ពិតជាអស្ចារ្យណាស់ ថ្មីៗនេះរូបភាពនៃក្រសួងដែនដី ជាច្រើនសន្លឹកបានចែកចេញពេញបណ្តាញសង្គមថាមានភាពស្រស់ស្អាតខ្លាំងតាមរចនាបទខ្មែរមិនចាញ់អគារក្បាច់ប្រទេសជិតខាងនោះទេ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាងសង់ជិតរួចជាស្ថាពរហើយ ដែលមើលរូបរាងទាំងខាងក្រៅ និងខាងក្នុងមើលទៅទាក់ទាញខ្លាំង ពិសេសគឺក្បូរក្បាច់រចនារបៀបខ្មែរមើលទៅអស្ចារ្យស្កឹមស្កៃតែម្តង ដោយមានទីតាំងជិតហ្គ្រេនភ្នំពេញ ខណ្ឌសែនសុខ។
ដោយក្រសួងនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់តាំពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មកម្លេះ លើផ្ទៃដី៣ហិកតា។ ដោយសមិទ្ធផលថ្មីនេះនឹង មានទំហំ ៥ម៉ឺនម៉ែត្រការ៉េ កម្ពស់៥ជាន់ ហើយបែងចែកជាពីរផ្នែក គឺអគារទីស្ដីការក្រសួង និងមន្ទីរពិសោធន៍៕
ប្រភពរូបភាព៖ Jet Li Niroth