជាលំហាត់ប្រាណមួយដែលមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពផ្លូវចិត្តដោយសារតែទទួលបានផលក្នុងពេលដែលយើងមានទំនាក់ទំនងជាមួយធម្មជាតិ។
ខ្យល់អាកាសនៅមាត់សមុទ្រអាចជួយបំបាត់ជាតិពុលក្នុងខ្លួន។ នៅពេលយើងនៅលើឆ្នេរយើងកំពុងដកដង្ហើមចូលសួតរបស់យើងជាមួយនឹងអ៊ីយ៉ុងអវិជ្ជមានដែលនឹងជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើង។ អ៊ីយ៉ុងអវិជ្ជមានទាំងនេះក៏អាចមានឥទ្ធិពលប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តមកលើយើង និងអាចកាត់បន្ថយរោគសញ្ញានៃជំងឺដែលមានឥទ្ធិពលតាមរដូវកាល។
ខ្យល់ធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយបន្ទាប់ពីសម្រាកមួយថ្ងៃនៅតាមមាត់ឆ្នេរហើយនឹងជួយឱ្យអ្នកគេងលក់ស្រួល។
ខ្សាច់គឺជាសារធាតុធម្មជាតិហើយអាចបណ្តេញស្បែកដែលងាប់ចេញពីបាតជើងរបស់យើង។ ខ្សាច់ក៏អាចធ្វើឱ្យសុខភាពរបស់យើងប្រសើរឡើងនិងបន្ថយល្បឿននៃភាពចាស់នៅពេលយើងស្រូបយកអេឡិចត្រុងរបស់ផែនដីពេលដើរលើវា។ ទង្វើនៃការដាក់ជើងរបស់យើងនៅលើដីខ្សាច់ក្តៅអ៊ុនៗក៏ធ្វើឱ្យយើងមានអារម្មណ៍លំហែរ។
ការដើរលើដីឆ្នេរខ្សាច់អាចជួយឱ្យអ្នកមានរាងស្អាតព្រោះវាត្រូវការការខិតខំច្រើនក្នុងការដើរលើវាជាជាងនៅលើដីរឹង។ អ្នកក៏អាចដុតបំផ្លាញកាឡូរីបានច្រើនប្រសិនបើអ្នកដើរឬរត់លើដីខ្សាច់។
© Instagram/East News
សំឡេងនៃរលកមហាសមុទ្រនាំមកនូវអារម្មណ៍សន្តិភាពផ្លូវអារម្មណ៍ និងតុល្យភាព។ វាធ្វើអោយប្រសើរឡើងនូវកម្លាំងនិងការព្យាបាលរបស់ខួរក្បាលព្រោះវាជួយយើងឱ្យសម្រេចបាននូវសភាពសមាធិ។
ខួរក្បាលរបស់យើងមានប្រតិកម្មវិជ្ជមានចំពោះទឹកជាទូទៅ រួមទាំងសម្លេងរបស់វាផងដែរ។ វាមានសមត្ថភាពក្នុងការបង្កើនចំណេះដឹង និងការយល់ដឹងផ្ទាល់ខ្លួន ក៏ដូចជាការជាសះស្បើយនូវអារម្មណ៍ខូចចិត្ត។
© Hailey Baldwin Bieber
ការសិក្សាមួយបានបង្ហាញថាមនុស្សដែលរស់នៅមើលឃើញសមុទ្ររាល់ថ្ងៃមិនសូវមានភាពតានតឹងទេ។ យោងតាមការសិក្សានេះមានទំនាក់ទំនងរវាងសុខភាពនិងពណ៌ខៀវរបស់ទឹកសមុទ្រនិងមេឃ។ ជាទូទៅពណ៌ខៀវធ្វើឱ្យមនុស្សមានអារម្មណ៍ស្ងប់ស្ងាត់និងសម្រាក។ ឆ្នេរខ្សាច់គឺជាសេណារីយ៉ូដ៏ល្អឥតខ្ចោះសម្រាប់មនុស្សដែលកំពុងស្វែងរកភាពស្ងប់ស្ងាត់ គ្មានសម្លេងរំខាន៕
ប្រែសម្រួល៖ វីរៈ | ប្រភព៖ Brightside