ស្រឡាញ់គ្នាបែបចាស់ទុំ ព្រោះយើងមិនមានពេលច្រើន ដើម្បីលេងល្បែងស្នេហានោះឡើយ

ចង់ផ្ញើជូនសម្រាប់អ្នកដែលមានស្នេហា ហើយតែងតែកើតចិត្តប្រចណ្ឌ ប្រកាន់ សង្ស័យលើដៃគូ ... ការប្រចណ្ឌ ហួងហែង វាបង្ហាញពីសេចក្ដីស្រឡាញ់ក៏ពិតមែន តែបើការប្រចណ្ឌនោះវាហួសព្រំដែន វានឹងធ្វើឱ្យម្ខាងទៀត បែរជាអស់ចិត្តស្រឡាញ់ទៅវិញ!

- មនុស្សពីរនាក់ ទោះស្រឡាញ់គ្នាខ្លាំងយ៉ាងណា ក៏នៅតែចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះដែរ ...

- ការដែលមិនឱ្យដឹងពី Password Facebook មិនមែនមានន័យថា មានរឿងលាក់បាំងគ្នាទេ!

- ឃើញគេ Online ហើយ Chat ទៅ គេមិនបានតបភ្លាមៗ មិនមែនគេកំពុងChatជាមួយអ្នកផ្សេងឡើយ!

- ឃើញគេនិយាយជាមួយអ្នកផ្សេង ក៏មិនមែនគេលួចក្បត់ ទៅញ៉ែញ៉ងអ្នកណាទេ!

0b77eb34587d975024856e299bad548b

បើយើងគិតតែសង្ស័យដៃគូ នឹងនាំឱ្យមានរឿងជាច្រើនកើតឡើង នាំឱ្យឈ្លោះទាស់គ្នា ស្នេហា ក៏គ្មានស្នាមញញឹមនិងក្ដីសុខដែរ!

ការចាប់ផ្ដើមស្នេហា គឺត្រូវតែមានការជឿជាក់ និងទុកចិត្តលើគ្នា តែបើយើងមិនទុកចិត្តដៃគូ ក៏ស្មើនឹងយើង មិនទុកចិត្តលើការសម្រេចចិត្តខ្លួនឯងដែរហើយ!

បើចង់ស្រឡាញ់គ្នាឱ្យបានយូរ ចូរស្រឡាញ់គ្នាបែបចាស់ទុំ កុំស្រឡាញ់ដូចកូនក្មេង កុំស្រឡាញ់តាមតែអារម្មណ៍មួយឆាវអី ស្នេហាបែបចាស់ទុំ ត្រូវដឹង និងយល់អំពីគ្នាឱ្យបានច្បាស់លាស់ ចៀសពីការឈ្លោះ ពេលមានបញ្ហា ត្រូវព្យាយាមដោះស្រាយ កុំចេះតែឡូឡា បង្កបញ្ហាតូចឱ្យក្លាយជារឿងធំឱ្យសោះ។

D055049eb2e79e4d841ecc79db71411d

មនុស្សពីរនាក់ស្រឡាញ់គ្នា ចូររៀនជឿជាក់គ្នាឱ្យបានច្រើន សាងស្នេហាមួយយូរអង្វែង មិនមែនមួយគ្រា ហើយក៏បោះបង់គ្នាចោលនោះទេ អាយុច្រើនហើយ កុំចំណាយពេលសាងស្នេហាម្ដងហើយម្ដងទៀត ប្ដូរដៃគូរហូតអី យើងមិនមានពេលច្រើន ដើម្បីសាងស្នេហាបែបហ្នឹងនោះឡើយ៕

F7cd7fab5ff626062fe3023efc2a5ec2

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: