មានរបស់សាមញ្ញ ៥ នៅជុំវិញខ្លួនរបស់អ្នក ដែលអ្នកខ្លះមានប្រើប្រាស់វាជាប្រចាំ ហើយតាមរយៈក្លិននិងផ្សែងរបស់វាដែលយើងបានស្រូបចូលមកក្នុងខ្លួន ក៏ងាយនឹងបណ្ដាលឲ្យយើងកើតជំងឺមហារីក និងជំងឺមួយចំនួន។ បែបនេះយើងគួរតែជៀសវាង ហើយប្រើប្រាស់នៅបរិមាណសមរម្យមួយបានហើយ៖
៥) ក្រមួនក្រអូប
ដោយសារតែបរិយាកាសជុំវិញយើងមិនអំណោយផល ឬដោយសារក្លិនមិនល្អជះចេញពីបរិវេណណាមួយ នាំឲ្យមនុស្សជាច្រើនជ្រើសរើសការដាក់នូវក្រមួនក្រអូបខាងក្នុងរថយន្ត ឬក្នុងបន្ទប់។
យ៉ាងណាក្រៅពីផលចំណេញនៃក្លិនក្រអូបរបស់វា វាក៏អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពយើងផងដែរ នោះក៏ដោយសារតែសារធាតុដែលមានក្នុងក្រមួនដូចជា អាល់អ៊ីដ្រូហ្សែន អាសេតូន សេតុល ដែលជាធាតុបង្កើតឲ្យមានក្លិនក្រអូប យើងបានស្រូបយកវាក្នុងកម្រិតមួយច្រើនពេក បែបនេះអាចនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ហើយឈានឲ្យកើតមានជំងឺផ្លូវដង្ហើមថែមទៀត។ ការព្រមានពីអ្នកជំនាញនៅសហរដ្ឋអាមេរិកបាននិយាយថា ការស្រូបយកក្លិនទាំងនេះជាប្រចាំអាចនាំឲ្យមុខងាររបស់សួតមានការចុះថយ ៤ ភាគរយ។
៤) សៀវភៅនិងលុយ
មនុស្សមួយចំនួនញៀននឹងក្លិនសៀវភៅ ក្លិនលុយ តិចថាអត់ជឿ? ភាគច្រើននៅពេលអ្នកទិញសៀវភៅមកថ្មី ឬក្រដាសលុយថ្មីៗ វានឹងមានក្លិនម្យ៉ាងដែលប្លែកពីរបស់ដែលយើងប្រើប្រាស់យូរហើយ តែក្លិននោះតាមការស្រាវជ្រាវគឺមានបង្កប់នូវសារធាតុគីមីច្រើនណាស់ ហើយមានកំហាប់ពុលខ្ពស់។
របស់ទាំងនេះគួរតែត្រូវដាក់ឲ្យឆ្ងាយពីកុមារ ព្រោះកំឡុងពេលអភិវឌ្ឍរាងកាយប្រសិនពួកគេស្រូបយកក្លិនទាំងនោះច្រើន អាចនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។
៣) ផ្សែងធូប
មិនថាតែធូបក្រអូប ឬធូបធម្មតា ផ្សែងរបស់វាដែលភាយចេញមក គឺមានផ្ទុកនូវឧស្ម័នប៉ូលែន ដែលអាចបង្កគ្រោះថ្នាក់ដល់ថ្លើម សួត និងប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស។
២) ក្រដាសបង្គន់ដែលមានក្លិនក្រអូប
អ្នកធ្លាប់ជួបទេនៅតាមបង្គន់សាធារណៈ ឬឯកជនណាមួយ គេមានដាក់ក្រដាសនៅខាងក្នុងនោះ ហើយមានក្លិនក្រអូបដូចទឹកអប់។
ក្លិននេះគឺអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សជាពិសេសគឺចំពោះស្រ្តី ដោយនៅពេលអ្នកប្រើប្រាស់ក្រដាសប្រភេទទៅប៉ះនៅប្រដាប់បន្តពូជ អាចបណ្តាលឲ្យអ្នករលាកស្បែក ឬអាឡែរហ្សី ហើយក្នុងរយៈពេលវែងក៏បណ្តាលឲ្យកើតទៅជាជំងឺមហារីកមាត់ស្បូន។
១) គ្រាប់បណ្តេញសត្វល្អិត
នៅតាម Mart ឬផ្សារទំនើបនឹងឃើញមានលក់ហើយ នៅគ្រាប់រាងដូចបាល់មានពណ៌ស ឬពណ៌ចម្រុះដែលគេទុកដាក់បណ្តេញសត្វល្អិតនៅក្នុងផ្ទះ។ ជាពិសេសគឺសត្វកន្លាត ពេលទទួលក្លិននោះហើយ ពួកវានឹងមិនចូលមកតំបន់នោះទេ។
យ៉ាងណាក្លិននេះគឺជះផលអវិជ្ជមានខ្លាំងណាស់ដល់រាងកាយ ជាពិសេសគឺប្រព័ន្ធប្រសាទរបស់យើង។ ម្យ៉ាងទៀតក្លិនគីមីនោះ ក៏អាចបណ្តាលឲ្យទារកស្លាប់ភ្លាមៗ សម្រាប់ក្មេងដែលទើបនឹងកើត ឬក៏អាចកើតជំងឺមហារីកណាមួយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក