« ក្រែងមានឈ្មោះខ្ញុំ » តុក្កតាបង្កេីតថ្មីស្នាដៃកូនខ្មែរមួយក្រុម ក្នុងការចែករំលែកក្ដីស្រលាញ់ និងការឱ្យតម្លៃទៅលេីសិល្បៈ សារភ្ជាប់នឹងវប្បធម៌ជាតិ

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការល្បីតៗគ្នា នូវការដាក់ឈ្មោះខ្លួនឯងលើរូបតុក្កតាខ្ជូតៗជាច្រើនប្រភេទដែលច្នៃជាឈុតបុរាណខុសៗគ្នា តែយ៉ាងណាមិញរូបទាំងនេះមានការយល់ច្រលំថាជាឈុតបុរាណខ្មែរ តែវាមិនមែនជាឈុតបុរាណខ្មែរឡើយ ដោយរូបទាំងនេះការពិតជារូបរបស់ប្រទេសថៃជិតខាងតែប៉ុណ្ណោះ។

ដោយហេតុមិនចង់ឱ្យប្រជាជនខ្មែរប្រើប្រាស់រូបភាពរបស់ជនបរទេស និងបញ្ឈប់ការយល់ច្រលំវប្បធម៌បែបនេះទៀតនោះ​ ពេលនេះមានកូនខ្មែរមួយក្រុមមានសមាជិកប្រមាណជា៨រូប ដោយមានគំនិតផ្តួចផ្តើមពី លោក គីម ពៅមិថុនា ដែលគ្រប់គ្នាស្គាល់ថាជា Designer ដ៏ល្បីនៅក្នុងកែច្នៃរូបភាពបែបសិល្បៈដ៏សម្បូរបែប បានចេញមកបង្កើត Artwork Original ជារបស់ខ្មែរ ស្នាដៃកូនខ្មែរ វប្បធម៌ខ្មែរពិតៗតែម្តង ដើម្បីឱ្យប្រជាជនខ្មែរប្រើប្រាស់បានដោយសេរី និងមិនស្វែងរកប្រាក់កម្រៃឡើយ។

138369326_1802823539880523_2823212591971176378_n

173275248_1174357306326418_4653910011876009674_n

ដោយសមាសភាពនៃក្រុមផលិតមានរួមដូចជា ៖

-គីម ពៅមិថុនា

-មករា

-ដែន

-បុរី

-ម៉េងឡុង

-ដេវីទ

-បុត្រ

- Benny

នេះបើតាមរយៈការបកស្រាយកម្អិតពី លោក គីម ពៅមិថុនា បានឱ្យដឹងថា រូបភាព Artwork Album ទាំងនេះមានឈ្មោះថា « ក្រែងមានឈ្មោះខ្ញុំ » គឺជា Artwork Album មួយថ្មីដែលបង្កេីតក្នុងការចែករំលែកក្ដីស្រលាញ់ និងការអោយតម្លៃទៅលេីសិល្បៈនៃការគូរគំនូរ Digital សារភ្ជាប់និឹងវប្បធម៌ជាតិ  ហើយ Artwork Ep.1 ដែលបានចេញបេីកឆាក គឺ Version បុរសទាំងអស់ក្នុងឈុត ៥ផ្សេងៗគ្នា រួមមានដូចជា៖

- ល្ខោនស្បែកធំ

- ល្ខោនខោល ហនុមាន

- ល្ខោនខោល យក្សា

- ល្ខោនបាសាក់ខ្មែរ

- សិល្បៈចាបុីដងវែង ។

ចំណែកឯ Ep2 គឺជាឈុតប្រពៃណីសំលៀកបំពាក់របស់ នារីៗម្ដង ចំនួន១០ឈុតផ្សេងៗគ្នាក្នុងសម័យកាលខុសៗគ្នា។

បន្ថែមពីនោះ ការបង្កេីត «ក្រែងមានឈ្មោះខ្ញុំ» គឺចង់ឱ្យប្រជាជនយេីងចែករំលែក រូបតុក្កតាខ្មែរយេីង ជៀសវាងការប្រេីប្រាស់ឈុតតុក្កតា របស់ប្រទេសជិតខាង នាំអោយមានកំហុសនឹកស្មានមិនដល់ និងជាការចូលរួមថែរក្សា វប្បធម៌ អរិយធម៌ខ្មែរដ៏ល្អថ្លៃថ្លានេះ ឱ្យបានយូរអង្វែង និងដកជាប់ក្នុងចិត្តអ្នកទាំងអស់គ្នារហូត។

-ចុចទីនេះដើម្បីមើលArtwork Ep.1 Version បុរសទាំងអស់ក្នុងឈុត ៥ផ្សេងៗគ្នា

https://www.facebook.com/Junerartwork/posts/1173553889740093

174559981_1173552156406933_3550114705193265268_n

-ចុចទីនេះដើម្បីមើលArtwork Ep. ២ Version នារីទាំងអស់ក្នុងឈុត ១០ផ្សេងៗគ្នា

https://www.facebook.com/Junerartwork/posts/1174357632993052

173552359_1174356099659872_5757284032996481887_n

Artist : Kim Povmithona

អត្ថបទ៖ ក្នុងស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: