ជ្រើសរើស​ស្រោម​សំបុត្រ​មួយ ដើម្បី​ដឹង​ថា​តើ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​អ្វី​ដើម្បី​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ជាង​នេះ?

មិនមាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​នោះ​ទេ ហើយ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​ការ ការ​ផ្លាស់ប្តូរ​នូវ​ចំណុច​ណា​មួយ ដើម្បី​អភិវឌ្ឍ​ឲ្យ​ខ្លួន​ឯង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​មួយ។

ក្នុង​ការ​ធ្វើ​តេស្ត​នេះ យើង​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​ស្រោម​សំបុត្រ​មួយ​ក្នុង​ចំណោម ៤ ដើម្បី​ដឹង​ថា តើ​អ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​អ្វី ដើម្បី​ទទួល​បាន​ផ្លែផ្កា​ក្នុង​ជីវិត៖

ស្រោមសំបុត្រ​ទី ១

1

អ្នក​ត្រូវ​បន្ថែម​ភាព​ស្មោះត្រង់​ជាង​នេះ​បន្តិច ហើយ​ត្រូវ​ចាំ​ថា នៅ​ជាមួយ​នរណា ធ្វើ​ការ​នៅ​កន្លែង​ណា ទោះ​គេ​យ៉ាង​ម៉េច ក៏​យើង​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គេ​ជានិច្ច។ មុន​និង​ក្រោយ​គេ​គង់​តែ​បាន​ឃើញ ហើយ​បើ​កន្លែង​ហ្នឹង​មិន​ឃើញ ក៏​មាន​កន្លែង​ផ្សេង​ទៀត​គេ​ចាប់​អារម្មណ៍​ពី​គុណ​តម្លៃ​របស់​យើង​ដែរ។

ស្រោមសំបុត្រ​ទី ២

2

ចំណុច​ដែល​អ្នក​ត្រូវ​ការ​ពេល​នេះ គឺ​ផ្នែក​ហិរញ្ញវត្ថុ។ ហិរញ្ញវត្ថុ​របស់​អ្នក​មិន​ទាន់​ស្ថិត​នៅ​ចំណុច​មួយ​ដែល​ថា​អាច​គ្រប់គ្រាន់ ឬ​អស់​រស់នៅ​ស្រួល​នោះ​ទេ។ អ្នក​ត្រូវ​ខិតខំ​បន្ថែម​ទៀត​លើ​ការ​បំពេញ​កិច្ច​ការងារ ឬ​ការ​រកស៊ី​អ្វី ហើយ​កុំ​បោះបង់​ដោយ​ងាយៗ ព្រោះ​ជោគជ័យ​កាន់​តែ​នៅ​កៀក​បង្កើយ។

ស្រោមសំបុត្រ​ទី ៣

3

ផ្លាស់ប្តូរ​ការ​គិត​របស់​អ្នក ហើយ​សម្រប​ទៅ​នឹង​ការ​គិត​របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លះ។ អ្នក​ជា​មនុស្ស​មិន​សូវ​ចូលចិត្ត​អ៊ូអរ មិន​សូវ​ចូលចិត្ត​ការ​ពិភាក្សា ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា គំនិត​របស់​អ្នក​ដទៃ​ពេល​ខ្លះ ក៏​អាច​ជួយ​មក​បំពេញ​ការ​គិត​របស់​យើង​បាន​ដែរ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ផែនការណ៍​យើង​មាន​ភាព​នឹងន​ថែម​ទៀត។

ស្រោមសំបុត្រ​ទី ៤

5

អ្នក​ត្រូវ​ផ្លាស់ប្តូរ​កិច្ច​ប្រាស្រ័យ​ទាក់ទង​ទាំង​ក្នុង​ទំនាក់ទំនង​ទូទៅ ឬ​ការ​ទាក់ទង​បែប​អាជីវកម្ម នោះ​ហើយ​នឹង​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ធំ​ជាង​នេះ។ កុំ​ធ្វើ​ការ​វិនិច្ឆ័យ ឬ​កាត់សេចក្តី​លើ​នរណា​ម្នាក់​ដោយ​លឿន​ពេក ចូរ​លម្អិត​ពី​គេ​បន្តិច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក