របៀបដាក់ស្គីនខ្មៅនៅលើ Facebook Messenger។

កាលពីអត្ថបទមុនយើងបានប្រាប់ពី របៀបដាក់ស្គីនខ្មៅនៅលើ Facebook ក្នុងទូរសព្ទរបស់អ្នក។ នៅក្នុងអត្ថបទនេះយើងប្រាប់ពីរបៀបដាក់វាក្នុង Messenger វិញម្តង។

យើងបានដឹករួចហើយថា ការដាក់ស្គីនខ្មៅនេះដែរ គឺវាធ្វើអោយស៊ីថ្មតិចជាងមុននៅលើឧបករណ៍របស់អ្នកព្រោះការបង្ហាញភីកសែលងងឹតនៅលើអេក្រង់ LED ប្រើថាមពលតិចជាងការបង្ហាញពណ៌ស។

អ្នកខ្លះក៏យល់ថាវាមិនសូវតឹងនៅលើភ្នែក ហើយអ្នកផ្សេងៗទៀតក៏ជឿថា វាជួយកាត់បន្ថយពន្លឺពណ៌ខៀវ​​​ (reduced blue light) ដែលជួយឱ្យពួកគេគេងលក់ស្រួល បើទោះបីជាវាមិនត្រូវបានបញ្ចាក់បែបវិទ្យាសាស្ត្រក៏ដោយ។

1. បើកកម្មវិធី Facebook Messenger ក្នុងទូរសព្ទដៃរបស់អ្នក

2. ចុចលើរូប Profile របស់អ្នកដូចរូបខាងក្រោម

2

3. ជ្រើសរើសយកពាក្យ Dark Mode

3

4. ចុចលើពាក្យថា On ដើម្បីបើកជាការស្រេច

4