ដូចយើងដឹងហើយថា រទេះគោ គឺជាយានជំនិះបែបបុរាណរបស់ខ្មែរយើងជាយូរលង់ណាស់មកហើយតាំងពីសម័យមិនទាន់ជឿនលឿន ហើយសូម្បីតែបច្ចុប្បន្ននេះ រទេះគោនៅតែប្រើប្រាស់សម្រាប់អ្នកនៅស្រុកស្រែចំការ។
យ៉ាងណាមិញ ពិតជាប្លែកអារម្មណមែន ពេលនេះនៅក្នុងខេត្តសៀមរាបមានការកែច្នៃរទេះគោធម្មតា ទៅច្នៃជិះធាក់ដូចកង់ និងជិះដូចម៉ូតូ ថែមទាំងបានដាក់ឈ្មោះវាថា « អាតេសកូ (ATesKO) » ទៀតផង ព្រោះលែងប្រើប្រាស់សត្វគោសំរាប់អូសទាញរទេះទៀតហើយ។
ដោយរទេះគោកែច្នៃ មានឈ្មោះថា « អាតេសកូ (ATesKO) » មានដំណើរការនៅក្នុងខេត្តសៀមរាប ដោយលោកអ្នកអាចសាកល្បងជិះ អាតេសកូ ទំនើបនេះបាន ដោយទំនាក់ទំនងមកកាន់ តា អាតេសកូ (TA ATesKO) តាមរយៈលេខទូរស័ព្ទ (012/010) 88 00 95 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Dai Kou Chivit Angkor