គេថានៅពេលដែលស្ថិតក្នុងទំនាក់ទំនងស្នេហា វាអាចធ្វើឲ្យមនុស្សចេះមានការផ្លាស់ប្តូរ ឬកែប្រែដើម្បីសម្របទៅតាមដៃគូ តាមដែលអាចធ្វើទៅបាន។ យ៉ាងណាមិនសុទ្ធតែគ្រប់រឿងនោះទេ ហើយជាពិសេសគឺស្រីៗ កុំដើម្បីតែគេ ហ៊ានលះបង់គ្រប់យ៉ាងដែលជាខ្លួនឯង។
តាមការសម្គាល់ ៥ ចំណុចនេះ មិនងាយមានស្រីៗណាផ្លាស់ប្តូរឡើយ ហើយសម្រាប់នារីដែលបានអាន ក៏មិនគួរផ្លាស់ប្ដូរដែរ បើទោះបីជានាងបានជួបបុរសនោះ គេជាមនុស្សល្អ គេជាអ្នកមានឬសង្ហារបែបណាក៏ដោយ៖
៥) ភាពជាខ្លួនឯង
អត់ធ្មត់នឹងគ្រប់យ៉ាងបាន តែភាពជាខ្លួនឯង អត្តចរិតខ្លួនឯងពីកំណើតមកបែបណា គឺមិនអាចផ្លាស់ប្តូរបានដោយងាយឡើយ។ ពេលខ្លះមិនអាចដើម្បីឲ្យគេឈ្នះ ឲ្យគេអស់ចិត្ត ហើយយើងធ្វើចាញ់គ្រប់រឿងនោះទេ ដោយយល់ថាវាមានទៅមានមក តែក៏គួរមានពេលវេលាដែរ។
៤) គ្រួសារ
ជីវិតមនុស្សដូចជាមេឃធាងដើមឈើមួយអ៊ីចឹង បើចង់កាត់ផ្តាច់ឲ្យនាងចេញពីឫសគល់មួយនោះ ប្រៀបនឹងផ្តាច់នាងឲ្យសល់តែរូបរាង ហើយគ្មានអ្វីដែលជាធម្មជាតិទាល់តែសោះ។
ទោះខាងប្រុសគេល្អប៉ុណ្ណា គេអាចឲ្យជីវិតយើងរស់ស្រួលប៉ុណ្ណា ក៏យើងមិនគួរបំភ្លេចម្តាយឪពុក ឬបងប្អូនក្នុងគ្រួសារបង្កើតរបស់យើងនោះដែរ។
៣) មិត្តភាព
បុរសខ្លះហាមប្រពន្ធខ្លួនឯងមិនចង់ឲ្យមានមិត្តច្រើន មិនចង់ឲ្យមានទំនាក់ទំនងនៅខាងក្រៅ។ ស្តាប់ទៅដូចជាដាក់គំនាបពេកហើយ ជីវិតគូពេលខ្លះក៏ត្រូវការចន្លោះខ្លះដែរ។ អ្នកត្រូវចាំថា គេគ្មានសិទ្ធអ្វីមកហាមឃាត់យើងទាំងចំណុចហ្នឹងទៀតនោះទេ លើកលែងតែមនុស្សដែលយើងរាប់អាននោះជាមនុស្សមិនល្អ ឬសម្លឹងឃើញតែប្រយោជន៍ពីយើង។
២) សីលធម៌
ពេលខ្លះខ្លួនឯងជាមនុស្សប្រកាន់ខ្ជាប់សីលធម៌ក្នុងខ្លួនហើយ លុះដល់បានបុរសជាស្វាមីចរិតក្រអឺតក្រទម គេក៏ព្យាយាមទាញយើងឲ្យទៅជាបែបនោះដែរ។ ជឿថាក្នុងជីវិតគ្រួសារឬជីវិតគូខ្លះ ពិតជាមាន ប្តីចរិតមិនគួរឲ្យគោរព តែភរិយាមិនចោលនោះទេ ចរិតប្រកបដោយក្រមសីលធម៌របស់នាងទៅកាន់មនុស្សជុំវិញខ្លួន។
១) ភាពរីករាយ
ភាពរីករាយក្នុងជីវិត មិនសំដៅតែការរីករាយជាមួយគ្រួសារ ឬមនុស្សដែលយើងស្រលាញ់នោះទេ។ ក្រៅពីនេះក៏គួរតែទទួលបានស្នាមញញឹម និងការរាប់អានពីមនុស្សជុំវិញខ្លួនផងដែរ។ បើបុរសនោះគេឲ្យតម្លៃ គេស្រលាញ់យើងពិតមែន គេប្រាកដជាបើកចិត្តឲ្យទូលាយខ្លះហើយ ក្នុងការផ្តល់ឲ្យយើងនៅភាពរីករាយជាមួយមនុស្សខាងក្រៅខ្លះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក