ជ្រើសរើស​កាត​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​អ្នក​នៅ​ពេល​នេះ

ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ ពេល​ខ្លះ​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រង់​ដែល​គ្មាន​ឧបសគ្គ តែ​សុខៗ​ក៏​ធ្លាក់​ចូល​ក្នុង​អន្លង់​ដែល​មិន​ធ្លាប់​គិត​ទុក ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឈឺចាប់​និង​ត្រូវ​ការ​ជំនួយ​ជា​ខ្លាំង។

តាម​រយៈ​អត្ថបទ​នេះ សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​កាត​មួយ​សន្លឹក ដើម្បី​ទទួល​បាន​នូវ​សារ​អប់រំ​ចិត្ត​ដែល​អ្នក​គួរ​តែ​ទទួល​បាន​នៅ​ពេល​ដ៏​តានតឹង​នេះ៖

កាត​ទី ១

1

គ្រប់​ពេល​អ្នក​ត្រូវ​គ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​នៅ​ការ​ប្រើប្រាស់​អារម្មណ៍ ការ​ទប់​កំហឹង ហើយ​ត្រូវ​រក្សា​នៅ​ជោគជ័យ​ដែល​ធ្លាប់​សម្រេច​បាន និង​បន្ត​ការ​កោតសរសើរ​ចំពោះ​ខ្លួន​ឯង​លើ​រឿង​ដែល​បាន​ឆ្លង​កាត់។

ក្នុង​ពេលវេលា​នេះ​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​នូវ​ការ​សេពគប់​មនុស្ស​ជុំវិញ​ខ្លួន មិន​ថា​តែ​អ្នក​ជិតស្និទ្ធ ឬ​អ្នក​ឆ្ងាយ​ខ្លួន ហើយ​ត្រូវ​ឈរ​លើ​គោលជំហរ​មើល​តែ​មុខ​ឲ្យ​បាន​ឆ្ងាយ ជៀសវាង​គិត​ខ្លីៗ​តែ​មួយ​ពេលៗ។ គ្មាន​វាសនា​ណា​មក​កំណត់​អ្នក​នោះ​ទេ ដោយ​បច្ចុប្បន្នកាល​ដែល​អ្នក​កំពុង​ធ្វើ​នេះ​ហើយ ជា​អ្នក​កំណត់​អនាគតកាល​នៃ​ព្រេងវាសនា​របស់​អ្នក។

កាត​ទី ២

2

អ្នក​ត្រូវ​ស្វាហាប់​ជាង​នេះ​បន្តិច រឹងមាំ​ជាង​នេះ​បន្តិច ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​អ្នក​ហាក់​ដូច​ជា​អស់កម្លាំង និង​ទន់​ខ្សោយ​បន្តិច​ហើយ។

ចូរ​ពង្រឹង​ស្មារតី​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ ហើយ​មុន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ត្រូវ​គិត​ឲ្យ​បាន​ល្អិតល្អន់ និង​ឆ្លងកាត់​ទាំង​បេះដូង​និង​ខួរក្បាល។ បន្ត​ប្រើ​កម្លាំង​បញ្ញា​មក​ថ្លឹងថ្លែង​រឿង​នោះ ហើយ​ចូរ​បង្កើត​តុល្យភាព​នៃ​ការ​សម្រេច​ចិត្ត​នោះ ឲ្យ​ល្អ​ចំពោះ​ខ្លួន​ឯង​និង​មនុស្ស​ជុំវិញ​ខ្លួន ធ្វើ​បែប​ណា​កុំ​លះបង់​សម្រាប់​អ្នក​ដទៃ​ខ្លាំង​ពេក។

កាត​ទី ៣

3

មនុស្ស​យើង​ម្នាក់ៗ​មុន​នឹង​ចង់​ឲ្យ​អ្នក​ដទៃ​ជួយ​យើង យើង​ត្រូវ​ចេះ​រៀន​ជួយ​ខ្លួន​ឯង​ជា​មុន​សិន។ មុន​ស្តាប់​យោបល់​អ្នក​ដទៃ ចូរ​បង្កើត​យោបល់​ណែនាំ​ដល់​ផ្លូវ​ចិត្ត​របស់​ខ្លួន​ឯង​ជា​មុន​សិន។

យោបល់​របស់​អ្នក​ដទៃ គឺ​ល្អ​ហើយ តែ​ផល​ដែល​ទទួល​បាន គេ​មិន​ជា​បារម្ភ​ខ្លាំង​ដូច​ការ​ដែល​យើង​គិត​ខ្លួន​ឯង​ផ្ទាល់​នោះ​ទេ។ បែប​នេះ​ចូរ​ប្រើប្រាស់​ពេលវេលា​នេះ ផ្តល់​ដំបូន្មាន​សម្រាប់​ខ្លួន​ឯង​ជា​មុន សឹម​ទៅ​ទទួល​យក​ដំបូន្មាន​ពី​អ្នក​ដទៃ ហើយ​មក​វិភាគ​ថ្លឹងថ្លែង​មើល ថា​មួយ​ណា​ល្អ មួយ​ណា​មិន​ល្អ និង​គួរ​ជៀសវាង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក