ការថើប បើគិតយ៉ាងខ្លីគឺជាការបញ្ជាក់ពីការស្រលាញ់ ឬការបង្ហាញអារម្មណ៍បែបរូមែនទិកទៅកាន់ដទៃគូ។ យ៉ាងណាបើស៊ីជម្រៅទៅ ទីតាំងនៃការថើបដែលដៃគូរបស់អ្នកបង្ហាញចេញមក ក៏វាមានអត្ថន័យផ្សេងពីគ្នាផងដែរ។
ក្នុងអត្ថបទនេះ Knongsrok បង្ហាញពីអត្ថន័យនៃទីតាំងថើបទាំង ១២ លើដងខ្លួនរបស់អ្នក ដែលអ្នកអាចដឹងបាន ថាបុរសម្នាក់នោះកំពុងគិតអ្វីខ្លះមកលើអ្នក៖
១២) ការថើបក្បាលឬសក់ មានន័យថាគេកំពុងមានក្តីសុខនិងរីករាយនូវអ្វីដែលគេមានជាមួយអ្នក
១១) ការថើបថ្ងាស មានន័យថាជាការបង្ហាញក្តីស្រលាញ់ចេញពីចិត្ត ហើយរមែងជាមនុស្សប្រុសស្រលាញ់មួយនឹងមួយ
១០) ការថើបត្របកភ្នែក មានន័យថា គេកំពុងងប់ងុលនឹងអ្នក ហើយរមែងកោតសរសើរអ្នក
៩) ការថើបស្លឹកត្រចៀក មានន័យថា គេកំពុងចង់លួងលោមអ្នកទៅលើរឿងអ្វីមួយ
៨) ការថើបថ្ពាល់ មានន័យថា គេផ្តល់ក្តីស្រលាញ់ ផ្តល់ក្តីសង្ឃឹមដល់អ្នក
៧) ការថើបលើខ្ទង់ច្រមុះ មានន័យថា គេបង្ហាញអារម្មណ៍យកចិត្តទុកដាក់មកលើអ្នក
៦) ការថើបខ្នងបាតដៃ មានន័យថាគេគោរពអ្នក
៥) ការថើបកញ្ចឹងក មានន័យថា គេមានអារម្មណ៍ស្រលាញ់អ្នកដូចថ្ងៃដំបូងដែលគេលួចស្រលាញ់
៤) ការថើបដៃមានន័យថា គេហាក់កំពុងលង់ស្នេហ៍អ្នក ដកចិត្តមិនបាន
៣) ការថើបបាតដៃមានន័យថា គេកំពុងចង់សុំអ្វីមួយពីអ្នក
២) ការថើបបបូរមាត់ មានន័យថា គេផ្តល់ក្តីស្រលាញ់ពេញលេញមួយមកឲ្យអ្នក
១) ការថើបលើស្មា មានន័យថាគេគិតតែពីអ្នកម្នាក់គត់ មិនថាពេលណាក៏ដោយ
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក