ក្នុងការជ្រើសរើសគូស្រករម្នាក់មកធ្វើជាគូស្នេហ៍ ឬអ្នកច្បាស់លាស់ជាមួយក្នុងរយៈពេលយូរ គឺមិនមែនជារឿងងាយនោះទេ។ ជាពិសេសគឺសម្រាប់នារីៗដែលជ្រើសរើសបុរសណាម្នាក់ ខ្លះល្អតែនឹងមុខ តែក្រោយខ្នងផ្សេង ហើយខ្លះល្អតែដំបូង ចុងក្រោយចរិតពិតសុទ្ធតែលេងសម្តីបែបការទូត។
យ៉ាងណាយើងណែនាំឲ្យមនុស្សស្រីគួរជៀសវាងពីបុរស ៤ ប្រភេទនេះ ព្រោះមុននិងក្រោយនាំឲ្យតែអ្នកខាតបង់ពេលវេលាឥតអំពើជាមួយពួកគេទេ៖
៤) បុរសដែលមានលេសឥតឈប់
មនុស្សប្រុសប្រភេទនេះគ្មានទេទំនួលខុសត្រូវ ហើយរមែងមានតែពាក្យសុំទោសនៅពេលដែលធ្វើខុស។ ពេលខ្លះពួកគេមានលេសនេះនោះចេញមករហូត ដោយមិនងាយមើលឃើញកំហុសខ្លួនឯង និងទទួលស្គាល់ថាខ្លួនឯងខុសនោះឡើយ។
៣) មនុស្សប្រុសរស់ក្នុងអតីតកាល
ជាបុរសដែលនៅដក់ជាប់អារម្មណ៍ជាមួយសង្សារចាស់ ឬមនុស្សស្រីដែលគេធ្លាប់ទាក់ទងពីមុនមក។ បើទោះបីពេលនេះនៅជាមួយអ្នកថ្មី តែគេរមែងលើកយកឈ្មោះអ្នកចាស់មកនិយាយ មកប្រៀបធៀប នោះក៏ឲ្យគេទៅរកអ្នកចាស់ទៅចុះ។
២) បុរសគំរិះ
បុរសខ្លះគឺអ៊ីចឹងមែន មិនមែនថាអត់លុយទេ តែជាមួយមនុស្សស្រីដែលខ្លួនស្រលាញ់បែរជាដកលុយមិនចេញទៅវិញ។ ពេលខ្លះពួកគេបែងចែកថា នាងត្រូវតែចេញបែបនេះ ខ្ញុំចេញបែបនេះ នាំឲ្យទំនាក់ទំនងស្នេហាមើលទៅវាហាក់ដូចជាសោះកក្រោះនិងមានអារម្មណ៍ថាទើសទាល់។ ជាទូទៅស្នេហា បើទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គួរនិយាយគ្នាត្រង់ៗ ហើយបើខាងប្រុសរាងធូរធារដែរ គឺត្រូវតែខាងប្រុសរាងចំណាយច្រើនជាងបន្តិចហើយ។
១) បុរសដែលគ្មានគោលដៅច្បាស់លាស់
បុរសចាប់ពីអាយុស្រករ ២០ ឡើងទៅ គឺត្រូវតែមានផែនការណ៍ច្បាស់លាស់ហើយក្នុងជីវិត។ ប្រសិនស្រករអាយុនោះគេរៀបចំជីវិតរបស់គេមិនទាន់បានល្អផង និងមិនទាន់ច្បាស់លាស់ថាខ្លួនឯងចង់ធ្វើអ្វីផង អ៊ីចឹងជីវិតអាពាហ៍ពិពាហ៍ទៅថ្ងៃមុខ ឲ្យអ្នកអាចអាចយកគេជាស្មាបង្អែកបានដោយរបៀបណា?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក