ជាទូទៅក្មេងដែលមានអាយុត្រឹម ១-២ ឆ្នាំ គឺមិនងាយនឹងបង្ហាញនូវសញ្ញាអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទេ ក្មេងខ្លះមិនចេះទាំងនិយាយថែមទៀត។
យ៉ាងណាសម្រាប់អ្នកជាអាណាព្យាបាល ចូរសាកល្បងសង្កេតមើល ប្រសិនកូនរបស់អ្នកនៅចន្លោះអាយុខាងលើ ហើយបង្ហាញចេញនូវសញ្ញា ៥ នេះ គឺមានន័យច្បាស់ថា ពួកគេជាក្មេងឈ្លាសវៃ ហើយមាន IQ ខ្ពស់៖
៥) មានក្បាលធំ
ក្មេងដែលមានក្បាលធំ តាំងពីនៅតូចនោះសម្គាល់ច្បាស់ណាស់ ថាពួកគេជាក្មេងឈ្លាសវៃ។ ប្រសិនឈានដល់វ័យសិក្សា ពួកគេរមែងមានការចងចាំល្អ និងអាចយកបានពិន្ទុល្អថែមទៀត។
៤) មានទម្ងន់នឹងន
ក្មេងដែលមិនឡើងទម្ងន់លឿន ហើយមិនស្រកទម្ងន់លឿន ក៏ជាក្មេងដែលមាន IQ ខ្ពស់ដែរ ជាងនេះសុខភាពរបស់ពួកគេក៏ល្អដូចគ្នា។
៣) ចេះបង្ហាញពីអារម្មណ៍
ត្រឹមអាយុ ១ ឆ្នាំ ក្មេងខ្លះមិនទាន់ចេះនិយាយគឺត្រូវហើយ តែបើពួកគេចេះបង្ហាញអារម្មណ៍បែបសប្បាយរីករាយ ខឹង ឬយំ នោះក៏ជាសញ្ញាល្អដែរ។
២) ក្មេងដែលតែងតែសើច
ក្មេងមិនចេះតែសើចនោះទេ តែបើពួកគេទម្លាប់ចេះញញឹមច្រើន សើចច្រើន នោះជាការភ្ជាប់ទំនាក់ទំនងដ៏ល្អទៅថ្ងៃខាងមុខ។
១) ក្មេងដែលចេះនិយាយបានលឿន
ក្មេងឈ្លាសវៃគឺចាប់បានភាសាលឿនណាស់ មិនថាភាសាអ្វីក៏ដោយ បើពួកគេចេះនិយាយមួយម៉ាត់ៗ អ្នកជាអាណាព្យាបាលគួរតែបង្រៀនពួកគេបន្ថែមទៀត ហើយក្មេងទាំងនេះឆាប់រៀនសូត្រយល់ដឹងលឿនណាស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក