ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែនពេញបណ្តាញសង្គមចិន ក្រោយរឿងពិតមួយបានកើតឡើងថា នៅក្នុងកម្មវិធីមង្គការមួយកន្លែងដែលជាពិធីមង្គលការកូនប្រុសរបស់ខ្លួនម្តាយខាងប្រុស បែរជារកឃើញថាកូនប្រសាស្រីខ្លួនជាកូនបង្កើតរបស់ខ្លួនដែលបានបាត់អស់រយៈពេលជាយូរមកហើយ។
រឿងហេតុនេះបានកើតឡើងនៅក្នុងខេត្តចូចូវ ប្រទេសចិន ដោយក្នុងពេលដែលមានពិធីមង្គលការកំពុងប្រារព្ធឡើង ស្របពេលកូនក្រមុំកំពុងដើរមកពិធីមង្គលការ ម្តាយកូនប្រុសចៃដន្យបានឃើញស្នាមដៅលើដៃកូនប្រសារស្រី មើលទៅស្រដៀងកូនស្រីបង្កើតខ្លួនដែលបាត់ទៅកាលនៅតូច។
ដោយការសង្ស័យថាកូនប្រសារស្រីអាចជាកូនបង្កើតខ្លួនដែលបាត់ទៅ ម្តាយខាងប្រុសបានសាកសួរទៅឪពុកម្តាយខាងស្រីថា: ក្មេងស្រីនេះពួកលោកយកមកចិញ្ចឹមមែនទេ? ពេលនោះឪពុកម្តាយខាងស្រីបានភ្ញាក់ព្រើតនឹងសំណួរនេះព្រោះពួកខ្លួនលាក់រហូតមិនដែលប្រាប់នរណាទេ ហើយក៏ប្រាប់ថាពិតជាកូនចិញ្ចឹមមែន។ បន្ទាប់ពីគ្រួសារខាងស្រីបានបញ្ជាក់យ៉ាងច្បាស់ថា កូនស្រីគាត់នេះពួកគាត់បានទទួលចិញ្ចឹមតាំងពីតូច ខាងកូនក្រមុំនាងបានយំរំភើបបន្ទាប់ពីបានជួបឪពុកម្តាយបង្កើត។
យ៉ាងណាមិញ កម្មវិធីមង្គលការនៅតែបន្តដដែល ដោយសារតែការពិតទៅកូនប្រុសដែលជាកូនកំលោះនេះ ក៏គាត់សុំគេមកចិញ្ចឹមដែរមិនមែនកូនបង្កើតគាត់ទេ៕
ប្រភពបរទេស ប្រែសម្រួលពី៖ Sola Sale