ព្រោះតែមនុស្សប្រុសបែបហ្នឹងហើយ ទើបធ្វើឱ្យបាត់បង់មនុស្សស្រីដែលខ្លួនស្រឡាញ់ដោយមិនដឹងខ្លួន

ពេលដែលតាមស្រលាញ់នាងបានហើយ អ្នកក៏ថ្នាក់ថ្នមនាង ស្រលាញ់នាងដល់ឆ្អឹង ជារៀងរាល់ថ្ងៃអ្នកខលទៅនាង ផ្ញើសារទៅនាង បួនដបដងក៏មាន។ នាងនិយាយអ្វីអ្នកសុទ្ធតែចាំក្នុងចិត្តទាំងអស់ នាងចង់ញុំាអ្វី ចង់ទិញអ្វី ចង់ទៅណាអ្នកសុទ្ធតែខិតខំទៅបំពេញតាមបំណងឱ្យនាង និងទន់ភ្លន់ ស្និទ្ធស្នាលផ្គាប់ផ្គន់គ្មានកន្លែងចន្លោះឡើយ សឹងតែដល់ថ្នាក់នៅជាមួយនាង២៤ម៉ោងទៀតផង។ គ្រាដំបូងរមែងតែងអធ្យាស្រ័យដល់អ្នក ទោះជាទម្លាប់ការរស់នៅរបស់នាងមិនដូចអ្នកក៏ដោយ ក៏អ្នកប្រឹងប្រែងទៅធ្វើយ៉ាងណាសម្របនឹងអ្នកដែរ អ្វីៗគ្រប់យ៉ាងសុទ្ធតែល្អទាំងអស់។

យូរៗទៅក៏មានធុញទ្រាន់ រាល់ថ្ងៃកុំថាឡើយខលមក១០ដង ទោះម្តងក៏ខ្ជិលខលរកនាងដែរ ពេលដែលចង់ខលទៅនាង គ្រាន់តែនិយាយរឿងសាច់ការតែប៉ុណ្ណោះ ហើយពាក្យដែលផ្អែមល្អែមដែលធ្លាប់និយាយពីមុនគឺលែងមានហើយ។

ចំណែកឯការផ្ញើសារវិញកាន់តែមិនបាច់និយាយទៀត នាងផ្ញើមក១០សារ អ្នកគ្រាន់តែឆ្លើយតបនឹងនាង១សារអ្នកយល់ថាគ្រប់គ្រាន់ទៅហើយ សូម្បីតែនាងខលមករកអ្នក អ្នកសុទ្ធតែយល់ថានាងខលមកធ្វើអ្វីទៀតហើយ។ បន្ទាប់មកទៀតអ្នកចាប់ផ្តើមចាប់អារម្មណ៍ថាចំណុចខ្វះខាតរបស់នាងកាន់តែច្រើនឡើងៗ រីឯចំណុចល្អរបស់នាងជិតត្រូវបានចំណុចខ្វះខាតបិទបាំងអស់ហើយ។

0cd5cd27bca1fd041601e8f4b44aca10

អ្នកជិតទ្រាំលែងបាន ចុងក្រោយ អ្នកស្អប់នាងតែម្តង! ហើយប្រើពាក្យដោយងាយថា “បែកគ្នាចុះ” ។ ពាក្យសាមញ្ញមួយម៉ាត់អាចបញ្ចប់មនោសញ្ចេតនាដ៏ស្មុគស្មាញនេះ ឬក៏អ្នកពន្យារពេលរង់ចាំ ទម្រាំមានថ្ងៃមួយនាងទ្រាំលែងបាននូវភាពសោះអង្គើយ ឬជួនស្រលាញ់ជួនស្អប់របស់អ្នក នាងក៏ជ្រើសរើសចាកចេញដោយខ្លួនឯង ឯអ្នកវិញនៅអាចនិយាយបានថា គឺនាងជាអ្នកចាកចេញដោយខ្លួនឯងទេ អ្នកមិនបានធ្វើអ្វីខុសឡើយ។

មនុស្សប្រុសអើយ! នៅចាំបានទេអ្នកធ្លាប់និយាយថា “បងនឹងធ្វើល្អដាក់អូនបែបនេះជារៀងរហូត ស្រលាញ់អូនថ្នាក់ថ្នមអូនអស់មួយជីវិត”។ មិនមែនមកពីនាងរំខានរករឿងច្រើននោះទេ គឺតាំងដំបូង អ្វីដែលអ្នកនិយាយ និងទង្វើរបស់អ្នកធ្វើបានល្អខ្លាំងពេក ទើបធ្វើឱ្យនាងពឹងផ្អែកទៅលើអ្នក!

8980074d051d8c2c828ccc5157d78990

នៅចាំបានទេអ្នកធ្លាប់និយាយថា ៖ “មិនថាយប់ថ្មើណាទេ ពេលណាដែលអូនគេងមិនលក់អាចខលមកបងបានទូរសព្ទរបស់បងបើក២៤ម៉ោងសម្រាប់អូន”

យូរៗទៅ ពេលធ្វើការបើនាងខលមករកអ្នក ឬពេលយប់អស់កម្លាំងអ្នកចង់សម្រាក តែនាងបែរជាខលមករកអ្នក ហើយមិនដាច់អាល័យដាក់ទូរសព្ទចុះសោះ អ្នកបែរជាធុញនឹងនាង យល់ថានាងមិនដឹងអីទៅវិញ។ ចង់សួរវិញថា តើអ្នកណាទៅជាអ្នកឱ្យនាងមានទម្លាប់ខលទៅរកអ្នកគ្រប់ពេលវេលាបែបនេះទៅ?

នាងរករឿងច្រើន ដោយសារតែមានពេលខ្លះអាកប្បកិរិយារបស់អ្នកប្រែប្រួលហើយ អ្នកចាប់ផ្តើមទុកនាងចោល ឱ្យនាងយល់ថាខ្វះអារម្មណ៍សុវត្ថិភាព បណ្តាលឱ្យនាងកើតចិត្តសង្ស័យ។

មិនមែននាងមិនទុកចិត្តអ្នក មិនផ្តល់ពេលវេលាផ្ទាល់ខ្លួនដល់អ្នកទេ តែនាងស្រលាញ់អ្នក ខ្វល់ខ្វាយពីអ្នក នាងប្រើពេលវេលាទាំងអស់ទៅយកចិត្តទុកដាក់នឹងអ្នក ព្រោះការប្រែប្រួលនៃជីវភាពរបស់អ្នកសុទ្ធតែមានទាក់ទងនឹងអារម្មណ៍របស់អ្នកទាំងអស់។

F987461f58fa38525d1835af558dc1e5

ដ្បិតតែនិយាយថាស្រលាញ់របស់ថ្មី ស្អប់របស់ចាស់ គឺជាសារជាតិរបស់មនុស្សក៏ពិតមែន តែនាងមិនមែនជារបស់ទេ។ នាង គឺជាមនុស្សដែលមានមនោសញ្ចេតនាមានជីវិត មនុស្សស្រីមិនខ្លាចការសន្យារបស់អ្នកធ្វើមិនដូចអ្វីដែលអ្នកបាននិយាយទាំងស្រុងនោះទេ តែអ្វីដែលខ្លាចនោះ គឺអ្វីដែលអ្នកបានសន្យារ ហើយតែអ្នកមិនបានទៅធ្វើវាទាល់តែសោះ ចំណែកឯចុងក្រោយមិនសម្រេចឬអត់នោះគឺជារឿងផ្សេងមួយទៀត។

អ្នករវល់ អ្នកគ្មានពេលវេលា គ្មានកម្លាំងស្មារតីទៅយកចិត្តនាង អ្នកមិនដឹងទេថាពេលនេះនាងកំពុងតែគិតអ្វី? ចុះពីមុនអ្នកមិនរវល់ទេឬ? ពីមុនអ្នកបានយកពេលវេលាទាំងអស់ដើម្បីយកចិត្តនាងហើយមិនបាច់ទៅធ្វើការទេឬ? ចុះពីមុនហេតុអ្វីបានជាអ្នកសង្កេតមើលយ៉ាងល្អិតល្អន់ថានាងកំពុងគិតពីអ្វីនោះ?

8412f1fb4418ef82d1592db0090f2af7

ក្រោយមក អ្នកយល់ថាអ្នកទាំងពីរមិនសក្តិសមនឹងគ្នាទេ អ្នកមិនចង់ឱ្យនាងទៅខ្ជះខ្ជាយមនោសញ្ចេតនាទៅលើស្នេហាដែលគ្មានលទ្ធផលនោះឡើយ ចុះពីដំបូងអ្នកតាមស្រលាញ់នាងធ្វើ? អ្នកចង់ធ្វើការដកពិសោធន៍មែនទេ?

នាងបានខ្ជះខ្ជាយមនោសញ្ចេតនាអស់ច្រើនទៅហើយ។ អ្នកចាត់ទុកស្នេហាជាក្បាលរ៉ូមីណេមែនទេ ចង់បិទក៏បិទ ចង់បើកក៏បើក តាមពិតទាំងនេះសុទ្ធតែជាលេសរបស់អ្នកតែប៉ុណ្ណោះ។

សុភាពបុរសទាំងឡាយ មើលចប់ហើយសាកនឹករឭកទៅរកពេលវេលាដ៏ស្រល់បំព្រងរបស់អ្នកទាំងពីរទៅមើល នារីម្នាក់ដែលអ្នកស្រលាញ់ពីមុន ពេលនេះនាងគ្មានតម្លៃសម្រាប់ឱ្យអ្នកស្រលាញ់នាងទៀតទេឬ? កុំនិយាយថាអ្នកខ្វាក់ភ្នែកទើបស្រលាញ់នាងឱ្យសោះ ព្រោះអ្នកទេ ជាអ្នកចាប់ផ្តើមវាមុន។

399828d63e1d7d0468afea883bca0e65

ការបែកគ្នាដោយការសោកស្តាយ សូមអ្នកប្រញាប់ខិតខំតាមនាងត្រលប់មកវិញមក ហើយថ្ងៃក្រោយយកចិត្តទុកដាក់ចំពោះមនោសញ្ចេតនារបស់អ្នកទាំងពីរផង។ តាមពិតទៅអ្វីដែលមនុស្សស្រីត្រូវការគឺងាយស្រួលណាស់ គ្រាន់តែចង់បានមនុស្សប្រុសដែលស្រលាញ់នាង ស្មោះត្រង់នឹងនាងគឺគ្រប់គ្រាន់ហើយ។

បើអ្នកចង់បែកគ្នាត្រូវពិចារណាឱ្យច្បាស់ មិនមែនឱ្យតែគ្រប់មនោសញ្ចេតនាសុទ្ធតែអាចត្រូវរ៉ូវគ្នាវិញបាននោះទេ។ ពិចារណាយូរពេកក៏មិនល្អដែរ ពីព្រោះនាងអាចទ្រាំបានចំពោះភាពឯកាដែលអ្នកទុកនាងចោលមួយរយៈពេលតែប៉ុណ្ណោះ តែនាងមិនអាចល្ងង់បែបនេះមួយជីវិតឡើយ។

ទោះនាងល្ងង់យ៉ាងណា ក៏គ្រាន់តែមួយរយៈសម្រាប់ការទទួលយកនូវភាពឯកាដែលអ្នកទុកនាងចោល និងទៅជឿជាក់លើស្នេហារបស់អ្នក។ ប៉ុន្តែឱ្យតែពេលវេលាដល់ហើយ នាងនឹងចាកចេញដោយគ្មានស្ទាក់ស្ទើរអ្វីឡើយ។

D232c1071335380e665cf6fe543b8441

នៅក្នុងលោកនេះគ្មានអ្នកណាចាកចេញពីអ្នកណាហើយរស់នៅមិនបាននោះទេ។ សង្ឃឹមថាអ្នកទាំងអស់គ្នានៅក្នុងរឿងស្នេហា ចេះទៅឱបក្រសោប ស្តាយស្រណោះពេលវេលាដែលខំសាងឡើងមកជាមួយគ្នា។

បច្ចុប្បន្នម្នាក់ដែលមើលថែអ្នក យកចិត្តទុកដាក់នឹងអ្នក ជាមនុស្សស្រីដែលសុខចិត្តកំដរអ្នកដើរកាត់ព្យុះភ្លៀង បើធ្វើឱ្យនាងដើរផុតពីជីវិតរបស់អ្នកហើយ ប្រហែលជាគ្មានមនុស្សល្អបែបនេះទៀតទេ៕

ប្រភព ៖ http://love.withoutyourworld.com / ប្រែសម្រួល ៖ Mythical Bird