ចំណុច​ទាក់ទាញ ៣ នេះ​បើ​មនុស្ស​ស្រី​ណា​មាន ធានា​ថា​បុរស​ណា​ក៏​ប្រាថ្នា​ចង់​បាន​ជា​គូ​

មនុស្ស​ប្រុស​ការ​ដែល​ចង់​យក​បាន​មនុស្ស​ស្រី​ម្នាក់​ជា​គូ គឺ​ពួក​គេ​ជឿ​ថា នៅ​ពេល​ដែល​លំបាក​បំផុត​គឺ​នឹង​តែងតែ​មាន​វត្តមាន​របស់​នាង ជួយ​ឲ្យ​អារម្មណ៍​ធូរស្បើយ ផ្ទុយ​ទៅ​វិញ​គ្មាន​បុរស​ណា​ដែល​ចង់​បាន​នារី​ដែល​ចូលចិត្ត​បង្ក​បញ្ហា យក​មក​បន្ថែម​ភាព​ញាំញី​ដល់​ជីវិត​របស់​ពួកគេ​ឡើយ។

ខាង​ក្រោម​យើង​បង្ហាញ​ពី​ចំណុច​ទាក់ទាញ​ធំ​បំផុត ៣ ដែល​បុរស​ចង់​បាន​ពី​នារីៗ​ជា​គូស្នេហ៍​បំផុត៖

៣) ស្រ្តី​មាន​ភាព​ជឿជាក់

9c32fa59942e74371011a8dd917df0bd

គ្មាន​នរណា​ចង់​បាន​មនុស្ស​ស្រី​ទន់ខ្សោយ​យក​មក​ជា​គូ​នោះ​ទេ ដោយ​បុរស​តែង​ចង់​នារី​ម្នាក់​នោះ ជា​ស្រ្តី​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​មើល​ទៅ​នាំ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​ទំនុក​ចិត្ត​ពេល​បាន​នៅ​ក្បែរ។

ជាង​នេះ​នៅ​ពេល​មនុស្ស​ស្រី​នោះ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ហើយ នាង​នឹង​តែង​ដឹង​អំពី​វិធី​លើក​ទឹក​ចិត្ត​ទៅ​កាន់​បុរស​ជា​ដៃគូ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ពេល​ខ្លះ​រហូត​អាច​និយាយ​បាន​ថា ប្រភេទ​មនុស្ស​ស្រី​បែប​នេះ គឺ​គេ​មិន​ផ្តោត​លើ​សម្រស់​ជា​ធំ ឬ​រូបរាងកាយ​ខាង​ក្រៅ​នោះ​ឡើយ ព្រោះ​ទំនុកចិត្ត​គឺ​អាច​យក​ឈ្នះ​ចំណុច​ទាំង​នោះ​បាន​ហើយ។

២) ស្រ្តី​ដែល​ចេះ​លេងសើច

40fc93dff87e162ae12e2e41b44b6337

យល់​ថា​មនុស្ស​ស្រី​ក៏​មាន​ការងារ​ច្រើន​ដូច​ជា​មនុស្ស​ប្រុស​ដែរ ប៉ុន្តែ​បើ​ស៊ី​ជម្រៅ​ទៅ បុរស​រមែង​ទទួល​រង​សម្ពាធ​ឬ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ជាង។ បែប​ហ្នឹង​ហើយ​បើ​បាន​ស្រ្តី​ជា​ដៃ​គូ​ដែល​មាន​ចរិត​ក្រមិចក្រមើម​បន្តិច ចេះ​លេងសើច​បន្តិច គឺ​នាំ​ឲ្យ​ជីវិត​របស់​ពួក​គេ​មាន​ភាព​ស្រស់ស្រាយ ហើយ​ទោះ​ជួប​បញ្ហា​អ្វី​ក៏​រមែង​រក​ផ្លូវ​ដោះស្រាយ​ចេញ​បាន​ដែរ។

ជាង​នេះ​ប្រភេទ​មនុស្ស​ស្រី​បែប​នេះ រមែង​តែ​ជា​មនុស្ស​សុទិដ្ឋិនិយម​ដែល​គិត​វិជ្ជមាន​ជា​ធំ បែប​ហ្នឹង​ក្រៅ​ពី​ផ្តល់​ក្តី​ស្រលាញ់ នាង​ក៏​អាច​ដើរ​តួ​ជា​មនុស្ស​ជិតស្និទ្ធ​បន្ថែម​ភាព​រីករាយ​ និង​ស្នាម​ញញឹម​ទៅ​កាន់​បុរស​ជា​ដៃគូ​បាន​ដូច​គ្នា។

១) ​ស្រ្តី​ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ

Vv

ការ​សិក្សា​បច្ចុប្បន្ន​ស្រ្តី​ក៏​ទទួល​បាន​ចំណេះដឹង​ជ្រៅជ្រះ​មិន​ចាញ់​បុរស​នោះ​ដែរ បែប​ហ្នឹង​ហើយ​ការ​រក​គ្នា​ជា​គូ គឺ​គេ​ផ្តោត​លើ​ចំណុច​ហ្នឹង​ដូច​គ្នា។

ជាមួយ​មនុស្ស​ស្រ្តី​ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ នាង​ក៏​ទទួល​បាន​ការ​អប់រំ​ផ្លូវ​ចិត្ត​បាន​ល្អ​ច្រើន នាង​ដឹង​ពី​កាលៈទេសៈ​ណា​ត្រូវ​អត់ធ្មត់ កាលៈទេសៈ​ណា​ត្រូវ​និយាយ​នឹង​មុខ ដោយ​មិន​ចេះ​តែ​ស្រែក ចេះ​តែ​ខឹង​ខុស​រឿង​នោះ​ទេ។ មនុស្ស​ស្រី​បែប​ហ្នឹង គឺ​បុរស​ជា​ច្រើន​ចូលចិត្ត​និង​ចង់​នៅ​ក្បែរ​បំផុត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក