តាម​ក្បួន​ហុងស៊ុយ៖ អ្នក​ប្រើ​កាបូប​លុយ​ត្រូវ​ជៀស ៥ ចំណុច​នេះ បើមិនចង់ស៊យជួបបញ្ហាលុយកាក់

កាបូប​លុយ ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ដាក់​លុយ​ឬ​ឯកសារ​សំខាន់​ណា​មួយ។ ប៉ុន្តែ​តាម​ក្បួន​ហុងស៊ុយ ប្រសិន​អ្នក​ប្រើប្រាស់​វា​ខុស​របៀប ក៏​វា​ក្លាយ​ទៅ​ជា​កំហុស​នាំ​ឲ្យ​អ្នក​មិន​អាច​មានបាន ហើយ​រមែង​ជួប​បញ្ហា​លុយកាក់​ឥត​ឈប់៖

៥) ហាម​ប្រើ​កាបូប​លុយ​រហែក​ឬ​ចាស់​ពេក

0

តំណ​ចាស់​ពី​បុរាណ​បាន​ពោល​ថា ប្រសិន​អ្នក​ប្រើប្រាស់​កាបូប​លុយ​រហែក នោះ​លុយ​ដែល​រក​បាន​ទាំង​ប៉ុន្មាន​ក៏​មិន​សល់​នោះ​ដែរ។ ជាង​នេះ​កាបូប​លុយ​ដែល​រហែក​រញ៉ែ​ក៏​ពិបាក​នឹង​អូសទាញ​សំណាង​ចូល​មក​ក្នុង​ជីវិត​ដូច​គ្នា។

បែប​នេះ​កាបូប​នោះ​ចាស់​ហើយ ឬ​រហែក​ហើយ គួរ​ចំណាយ​លុយ​ប្តូរ​យក​កាបូប​ថ្មី​ដែល​សមរម្យ​មួយ ដោយ​មិន​ចាំ​បាច់​តែ​វា​មាន​តម្លៃ​ថ្លៃ​នោះ​ទេ។

៤) កាបូប​លុយ​ដែល​គ្មាន​របៀបរៀបរយ

4

វា​ប្រៀប​បាន​ដូច​ជា​ផ្ទះ​ដែល​យើង​រស់នៅ ទោះ​កន្លែង​តូច​ចង្អៀត​តែ​ស៊ីសង​លើ​យើង​ចេះ​រៀប​ចំ គឺ​យើង​អាច​រស់នៅ​បាន​ស្រួល។ កាបូប​លុយ​ក៏​ដូច​គ្នា ទោះ​មាន​លុយ​តិច​ច្រើន ចូរ​រៀប​វា​ដាក់​ឲ្យ​មាន​របៀប ដើម្បី​ស្រូប​យក​ថាមពល​ល្អ​ចូល​មក​ក្នុង​ជីវិត។

៣) ហាម​កាន់​កាបូប​គ្មាន​លុយ

2

ទោះ​មិន​មាន​លុយ​នឹង​ដុំ​ដាក់​ដូច​គ្នា តែ​យ៉ាង​ហោច​ក៏​ត្រូវ​ឲ្យ​មាន​មួយ​សន្លឹក​នៅ​ខាង​ក្នុង​ហ្នឹង​ដែរ។ ការ​ដាក់​លុយ​ឬ​របស់​សំណាង​ក្នុង​កាបូប គឺ​ជា​របស់​ទាញ​លាភ​ឲ្យ​ចូល​ក្នុង​ជីវិត។

២) កុំ​ដាក់​វិក្កយបត្រ ឬ​ក្រដាស​ស្នាម​ទូទាត់​ផ្សេងៗ

1

ហាម​ផ្តាច់​កុំ​ប្រមូល​វិក្កយបត្រ ឬ​ក្រដាស​ស្នាម​ទូទាត់ ជំពាក់​លុយ ឬ​ឲ្យ​គេ​ខ្ចី​លុយ​ផ្សេងៗ​មក​រក្សា​ទុក​ក្នុង​កាបូប​លុយ។ តាម​ក្បួន​ទម្លាប់​ដាក់​របស់​ទាំង​នេះ នឹង​នាំ​ឲ្យ​អ្នក​ជាប់​ជំពាក់​គេ​កាន់​តែ​ច្រើន ឬ​អ្នក​មិន​ធ្លាប់​ជាប់​ជំពាក់​គេ ក៏​អាច​នឹង​ធ្លាក់​ទៅ​ចំណុច​ហ្នឹង​បាន​ដែរ។

១) កុំ​ឲ្យ​កាបូប​លុយ​ទៅ​គេ

5

ទោះ​កាបូប​នោះ​ចាស់ ហើយ​មើល​ឃើញ​ថា​ថ្មី​សម្រាប់​ភ្នែក​អ្នក​ដទៃ ក៏​មិន​ត្រូវ​ផ្តល់​ទៅ​ឲ្យ​គេ​នោះ​ដែរ មិន​ថា​ជា​បងប្អូន​ឬ​សាច់ញាតិ​ជិតស្និទ្ធ​បែប​ណា​ឡើយ។ បើ​ចង់​ឲ្យ គឺ​ត្រូវ​តែ​ទិញ​ថ្មី។

វា​ពុំ​បាន​នាំ​ផល​អាក្រក់​ដល់​យើង​ទេ តែ​អ្នក​ដែល​ទទួល​កាបូប​ត​ពី​យើង​នោះ គេ​នឹង​ជួប​សំណាង​មិន​ល្អ​នៅ​ក្នុង​ជីវិត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក