កម្ពុជាពិសេស និងអស្ចារ្យមែន រហូតជនជាតិបរទេសទាំងក្រុមគ្រួសារ ស្នើសុំទៅអាជ្ញាធរ និងថ្នាក់ដឹកនាំ ឱ្យផ្តល់សញ្ជាតិខ្មែរពេញសិទ្ធ

ថ្មីៗនេះជនជាតិបរទេសមួយរូប រួមទាំងក្រុមគ្រួសារ បានបញ្ចេញរូបភាពស្លៀកពាក់ជាខ្មែរបុរាណ ថែមទាំងបានបញ្ចេញសំណេរយ៉ាងវែងអន្លាយផងដែរថា លោកពិតជាមានបំណងចង់ទទួលបានសញ្ជាតិខ្មែរខ្លាំងណាស់។

ដោយជនបរទេសមួយរូបនេះមានឈ្មោះថា  យូរ៉ាយ​ (Uriah Lyford ) ដែលកន្លងមកជនជាតិ​អាមេរិកកាំង​រូបនេះ តែងតែ​ ស្រឡាញ់គាំទ្រ​ វប្បធម៌ខ្មែរ​ ចេះសរសេរអក្សរខ្មែរយ៉ាងស្ទាត់ជំនាញ​ និងចូលរួមក្នុង​ សកម្មភាពសង្គមជាច្រេីននៅកម្ពុជា។

169936075_10157738712932111_8359251317973076530_n

172074441_10157738709742111_4899164240972607304_n

តាមរយៈគណនីហ្វេសប៊ុក Uriah Lyford បានឱ្យដឹងថា៖ « សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ! 🇰🇭🥰 សូមប្រសិទ្ធិពរ បវរសួស្តី ជ័យសុភមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ដល់បងប្អូនទាំងអស់ ជាពិសេស ជៀសផុតពីមេរោគចង្រៃកូវីដ ១៩ (COVID-19) ក្នុងឱកាសចូលឆ្នាំថ្មីនេះ គ្រួសារខ្ញ៉ំមានបំណងប្រាថ្នាពិសេសមួយ ពេលថ្មីៗនេះពុកម៉ែក្មេកខ្ញុំបានមកលេងពួកយើងនៅទីក្រុងប៉ោយប៉ែត យើងបាននិយាយអំពីអនាគតក្នុងគោលបំណងចង់ឲ្យពួកគាត់ទាំង២រស់នៅស្រុកខ្មែរដើម្បីឲ្យខ្ញុំនិង ប្រពន្ធបានបំពេញតួនាទីជាកូនជួយមើលថែគាត់។ ពុកម៉ែខ្ញុំ បានប្រាប់ខ្ញុំថា ប្រសិនបើគាត់អាចក្លាយជាពលរដ្ឋខ្មែរពេញសិទ្ធិទទួល បានសញ្ជាតិខ្មែរ គាត់រីករាយនឹងចំណាយជីវិតចុងក្រោយរបស់គាត់នៅលើទឹកដីខ្មែរ ខ្ញុំបានឆ្លើយថា ខ្ញុំនឹងស្នើសុំទៅអជ្ញាធរ និងថ្នាក់ដឹកនាំ ក្រែងលោកអាចអនុញ្ញាតឲ្យយើងចូលសញ្ជាតិខ្មែរមួយគ្រួសារតែម្ដង។ ទោះជាយ៉ាងណាក៏ដោយក៏ គ្រួសារខ្ញុំ ពិតជាស្រឡាញ់ បងប្អូនខ្មែរពេញបេះដូង ស្រឡាញ់ប្រពៃណីខ្មែរ ហើយនឹងចង់រស់នៅប្រទេសមួយនេះអស់មួយជីវិត❤️🙏🇰🇭បើគាំទ្រសូមជួយ like & share ផង ☺️ ក្រែងលោសម្ដេចពុកឃើញ 😁🙏🙏🙏🙏»។

Screen Shot 2021 04 15 At 3.51.08 PM

171515401_10157738709302111_4073233074709423102_n

យើងខ្ញុំក៏សូមសាទរ​ និងសំណូមពរដល់​ អង្គព្រះមហាក្សត្រ​ជីវិតតម្កល់លេីត្បូង​ នរោត្តម​ សីហមុនី​ សម្ដេចពុក​ ហ៊ុន​ សែន​ មគ្គុទ្ទេសក៍​នៃកម្ពុជា​ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ មេត្តាពិចារណាដល់សំណូមពរ​ របស់ក្រុមគ្រួសារ​ជនជាតិអាមេរិកកាំង​ លោក​ យូរ៉ាយ ៕

171317907_10157738709277111_9026126295064337642_n